វៀតណាមនិងឡាវពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព្រះពុទ្ធសាសនា

11:33 | 18/08/2018

នាថ្ងៃទី ១៧ ខែសីហានៅទីក្រុងហាណូយ អនុប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម លោក Ngo Sach Thuc បានទទួលជួបជាមួយគណៈប្រតិភូមសម្ព័ន្ធភាពព្រះពុទ្ធសាសនាឡាវដឹកនាំដោយព្រះតេជ្ជគុណ Veth Masenay អនុប្រធានអចិន្ត្រៃយ៍នៃសម្ព័ន្ធភាពព្រះពុទ្ធសាសនាឡាវ ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Ngo Sach Thuc ទទួលជួបជាមួយព្រះ តេជ្ជគុណ Veth Masenay អនុប្រធានអចិន្ត្រៃយ៍នៃសម្ព័ន្ធភាពព្រះពុទ្ធសាសនាឡាវ ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម

នៅក្នុងពិធីនេះ អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Ngo Sach Thuc បានឱ្យដឹងថា ចលនាសាមគ្គីភាពសាសនាវៀតណាមដោយឡែកមានកម្មវិធីរួមរបស់ស្ថាប័នរណសិរ្ស ក្នុងនោះមានការចូលរួមយ៉ាងសកម្មរបស់សមាគមព្រះពុទ្ធសាសនាវៀតណាមក្នុងចលនាសមាគ្គីប្រជាជនទាំងមូល។ លោក Ngo Sach Thuc ឲ្យដឹងថែមទៀតថា រណសិរ្សមាតុភូមិវៀតណាមនិងរណសិរ្សឡាវកសាងប្រទេសកំពុងមានកម្មវិធីសម្របសម្រួលជាច្រើនប្រកបដោយប្រសិទ្ធភាព សំដៅបង្កើតលក្ខខណ្ឌអំណោយផលដល់ប្រជាជននៃប្រទេសទាំងពីរសម្រាប់ការអភីវឌ្ឍរួម។ ទន្ទឹមជាមួយគ្នានោះ បន្តអះ អាងពីចំណងមិត្តភាពរវាងប្រទេសវៀតណាមនិងឡាវឲ្យកាន់តែស្រស់បំព្រងជានិរន្ត។

ចំពោះព្រះតេជ្ជគុណ Veth Masenay អនុប្រធានអចិន្ត្រៃយ៍នៃសម្ព័ន្ធភាពព្រះពុទ្ធសាសនាឡាវបានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ ២០០៥ខ មកវៀតណាមនិងឡាវបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារួមមានប្រការចំនួន៦ ដើម្បីជម្រុញទំនាក់ទំនងរវាងសមាគមសាសនានៃប្រទេសទាំងពីរ ព្រមទាំងមានបំណងចង់ឲ្យវិស័យព្រះពុទ្ធសាសនានៃប្រទេសទាំងពីរនឹងមានសកម្មភាពអនុវត្តជាក់ស្តែងបន្ថែមទៀតដើម្បីបង្កើនតួនាទីរបស់អនុស្សរណៈនិងជម្រុញការតភ្ជាប់វាងពុទ្ធសាសនាវៀតណាម និងឡាវឲ្យកាន់តែរីកចម្រើនទៅមុខ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត