សិក្ខាសាលាប្រកាសរបាយការណ៍ជាតិស្ដីពីយន្តការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) វដ្តទី៣

19:27 | 03/12/2018

យុគសម័យ - នៅថ្ងៃទី ៣ ខែធ្នូ ក្រសួងការបរទេសវៀតណាមបានរៀបចំសិក្ខាសាលាប្រកាសរបាយការណ៍ថ្មាក់ជាតិស្តីពីយន្តការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) វដ្ឋទី៣នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដោយមានការចូលរួមរបស់តំណាងមកពីក្រសួង ស្ថាប័ន មជ្ឈិម អង្គការនយោបាយ-សង្គម អង្គការវិជ្ជាជីវៈនិងអង្គការប្រជាជនវៀតណាមរួមទាំងអង្គការអន្តរជាតិជាច្រើននិងតំណាងការទូតនៅវៀតណាមផងដែរ។

ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈ ក្រសួងការបរទេសវៀតណាម)

បណ្ដាអ្នកជំនាញនៃក្រសួងការបរទេសវៀតណាមនិងកម្មវិធីអភិវឌ្ឍ របស់អង្គការសហប្រជាជាតិ (UNDP) បានបង្ហាញនូវខ្លឹមសារសំខាន់ៗនៃរបាយការណ៍ UPR វដ្តទី៣ ក៏ដូចជាការត្រៀមរៀបចំរបស់វៀតណាមសម្រាប់កិច្ចប្រជុំបង្ហាញនិងពិភាក្សាអំពីរបាយការណ៍ខាងលើនៅក្រុមការងារស្ដីពី UPR នៃ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនាខែមករាឆ្នាំ២០១៩ខាងមុខផងដែរ។

អញ្ជើញថ្លែងមតិបើកសិក្ខាសាលា លោក Dang Hoang Giang ប្រធានការិយាល័យនៃក្រសួងការបរទេស បានអោយដឹងថា របាយការណ៍ UPR វដ្តទី៣ត្រូវបានធ្វើឡើងដោយមានការ ចូលរួមរបស់ក្រសួង ស្ថាប័នចំនួន១៨ដែលពាក់ព័ន្ធដល់ការជំរុញនិងកិច្ចការពារ សិទ្ធិមនុស្សនៅវៀតណាម ព្រមទាំងគោរពតាមការកំណត់និងការណែនាំ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្ដីពីដំណើរការ UPR ផងដែរ។ ពីសំណាក់អង្គការសហប្រជាជាតិវិញ លោកស្រី Caitlin Wiesen នាយិកាថ្នាក់ជាតិរបស់ UNDP ប្រចាំវៀតណាម បានអបអរសាទរចំពោះរដ្ឋា ភិបាលដោយបានសម្រេចរបាយការណ៍ UPR វដ្ដទី៣ ព្រមទាំងអះអាងថា UNDP នឹងបន្តសហប្រតិបតិ្តការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលវៀតណាម ដើម្បី អនុវត្តន៍អនុសាសន៍ទាំងនេះ តាមនោះរួមចំណែកធានានិងជំរុញសិទ្ធិមនុស្សនៅ វៀតណាមអោយកាន់តែល្អប្រសើរថែមទៀត៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត