ផលិតផលតែរបស់វៀតណាមទទួលពានរង្វាន់ “តែពិភពលោក”

21:59 | 14/07/2018

ជ័យលាភី “ការប្រឡងអន្តរជាតិលើកទី១ តែពិភព លោក-AVPA Paris ២០១៨” ត្រូវបានប្រគល់នាថ្ងៃទី១០កក្កដា នៅទីក្រុងប៉ារីសប្រទេសបារាំង។ វៀតណាមចូលរួមការប្រឡងនេះ ដោយផលិតផលតែបានផលិតនៅខេត្ត Thai Nguyen, Tay Con Linh- Ha Giang, Moc Chau-Son La។

តំណាងវៀតណាមទទួលពានរង្វាន់តែពិភពលោក (រូបថតៈ vov.vn)

ផលិតផលទាំងអស់នេះសុទ្ធតែបានទទួលជ័យលាភី AVPA ក្នុងនោះតែខៀវ Rizote Thai Nguyen ទទួលបានរង្វាន់ប្រាក់ តែខ្មៅ Carosa Tay Con Linh ទទួលបានពានរង្វាន់សំរឹទ្ធ។

ផលិតផលតែរបស់វៀតណាមសុទ្ធតែទទួលបានការវាយតម្លៃខ្ពស់ពីជំនាញការអន្តរជាតិ។ លោកស្រី Barbara Dufrene អតីតលេខាធិការគណៈកម្មការតែនៃសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការវាយតម្លៃគុណភាពតែនាំចូលអឺរ៉ុប បានលើកមតិថា៖

“ខ្ញុំគិតថា វៀតណាមមានប្រភពតែធំធេងណាស់ហើយផ្នែកមួយក្នុងនោះគឺសម្រាប់នាំចេញ។ វៀតណាមមានគោលគំនិតល្អជាច្រើនក្នុងការផ្សព្វផ្សាយតម្លៃផលិតផលតែមានគុណភាពខ្ពស់។ ភាគខាងជើងវៀតណាមដែលយើងខ្ញុំហៅថាជាតំបន់សុវណ្ណភូមិ ជាប្រភពរបស់តែ។ នៅទីនេះគឺមានផលិតផលតែមានគុណភាពជាច្រើន ហើយផលិតផលនេះពេលនាំចូលអឺរ៉ុបទទួលបានការវាយតម្លៃខ្ពស់”៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត