មហោស្រពភាពយន្តអន្តរជាតិទី ៥ បានប្រារព្ធនៅទីក្រុងហាណូយនៃប្រទេសវៀតណាម

17:58 | 28/10/2018

មហោស្រពភាពយន្តអន្តរជាតិហាណូយលើកទី ៥ បានប្រារព្ធកនៅវិមានវប្បធម៌មិត្តភាពហាណូយនាយប់ថ្ងៃទី២៧ខែតុលា។ អញ្ជើញចូលរួមក្នុងពិធីនេះ មានវត្តមាន ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam តំណាងក្រសួង ស្ថាប័នមជ្ឈិមនិងតំណាងទីក្រុងហាណូយផងដែរ។

ទិដ្ឋភាពនៃកម្មវិធី

អញ្ជើញថ្លែងក្នុងពិធីបើក រដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម លោក Nguyen Ngoc Thien បានសង្កត់ធ្ងន់ថា មហោស្រពភាពយន្តអន្តរជាតិហាណូយលើកទី ៥ នេះបានផ្តល់កិត្តិយសដល់អ្នកមានទេពកោសល្យក្នុងវិស័យភាពយន្ត។ មហោស្រពភាពយន្តលើកនេះ បានបើកទូលាយប្រភេទភាពយន្តសម្រាប់គ្រប់រោងភាពយន្តក្នុងស្រុកនិងលើពិភពលោក សំដៅបង្កើតឱកាសដ៏ល្អចំពោះអ្នកផលិតខ្សែភាពយន្តវៀតណាមនិងអន្តរជាតិជួបប្រាស្រ័យនិងចែករំលែកបទពិសោធ ន៍ក៏ដូចជា រួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យភាពយន្តនៅក្នុងប្រទេសវៀតណាម ក្នុងតំបន់និងលើពិភពលោក។

ចូលរួមក្នុងមហោស្រពខ្សែភាពយន្តលើកនេះ មានស្នាដៃភាពយន្តចំនួន១៤៧រឿង ដែលមានគុណភាពល្អឥតខ្ចោះមកពីបណ្តាប្រទេសនិងតំបន់ដែនដីជិត ៥០។ ក្នុងនោះ វៀត ណាមបាននាំមកមហោស្រព ខ្សែភាពយន្តជាង ៤០ រឿង ដែលស្ថិតនៅក្នុងកម្មវិធីនិងប្រភេទផ្សេងៗ៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត