ថ្នាក់ដឹកនាំសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាមជូនពរកាសែតយុគសម័យក្នុងឱកាសទិវាសារព័ត៌មានបដិវត្តន៍វៀតណាម

22:22 | 20/06/2018 (ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - ក្នុងឱកាសរំលឹកខួបលើកទី៩៣នៃទិវាសារព័តមានបដិវត្តន៍វៀតណាម (ថ្ងៃទី២១ មិថុនា១៩២៥-ថ្ងៃទី២១មិថុនាឆ្នាំ២០១៨) ថ្នាក់ដឹកនាំសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀត ណាម (ហៅកាត់ថា VUFO) បានអញ្ជើញមកជូនពរអ្នននិពន្ធ អ្នកយកព័ត៌មាន កម្មាភិបាលនៅការិយាល័យបោះពុម្ភផ្សាយកាសែតយុគសម័យ នារសៀលថ្ងៃទី១៩មិថុនា។

អនុប្រធាន VUFO លោក Bui Khac Son អញ្ជើញជូនពរកាសែតយុគសម័យ (រូបថតៈ Viet Nguyen)

អញ្ជើញមកទស្សនានិងជូនពរសមូហភាពអ្នកយកព័ត៌មាន អ្នកនិពន្ធនិងកម្មាភិបាល កាសែត យុគសម័យមានវត្តមានលោក Bui Khac Son អនុប្រធាន VUFO លោក Nguyen Que Lam ប្រធានខុទ្ទកាល័យ VUFO រួមទាំងគណៈចាត់ចែងកម្មាភិបាល សម្ព័ន្ធយុវជននៃសម្ព័ន្ធសមាគមផងដែរ។

អញ្ជើញថ្លែងមតិក្នុងពិធី លោក Bui Khac Son បានទទួលស្គាល់ចំពោះរាល់ការរួមចំណែកសកម្មរបស់កាសែតយុគសម័យ ជាពិសេសគឺក្នុងការងារទំនាក់ទំនងកិច្ចការបរទេសប្រជាជន។ លោក Bui Khac Son សង្ឃឹមថា នាពេលខាងមុខ កាសែតយុគសម័យនឹងកាន់តែអភិវឌ្ឍន៍ ទាំងបរិមាណនិងគុណភាព ក្នុងនោះបំពេញល្អថែមទៀតភារកិច្ចកំណត់ទិសដៅសម្រាប់កិច្ចការបរទេសប្រជាជន។

អ្នកកាសែត Le Quang Thien និពន្ធនាយកកាសែតយុគសម័យបានចែករំលែកថា៖ “ដោយសារមានការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ VUFO បានធ្វើជាកម្លាំងចលករជម្រុញឲ្យក្រុមអ្នកយកព័ត៌មាន អ្នកនិពន្ធនិងកម្មាភិបាលរបស់យុគសម័យ កាន់តែមានការរួមចំណែកសកម្ម តាមរយៈការនិពន្ធនូវអត្ថបទពោរពេញទៅដោយអត្ថន័យជូនមិត្តអ្នកអាន ជាពិសេសគឺបំពេញល្អនូបភារកិច្ចនយោបាយនិងកិច្ចការបរទេសប្រជាជនដែលបានសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពប្រគល់ជូន”។

តាងនាមថ្នាក់ដឹកនំា VUFO លោក Bui Khac Son បានជូនពរឲ្យសមូហភាពកាសែតយុគសម័យប្រកបនូវសុខភាពល្អ រួមចំណែកតាក់តែងឡើងនូវអត្ថបទជាច្រើនស្តីពីកិច្ចការបរទេសប្រជាជន សំដៅជម្រុញការជួបប្រាស្រ័យប្រជាជនរវាងវៀតណាមជាមួយប្រទេសនានាលើទូទាំងពិភពលោកឲ្យកាន់តែល្អប្រពៃថែមទៀត៕

(ប្រែសម្រូលដោយស្រីពេជ្រ)

(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត