កម្រងរូបភាព៖ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម

06:49 | 22/12/2018 (យោងតាម chinhphu.vn)

យុគសម័យ - នារសៀលថ្ងៃទី ២១ ខែធ្នូ នៅទីស្នាក់ការរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលនិងលើកសរសើរដល់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាមដែលទើបបានឈ្នះជើងឯកបាល់ទាត់អាស៊ីអាគ្នេយ៍ ២០១៨។

នាយករដ្ឋមន្រ្តីអញ្ជើញអបអរសាទរគ្រូបង្វឹករបស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម លោក Park Hang-seo ( រូបថត VGP / Quang Hieu)

អញ្ជើញចូលរួមក្នុងពិធីមានវត្តមានឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue និងឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam រួមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័នមួយចំនួន គ្រូបង្វឹក Park Hang-seo កីឡាករ និងគណៈដឹកនាំក្រុមបាល់ទាត់ផងដែរ។

មុននេះ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានគ្រងជើងឯកពានរង្វាន់បាល់ទាត់អាស៊ាន AFF Suzuki Cup 2018 ជាពានរង្វាន់លើកទី២ ក្រោយរយៈពេល១០ឆ្នាំនៃការទន្ទឹងរងចាំ។

ពិធីសំណេះសំណាលបានប្រព្រឹត្តទៅយ៉ាងកក់ក្តៅនៅទីស្នាក់ការរដ្ឋាភិបាលវៀតណាម (រូបថតៈ VGP/Quang Hieu)

នេះគឺជាលើកទី ៣ ក្នុងឆ្នាំ២០១៨នេះ នាយករដ្ឋមន្ត្រីបានអញ្ជើញជួបសំណេះសំណាលនិងកោតសរសើរដល់ក្រុមបាល់ទាត់វៀតណាម។ពោលគឺ ជាលើកដំបូង បន្ទាប់ពីបានឈ្នះតំណែងជើងឯករងនៅការប្រកួត Asian U23 អាស៊ាន ២០១៨ ក្រុមជម្រើសជាតិ U23 វៀត ណាម ត្រូវបាននាយករដ្ឋមន្ត្រីអបអរសាទរ និងរំពឹងថាប្រទេសទាំងមូលនឹងពង្រីកស្មារតីនិងឆន្ទៈរបស់កីឡាករ U23 នៅក្នុងទូទាំងប្រ ទេសវៀតណាម។

នាយករដ្ឋមន្ត្រីបានអបអរសាទរជោគជ័យរបស់កីឡាករវៀតណាម (រូបថត VGP/ Quang Hieu)

កាលពីខែសីហា បន្ទាប់ពីមហោស្រពឡាអាស៊ី - ASIAD ២០១៨ នាយករដ្ឋមន្រ្តីក៏បានអញ្ជើញធ្វើជាប្រធិបតីនៃពិធីជួបសំណេះសំណាលដើម្បីកោតសរសើរអត្តពលិកនិងក្រុមជម្រើសជាតិអូឡាំពិក វៀតណាមដោយស្នាដៃឈ្នះ TOP ៤ នៃក្រុមបាល់ទាត់ខ្លាំងបំផុតជាលើកដំបូង។

( រូបថត VGP / Quang Hieu)

( រូបថត VGP / Quang Hieu)

តំណាងនៃគណៈកម្មាធិការបណ្តុះបណ្តាលនិងក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានគោរពជូនដល់នាយករដ្ឋមន្ត្រីនូវបាល់មួយដែលបានប្រើសប្រាស់នៅ AFF Cup ឆ្នាំ 2018 ( រូបថត VGP / Quang Hieu)

នាយករដ្ឋមន្ត្រីបានផ្តល់រង្វាន់ដល់បុគ្គលឆ្នើមនៃគណៈកម្មាធិការបណ្តុះបណ្តាលនិងកីឡាករនៃក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមមួយចំនួន ( រូបថត VGP / Quang Hieu)

នាយករដ្ឋមន្ត្រីបានប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទីពីរដល់ខ្សែបម្រើ Nguyen Quang Hai ( រូបថត VGP / Quang Hieu)

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញប្រគល់អំណោយចំពោះគណៈកម្មាធិការបណ្តុះបណ្តាលនិងក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម(រូបថតៈ VGP/Quang Hieu)

អញ្ជើញថ្លែងនៅក្នុងពិធី នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានស្នើដល់ប្រធានសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) ឱ្យរាយការណ៍ពីភាពជោគជ័យ មេរៀនដែលគួរដកពិសោធន៍ ជាពិសេសកម្មវិធីការងាររបស់ VFF ក្នុងការបណ្តុះបណ្តាលក្រុមបាល់ទាត់ក្មេង ក៏ដូចជាពង្រឹងក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ជាពិសេសគឺគោលនយោបាយនិងរបបសម្រាប់គ្រូបង្វឹកនិងកីឡាករឲ្យបានប្រសើរជាង។

“មុនបង្អស់គឺប្រើប្រាក់ប្រាក់រង្វាន់ដែលប្រជាជន អង្គការនិងភ្នាក់ងារដែលពាក់ព័ន្ធផ្ញើដោយផ្ទាល់ទៅគណៈកម្មាធិការបណ្តុះបណ្តាល ជាពិសេសដល់កីឡាករដោយបើកចំហរ ប្រជាធិបតេយ្យ តម្លាភាពនិងជាការលើកទឹកចិត្តដល់ប្អូនៗ”។ នេះ បើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc៕

(យោងតាម chinhphu.vn)

(យោងតាម chinhphu.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត