លក្ខណៈពិសេស នៃ “ប្រជុំផ្សារ Hoi An” តាមដងវិថីបុរាណ

06:15 | 29/11/2018

យុគសម័យ - ទីក្រុង Hoi An ខេត្ត Quang Nam នឹងរៀបចំសាកល្បងពេលប្រជុំផ្សារចំនួន២ នាខែធ្នូខាងមុខ។ ក្នុងនោះ មានពេលប្រជុំផ្សារទី១នាថ្ងៃទី១និងទី២ខែធ្នូនិងពេលប្រជុំផ្សារទី២នៅថ្ងៃទី១៥និងទី១៦ធ្នូ។

វិថីបុរាណ Hoi An គួរឲ្យទាក់ទាញ

សំដៅបង្កើតភាពសម្បូរបែបក្នុងសកម្មភាពពាណិជ្ជកម្ម រួមចំណែកលើកតម្កើង និងផ្សព្វផ្សាយផលិតផលកសិកម្មស្អាត មានសុវត្ថភាព ទំនិញសិប្បកម្មវិចិត្រសិល្បៈ ផលិតផលសេវាកម្ម វប្បធម៌ម្ហូបអាហារសម្រាប់ភ្ញៀវទេសចរនិងប្រជាជន គណៈកម្មាធិការប្រជាជនទីក្រុង Hoi An កំពុងរៀបចំផែនការបើក “ប្រជុំផ្សារ Hoi An”។

កន្លែងលក់ផលិតផលប្រើប្រាស់និងវត្ថុអនុស្សាវរីយ៍តែងតែទាក់ទាញភ្ញៀវទេសចរជានិច្ច

តាមនោះ ប្រជុំផ្សារ Hoi An នឹងត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃសៅរ៍និងថ្ងៃអាទិត្យនៅឧទ្យាន Green Park នៃខ័ណ្ឌ Cam Chau ទីក្រុង Hoi An ។ ក្រុមផលិតផលដែលចូលរួមក្នុងប្រជុំផ្សារនេះរួមមាន: ផលិតផលកសិកម្ម ផលិតផលប្រើប្រាស់ - វត្ថុអនុស្សាវរីយ៍ សេវាកម្មម្ហូបអាហារនិងសកម្មភាព - ការណែនាំ - បង្ហាញផលិតផលជាដើម។

ប្រជុំផ្សារ Hoi An បានផ្តល់អាទិភាពលើបណ្តាផលិតផលជាកសិផលធម្មជាតិ។

ទន្ទឹមនឹងនោះដែរ គ្រួសារកសិករ មូលដ្ឋានធ្វើអាជីវកម្មខ្នាតតូច ក្រុមគ្រួសារ ក្រុមសហករណ៍ ដែលចូលរួមដោយផ្ទាល់លើកនេះដោយប្រើការវេចខ្ចប់ស្និទ្ធស្នាលជាមួយបរិស្ថាន។

តាមគម្រោង ដល់ដើមឆ្នាំ២០១៩ ប្រជុំផ្សារ Hoi An នឹងបើកជារៀងរហូតរាល់ព្រឹកថ្ងៃសោរ្តិ៍និងថ្ងៃអាទិត្យ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត