យុគសម័យ - ដូចទៅនឹងស្មារតីរបស់ Asiad 2018 "ថាមពលរបស់អាស៊ី" នោះ ពិធីបើកមហោស្រពប្រកួតកីឡាអាស៊ីបានប្រព្រឹត្តទៅនាយប់ថ្ងៃទី១៨ខែសីហា ដែលពេញទៅដោយអារម្មណ៍នៃសាមគ្គីភាពនិងបានសម្តែងនូវស្មារតីនៃបំណងប្រាថ្នានៅលើពហុកីឡាដ្ឋាន Gelora BungKarno ដែលនៅទីកន្លែងផ្ទុកបានមនុស្សទៅដល់ ១០ម៉ឺននាក់។
ប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo អញ្ជើញចូលរួមពិធីដង្ហែភ្លើងគុប (រូបថតៈ Nhat Anh/sggp)
ពិធីនេះបានអូសបន្លាយក្នុងរយៈពេល៣ម៉ោង ដែលមានការចួលរួមរបស់នាដករចំនួន ២០០០ នាក់ តារាចម្រៀង ២០ នាក់ និងតន្ត្រីករឥណ្ឌូនេស៊ីរាប់រយនាក់ រួមជាមួយអ្នកល្បីឈ្មោះជាច្រើននាក់ទៀតនៅទូទាំងពីភពលោក។
ទិដ្ឋភាពនៃពីធីបើកមហោស្រពកីឡាអាស៊ី
អ្នកដឹកនាំកម្មវិធីលោក Wishnutama បានឲ្យដឹងថា “ប្រការសំខាន់បំផុតក្នុងពិធីបើកមហោស្រពនេះគឺយើងខ្ញុំចង់ ឧទ្ទេសនាមដល់មិត្តភក្តិអន្តរជាតិអំពីភាពស្រស់ស្អាតនៃធម្មជាតិ ភាពសម្បូរបែបអំពីវប្បធម៌និងទឹកដីកោះរាប់ហ្មឺននេះ”។
ជ្រុងមួយនៃពហុកីឡាដ្ឋាន Gelora Bung Karno កន្លែងប្រារព្វពិធីបើក Asiad 2018 (រូបថតៈ Nhat Anh/sggp)
ASIAD 2018 ទាក់ទាញការចូលរួមរបស់សមាជិកចំនួន ១៦០០០ នាក់ មកពីក្រុមកីឡាចំនួន ៤៥ ក្នុងនោះ មានកីឡាករជាង ១១០០០ នាក់ ចូលរួមការប្រកួតលើវិញ្ញាសាចំនួន ៤០។ ក្រុមកីឡាករវៀតណាមមាន ៥២៣ នាក់ ក្នុងនោះ កីឡាករមាន ៣៥២ នាក់ ចូលរួមការប្រកួតលើវិញ្ញាសាចំនួន ៣២៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)



មតិពីមិត្តអ្នកអាន