សិក្ខាសាលាចាប់ផ្តើមដំណើរការគម្រោងការ “ជម្រុញនិងការពារសិទ្ធិកុមារនៅវៀតណាម" ដោយក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច សហការជាមួយមូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) នៅវៀតណាម ដែលបានរៀបចំឡើងនាព្រឹកថ្ងៃទី១៦សីហានៅទីក្រុងហាណូយ។
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈ qdnd)
គម្រោងការ “ជម្រុញនិងការពារសិទ្ធិកុមារនៅវៀតណាម” ពេលបានបើកឲ្យដំណើរការនឹងរួមចំណែកដល់ការបង្កើតនូវបរិយាកាសច្បាប់និងគោលនយោបាយលើគ្រប់ជ្រុងជ្រោយ ដែលមានលទ្ធភាពការពារកុមារទាំងអស់នៅវៀតណាម។ ទន្ទឹមជាមួយគ្នានោះកែលំអសមត្ថភាពនិងគណនេយ្យភាពរបស់រដ្ឋចំពោះការអនុវត្តសិទ្ធិកុមារវៀតណាម។
លោកស្រី Lesley Miller អនុប្រធានតំណាងមូលនិធិកុមារនៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាមបានឲ្យដឹងថា៖ “ទីមួយ យើងនឹងរួមសហការជាមួយក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចរួមទាំងជំរុញការអនុវត្តគម្រោងតាមរយៈជំនួយអំពីបច្ចេកទេសនិងពិគ្រោះយោបល់គោលនយោបាយដើម្បីសម្រេចបានលទ្ធផលល្អ។ ទីពីរយើងអាចជួយឧបត្ថម្ភដោយនាំយកបទពិសោធន៍ល្អៗបំផុតពីបណ្តាប្រទេសដទៃទៀតក្នុងការអនុវត្តសិទ្ធិកុមារដើម្បីចែករំលែកជាមួយវៀតណាម។ បញ្ហាទី៣គឺសំខាន់ណាស់ គឺ Unicef ត្រូវធានាការអនុវត្តសន្ធិសញ្ញាសិទ្ធិកុមារនៅវៀតណាមនឹងមានលក្ខណៈស្រដៀងនឹងស្តង់ដារអន្តរជាតិស្តីពីសិទ្ធិកុមារដែលបានកំណត់នៅក្នុងអនុសញ្ញានៃអង្គការសហប្រជាជាតិ។ តាមនោះ រួមចំណែកក្នុងការជម្រុញនិងការពារសិទ្ធិកុមារនៅក្នុងប្រទេសវៀតណាម។ ឲ្យកាន់តែល្អប្រសើរជាងមុន”៕
(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន