យុគសម័យ - ចាប់តាំងពីថ្ងៃទី២៨ ខែមិថុនា ដល់ ថ្ងៃទី១ ខែកក្កដា នៅទីក្រុង Da Nang នឹង ប្រព្រឹត្តទៅពិព័រណ៌កសិកម្មអន្តរជាតិលើកទី១៨- AgroViet ឆ្នាំ២០១៨ ដោយមាន ការចូលរួមរបស់ស្តង់ទំនិញចំនួន១៨០នៃសហគ្រាសទាំងក្នុងនិងក្រៅប្រទេស។
ទិដ្ឋភាពនៃសន្និសីទកាសែតផ្សព្វផ្សាយអំពីពិព័រណ៌កសិកម្មអន្តរជាតិលើកទី១៨- AgroViet ឆ្នាំ២០១៨ (រូបថតៈ Phuc Nguyen)
ដោយមូលបទ “កសិផលមានបច្ចេកវិទ្យាខ្ពស់-ឆ្ពោះទៅខឿនកសិកម្ម អភិវឌ្ឍន៍ដោយចីរភាព” AgroViet ឆ្នាំ២០១៨ បានផ្តោតទៅលើការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយមិនត្រឹមតែធ្វើជាស្ពានតភ្ជាប់រវាងសហគ្រាសនិងប្រជា ជនប៉ុណ្ណោះទេ ថែមទាំងជាឱកាសសំរាប់ការធ្វើអាជីវកម្មនិងពង្រីកទីផ្សារក្នុងប្រទេសទៀតផង។ នេះក៏ជាឱកាសមួយសំរាប់ការលើកតម្កើង កសិផល រុក្ខាផល ជលផល និងសិប្បកម្មដែលមានគុណភាពខ្ពស់ ក៏ដូចជាឧទ្ទេសនាមអំពីវឌ្ឍនភាពនៃវិទ្យាសាស្ត្របច្ចេកទេសថ្មីក្នុងការផលិតកសិកម្មផងដែរ។
យោងតាមលោក Dao Van Ho នាយកមណ្ឌលពន្លឿនពាណិជ្ជកម្មកសិកម្ម “ដើម្បីលើកកម្ពស់រូបភាពវិស័យកសិកម្ម វៀតណាមលើទីផ្សារជាតិនិងអន្តរជាតិ ការតាំងពិព័រណ៍នេះនឹងឧទ្ទេសនាមនូវសមិទ្ធិទទួលបានអំពីវិទ្យាសាស្ត្របច្ចេកវិទ្យា ផលិតកម្មអាជីវកម្មម្ហូបអាហារ កសិកម្ម រុក្ខកម្មនិងជលផលមានសុវត្ថិភាពនិងសរីរាង្គ។ រួមជាមួយគ្នានោះ តាំងពិព័រណ៍លើកនេះនឹងបង្កើតឱកាសសម្រាប់ខេត្ត ក្រុងនានានិងសហគ្រាសដែលចង់ផ្សព្វផ្សាយអំពីសក្កានុភាពរបស់ខ្លួន ដើម្បីទាក់ ទាញការវិនិយោគទៅលើវិស័យកសិកម្ម”៕
(ប្រែសម្រួលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន