ប៉ុស្តិ៍ Discovery ចាក់ផ្សាយខ្សែភាពយន្តឯកសារកោតសរសើរឧស្សាហកម្មទូរគមនាគមន៍របស់វៀតណាម

11:48 | 21/12/2018 (យោងតាម vov.vn ប្រែសម្រួលដោយស្រីពេជ្រ)

យុគសម័យ - ខ្សែភាពយន្តឯកសារមានចំណងជើងថា “Vietnam: Connecting East Africa” នឹងត្រូវបានចាក់ផ្សាយនៅលើប៉ុស្តិ៍ Discovery ជាលើកដំបូង។

ខ្សែភាពយន្តឯកសារមានចំណងជើងថា “Vietnam: Connecting East Africa”

ប៉ុស្តិ៍ Discovery ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ទើបនឹងប្រកាសចេញផ្សាយខ្សែភាពយន្តឯកសារមានចំណងជើងថា “Vietnam: Connecting East Africa”។ ខ្សែភាពយន្តឯកសារនេះត្រូវបានដឹកនាំដោយអ្នករកឃើញនិងជាវិស្វករជនជាតិអូស្ត្រាលីដើមកំណើត វៀតណាម លោក Jordan Nguyen។

“Vietnam : Connecting East Africa” ជាខ្សែភាពយន្តឯកសារទី៥ដែលប៉ុស្តិ៍ Discovery ផលិតអំពីវៀតណាម

ខ្សែភាពយន្តឯកសារមានរយៈពេល២៤នាទីនេះ នឹងផ្តល់ជូនអ្នកទស្សនានូវរឿងរ៉ាវមានលក្ខណៈមនុស្សសាស្ត្រមួយនៃការចែករំលែកនិងទស្សនវិស័យដ៏សំខាន់មួយស្តីពីតួនាទីដ៏ធំធេងរបស់វៀត ណាមក្នុងបដិវត្តទូរគមនាគមន៍នៅអាហ្វ្រិកខាងកើត ជាមួយនឹងកម្មវិធីបច្ចេកទេស 3G , 4G ក៏ដូចជាភ្ជាប់បណ្តាប្រទេសជឿនលឿននៅក្នុងពិភពលោកជាមួយគ្នា។ ភាពយន្តឯកសារនេះ នឹងបង្ហាញអំពីដំណាក់កាលផ្សេងៗនៃការអភិវឌ្ឍទូរគមនាគមន៍ ពីការកសាងហេដ្ឋារចនាសម្ព័ន្ធនៅ Tanzania ដល់ការនាំយកសេវាទូរស័ព្ទចល័តទៅកាន់ប្រជាជននៅភូមិឆ្ងាយដាច់ស្រយាលរបស់ Mozambique ។

លោក Vikram អនុប្រធានសម្ព័ន្ធក្រុមហ៊ុន Discovery Networks Asia-Pacific អញ្ជើញសំណេះសំណាលក្នុងសន្និសីទកាសែត

ក្នុងសន្និសីទកាសែតបានប្រព្រឹត្តទៅនាថ្ងៃទី២០ខែធ្នូនៅទីក្រុងហាណូយ លោក Vikram Channa អនុប្រធាននៃបណ្តាញរកឃើញអាស៊ីប៉ាស៊ីហ្វិក Discovery Networks Asia - Pacific (DNAP) បានចែករំលែកថា “ជាធម្មតា អ្នកផលិតខ្សែភាពយន្តអំពីប្រធានបទនេះ គឺតែងតែទៅដល់បណ្តាប្រទេសឈានមុខគេក្នុងវិស័យបច្ចេកវិទ្យាទូរគមនាគមន៍ដូចជាសហរដ្ឋអាមេរិកចិននិងរុស្ស៊ីជា ដើម ប៉ុន្តែសម្រាប់អ្នកផលិតប៉ុស្តិ៍ Discovery វិញ ចង់ឧទ្ទេសនាមជាមួយពិភពលោកអំពីរូបភាពប្រទេសវៀតណាមមួយកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា។ តាមរយៈ កិច្ចសន្ទនា លោក Jordan នឹងដឹកនាំទស្សនិកជនចូលទៅក្នុងរឿងដ៏គួរឱ្យចាប់អារម្មណ៍អំពីទូរគមនាគមន៍នៅវៀតណាម ទាំងការលំបាករបស់វិស្វករនិងវិធីដែលប្រជាជនវៀតណាមផ្លាស់ប្តូរវិស័យទូរគមនាគមន៍នៅអាហ្វ្រិកខាងកើតតែម្តង”។

លោកស្រី Anna Park Burdin អគ្គនាយិការប៉ូស្តិ៍ Discovery ប្រចាំតំបន់អាស៊ីអាគ្នេយ៍

ចំណែកលោកស្រី Anna Park Burdin អគ្គនាយិការ ប៉ុស្តិ៍ Discovery ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានសង្កត់ធ្ងន់ថា “ Discovery បាននិងកំពុងដំណាលជូនទស្សនិកជនពីរឿងគួរឱ្យចាប់អារម្មណ៍នៅអាស៊ីក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងទៅ។ ហើយយើងខ្ញុំនៅបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការវិនិយោគនិងផលិតនូវខ្សែភាពយន្តមានសាច់រឿងល្អបំផុត សម្រាប់បពេញតម្រូវការកំសាន្ត ក៏ដូចជាផ្តល់ព័ត៌មានជូនដល់ទស្សនិកជន។ ខ្សែភាពយន្តឯកសារនេះ ជាការខិតខំប្រឹងប្រែងរបស់យើងខ្ញុំដើម្បីលើកតម្កើងភាពវៃឆ្លាតនិងប៉ិនប្រសពរបស់ប្រជាជនវៀតណាម តាមរយៈកិច្ចខិតខំប្រឹងប្រែងនៃការអភិវឌ្ឍឧស្សាហកម្មទូរគមនាគមន៍និងវិធីសាស្ត្រដែលផ្នែកឧស្សា ហកម្មនេះកំពុងអភិវឌ្ឍន៍នៅបណ្តាប្រទេសជឿនលឿនទូទាំងពិភពលោក”។

សូមគូសបញ្ជាក់ថា “Vietnam : Connecting East Africa” ជាខ្សែភាពយន្តឯកសារទី៥ដែលប៉ុស្តិ៍ Discovery ផលិតអំពីវៀតណាម។ ក្រៅពីនោះមានខ្សែភាពយន្តផ្សេងៗទៀតដែលមានឈ្មោះថា Jam Busters, Mr. Long’s travelling cinema, A thousand year Hanoi, Digging up the dead គឺសុទ្ធតែបានចាក់ផ្សាយលើទូទាំងទ្វីបអាស៊ីផងដែរ។

ខ្សែភាពយន្តនេះនឹងចាក់ផ្សាយនៅលើប៉ុស្តិ៍ Discovery East Africa នៅថ្ងៃទី ២៧ ខែធ្នូហើយនឹងត្រូវចាក់ផ្សាយឡើងវិញនៅលើ Discovery Southeast Asia នៅថ្ងៃទី ៣០ ខែធ្នូ៕

(យោងតាម vov.vn ប្រែសម្រួលដោយស្រីពេជ្រ)

(យោងតាម vov.vn ប្រែសម្រួលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត