យុគសម័យ - នាយករដ្ឋមន្ត្រីយល់ព្រមជ្រើសតាំងរដ្ឋធានីហាណូយធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ Sea Games 31 និង Para Games 11។
ទីក្រុងហាណូយធ្លាប់មានបទពិសោធន៍ធ្វើជាម្ចាស់រៀបចំ Sea Games 22 នាឆ្នាំ២០០៣ (ប្រភពរូបភាព៖ dantri)
ដំណើរការត្រៀមរៀបចំបានអនុវត្តតាមកាលកំណត់ប្រកបដោយប្រសិទ្ធភាព នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានប្រគល់ឲ្យគណៈកម្មាធិការបក្សក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ រាយការណ៍ជូនការិយាល័យនយោបាយក្នុងខែកក្កដា ដើម្បីពិគ្រោះយោបល់អំពីគោលនយោបាយសម្រាប់ការត្រៀមរៀបចំ Sea Games 31 និង Para Games 11។ ឈរលើមូលដ្ឋានោះ រាយការណ៍ជាផ្លូវការដល់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ផង។
បន្ទាប់ពីបានការិយាល័យនយោបាយយល់ព្រមលើគោលនយោបាយមក គណៈកម្មាធិការប្រជាជនទីក្រុងហាណូយនឹងទទួលរៀបចំដោយរួមសហការ យ៉ាងជិតស្និទ្ធជាមួយក្រសួងវប្បធម៌កីឡានិងទេសចរណ៍រួមទាំងក្រសួងស្ថាប័នភូ ពាក់ព័ន្ធដើម្បីរៀបចំគម្រោងរៀបចំ Sea Games 31 និង Para Games 11ក្នុងស្មារតីសន្សំសំចៃ សុវត្ថិភាព មានប្រសិទ្ធិភាពនិងប្រកបដោយភាពជោគជ័យផងដែរ។
រីឯផ្នែកកាយសម្ព័ន្ធកីឡា គប្បីម្ចាស់ការ ត្រៀមខ្លួនយ៉ាងសកម្មរៀបចំកម្លាំងត្រៀមខ្លួនយ៉ាងសកម្មរៀបចំអត្តពលិក គ្រូបង្វឹកនិងលក្ខខណ្ឌចាំបាច់ដើម្បីក្រុមកីឡាវៀតណាមអាចទទួលបានស្នាដៃល្អបំផុតនៅ នៅ Sea Games 31 និង Para Games 11 នៅឆ្នាំ 2021 ។ នេះជាការទទួលខុសត្រូវ និងជាកិត្តយសរបស់វៀតណាមផងដែលបានរួមចំណែកជម្រុញចលនាកីឡាជាតិ និងផ្សព្វផ្សាយនូវរូបភាពទឹកដីនិងមនុស្សវៀតណាមជាមួយមិត្តភក្តិអន្តរជាតិ៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន