Da Nang បើកការតាំងពិព័រណ៌ស្តីពីឯកសារសារព័ត៌មានអំពី Hoang Sa

15:12 | 15/09/2018 (ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - នាពេលថ្មីៗនេះ ប្រជាជននិងនិស្សិត សិស្សនុសិស្ស នៃទីក្រុង Da Nang ជាច្រើននាក់ បានមកទស្សនាការតាំងបង្ហាញអំពីស្នាដៃឯកសារសារព័ត៌មានស្តីពី Hoang Sa ព្រឹត្តិការណ៍នេះបានជួយសាធារណជនឲ្យយល់ច្បាស់ពីអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះនេះតែម្តង។

តំណាងចូលរួមកាត់ខ្សែបូបើកព្រឹត្តិការណ៍ (រូបថតៈ Anh Tuan)

នារសៀលថ្ងៃទី១២ខែកញ្ញា នៅទីក្រុង Da Nang គណៈកម្មាធិការប្រជាជនស្រុក Hoang Sa បានរៀបចំការតាំងពិព័រណ៌ “ឯកសារសារព័ត៌មានអំពី Hoang Sa” សំដៅបញ្ជាក់ពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះនេះ ក៏ដូចជាទទួលយកនូវមតិរួមចំណែករបស់អ្នកកាសែត ដែលកំពុងតស៊ូយ៉ាងសកម្មដើម្បីអធិបតេយ្យភាពកោះសមុទ្រចំពោះប្រជុំ កោះ Hoang Sa-Truong Sa និងតំបន់សមុទ្រ ដ៏ពិសិដ្ឋរបស់មាតុប្រទេស។

ការតាំងពិព័រណ៍នេះបង្ហាញនូវអត្ថបទនិងឯកសារចំនួន ២៨៤ ក្នុងនោះមានអត្ថបទចំនួន ១៣៦ ដែលស្ថិតសម្រាំងស្រាវជ្រាវឯកសារសារព័ត៌មានស្តីពី Hoang Sa-Truong Sa របស់វៀតណាម និងអត្ថបទ ៣៨ ទៀត សរសេរពីស្ថានីយ៍ខួង Hai Duong ៩៨១ រួមទាំង១១០ អត្ថបទ សរសេរពី Hoang Sa របស់ភ្នាក់ងារសារព័ត៌មាន Da Nang ផងដែរ។

កងទ័ពការពារព្រំដែន Da Nang ជាមួយនឹងសិស្សវិទ្យាល័យ ផ្លាស់ប្តូរមតិអំពីវណ្ណកម្មតាំងបង្ហាញក្នុងការតាំងពិព័រណ៍ (រូបថតៈ Anh Tuan)

តាមរយៈការតាំងពិព័រណ៌នេះបានបង្ហាញនូវមនោសញ្ចេតនា ការទទួលខុសត្រូវខ្ពស់របស់អ្នកយកព័ត៌មាន ជាយុទ្ធជន លើសមរភូមិសតិអារម្មណ៍ ដែលបំពេញកាតព្វកិច្ច ផ្សព្វផ្សាយ ក្នុងកិច្ចការតស៊ូ ការពារអធិបតេយ្យភាពដ៏ពិសិដ្ឋរបស់មាតុប្រទេស។

នេះគឺជាសម្រិតសម្រាំងសារព័ត៌មានដ៏មានតម្លៃ និងជាឯកសារមួយដែលបង្ហាញពីអធិបតេយ្យភាពរបស់វៀតណាមសម្រាប់ប្រជុំកោះ Hoang Sa និង Truong Sa ៕

(ប្រែសម្រូលដោយស្រីពេជ្រ)

(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត