នាំ "វប្បធម៌ដ៏វិសេសវិសាលរបស់វៀតណាម" ផ្សព្វផ្សាយដល់សហគមន៍អាស៊ាននៅម៉ាឡេស៊ី

10:34 | 20/07/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី១៩កក្កដា ដោយមានការគំាទ្រពីស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី លក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់វៀតណាមត្រូវបានឧទ្ទេសនាមដល់មិត្តភក្តិបណ្តាប្រទេសអាស៊ានផងដែរ។

លោកស្រី Pham Thi Hong Lien ភរិយាលោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី Le Quy Quynh អញ្ជើញថ្លែងមតិក្នុងពិធី (ប្រភពរូប៖ TTXVN)

ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃការជួបប្រាស្រ័យរវាងភរិយាឯកអគ្គរដ្ឋទូតនិងសមាជិកប្រទេសអាស៊ាននានា ដោយ វៀតណាមទទួលរៀបចំ។

នៅក្នុងព្រឹត្តិការណ៍នេះ លោកស្រី Pham Thi Hong Lien ភរិយាឯកអគ្គរដ្ឋទូតលោក Le Quy Quynh បានឧទ្ទេសនាមជាមួយមិត្តភក្តិអន្តរជាតិអំពីលក្ខណៈវប្បធម៌ប្រពៃណីរបស់វៀតណាម ដូចជាចម្រៀនប្រជាប្រិយ Quan ho គំនូរប្រជាប្រិយ Dong Ho ក៏ដូចជាផលិតផលខ្មុកម្រ័ក្សណ៍សិប្បកម្មដែលបានធ្វើឡើងពីបាតដៃដ៏ប៉ិនប្រសប់របស់សិប្បករវៀតណាម។

ឧទ្ទេសនាមនូវផលិតផលវប្បធម៌ប្រពៃណីជាមួយមិត្តភក្តិអាស៊ាន (ប្រភពរូប៖ TTXVN)

បន្ទាប់មកទៀត ភរិយាឯកអគ្គរដ្ឋទូតនានានិងសមាជិកបណ្តាប្រទេសអាស៊ានបានអញ្ជើញទស្សនាកម្មវិធីសម្តែងសិល្បៈពិសេសរបស់ វៀតណាម ដោយបទចម្រៀងពិរោះរណ្តំស្ងើចសរសើអំពីមនុស្សនិងស្រុកកំណើតដ៏ស្រស់ស្អាតរបស់មាតុប្រទេស ដូចជា៖ វៀតណាម ស្រុកកំណើតរបស់ខ្ញុំ; នារីៗលើស្រុកកំណើតរបស់ចម្រៀងប្រជាប្រិយ Quan ho ជាដើម។ ការបង្ហាញម៉ូដសម្លៀកបំពាក់តាមរយៈអាវផាយប្រពៃណី សម្តែងដោយភរិយាមកពីស្ថាប័នតំណាងវៀតណាមប្រចាំនៅម៉ាឡេស៊ីទទួលបានការគាំទ្រនិងគួចចិត្តដល់មិត្តភក្តិអាស៊ាន។

ការសម្តែងសិល្បៈក្នុងព្រឹត្តិការណ៍ (ប្រភពរូប ៖ TTXVN)

ក្នុងព្រឹត្តិការណ៍នេះ ភាគីវៀតណាមថែមទាំងឧទ្ទេសនាមនូវវប្បធម៌ម្ហូបអាហារ។ ទស្សនិកជនមានរៀបតាមជួរដើម្បីរងចាំភ្លក់នូវម្ហូបដែលបានលំអយ៉ាងទាក់ភ្នែករបស់វៀតណាម ដូចជា គួង Nem និង Pho សាច់គោជាដើម។ ក្រៅពីនោះ មិត្តភក្តិអន្តរជាតិបានសិប្បករវៀតណាម ណែនាំផ្ទាល់ការធ្វើចាហួយឆ្ងាញ់ទៀតផងដែរ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត