រដ្ឋធានីហាណូយបង្កើនការសំដែងសិល្បៈCheo

13:35 | 22/06/2018

នាបច្ចុប្បន្ន រោងល្ខោនចំរៀងCheo ហាណូយកំពុងបង្កើនការសំដែង Cheo បំរើទស្សនិកជនរដ្ឋធានីនិងអ្នកទេសចរជាតិនិងអន្តរជាតិ។ រឿងល្ខោន Cheo ពីរោះៗរួមជាមួយបទចំរៀងក្នុងពិធីចូលរូបជាច្រើនត្រូវបានយកមកសំដែងក្នុងកម្មវិធី”ហាណូយរាត្រីថ្ងៃសៅរ៍”នៅរោងមហោស្រព Dai Nam លេខ៨៩វិថីHue ក្រុងហាណូយ។

រឿងល្ខោន“នាង Sita”

នាបច្ចុប្បន្ន រោងល្ខោនចំរៀងCheo ហាណូយកំពុងបង្កើនការសំដែង Cheo បំរើទស្សនិកជនរដ្ឋធានីនិងអ្នកទេសចរជាតិនិងអន្តរជាតិ។ រឿងល្ខោន Cheo ពីរោះៗរួមជាមួយបទចំរៀងក្នុងពិធីចូលរូបជាច្រើនត្រូវបានយកមកសំដែងក្នុងកម្មវិធី”ហាណូយរាត្រីថ្ងៃសៅរ៍”នៅរោងមហោស្រពDai Nam លេខ៨៩វិថីHue ក្រុងហាណូយ។

លោកអ្នកនាងទើបនឹងបានកំសាន្តនូវចំរៀងក្នុងរឿងល្ខោន” Quan Am Thi Kinh” តាមរយៈសំនៀងរបស់ក្រុមសិល្បករសិល្បការិនីរោងល្ខោនចំរៀងCheo ហាណូយ។ ចាប់តាំង ពីខែមិថុនាឆ្នាំ២០១៧មកនេះកម្មវិធី”ហាណូយរាត្រីថ្ងៃសៅរ៍” ដោយមានចំរៀង Cheo ជាច្រើន បទត្រូវបានរោងល្ខោនចំរៀងCheo ហាណូយយកមកសំដែងជារៀងរាល់យប់ថ្ងៃសៅរ៍ក្នុង គោលបំណងធ្វើឲ្យរស់ឡើងវិញនូវបរិយាកាសសិល្បៈ Cheo នៅរដ្ឋធានីនិងផ្សព្វផ្សាយសិល្បៈប្រភេទនេះដល់ទស្សនិកជនឲ្យខ្លាំងថែមទៀត។

កម្មវិធី”ហាណូយរាត្រីថ្ងៃសៅរ៍” ឧទ្ទេសនាមជាមួយទស្សនិកជននូវរឿងល្ខោនមួយចំនួនមានជាអាទិ៍”ឧបាយកលរបនាងលៀស” “លោក យាយទៅលេងទីក្រុង” “គ្រួសារវប្បធម៌” “រឿងរ៉ាវគ្រួសារលោកBa Kien ” ” Quan Am Thi Kinh” “មន្រ្តីធំមកកាន់ភូមិ” “នាង Sita” និងបទចំរៀងក្នុងពិធីចូលរូបមួយចំនួនទៀត។ តាមសិល្បការិនីឆ្នើម Thu Huyen នាយិកា រង រោងល្ខោនចំរៀងCheo ហាណូយបានឲ្យដឹងថា៖ “យើងខ្ញុំបានសំដែងរឿងល្ខោនទាំងនេះចាប់តាំងពីខែមិថុនាមកដែលកម្មវិធីសំដែងត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គម facebook និងគេហទំព័ររបស់រោងល្ខោនចំរៀងCheo ហាណូយផង។ យើងខ្ញុំចង់បើកទូលាយនូវការសំដែងសំរាប់ទស្សនិកជនទាំងអស់អាចមកទស្សនាបាន”។

ចូលរួមសំដែងក្នុងកម្មវិធី”ហាណូយរាត្រីថ្ងៃសៅរ៍” មានសិល្បករសិល្បការិនីល្បីឈ្មោះជាច្រើនលើវិស័យសិល្ប Cheo របស់វៀតណាម ដូចជាសិល្បការិនីប្រជាជនThuy Mui សិល្បករប្រជាជន Quoc Anh សិល្បការិនីឆ្នើមThu Huyen សិល្បការិនីឆ្នើម Minh Nhan និងសិល្បការិនីឆ្នើមNgoc Anh ។ ស្ដីពីជោគជ័យជាជំហានដំបូងនៃកម្មវិធី”ហាណូយរាត្រីថ្ងៃសៅរ៍”នេះសិល្បការិនីឆ្នើម Ngoc Anh បានឲ្យដឹងថា “ក្រោយរយៈពេល២ខែអនុវត្តមកកម្មវិធី”ហាណូយរាត្រីថ្ងៃសៅរ៍”សំរេចបានជោគជ័យជាជំហានដំបូង។ មនុស្សជាច្រើនកុះករបានមកទស្សនាហើយមានការចាប់អារម្មណ៍ដ៏ល្អអំពីកម្មវិធី”ហាណូយរាត្រីថ្ងៃសៅរ៍”នេះ”។

ក្រៅពីការសំដែងរឿងល្ខោន ក្រុមសិល្បករសិល្បការិនីរោងល្ខោនចំរៀងCheo ហាណូយក៏ជួបប្រាស្រ័យជាមួយទស្សនិកជនដើម្បីផ្លាស់ប្ដូរយោបល់ពីខ្លឹមសារនិងតំលៃរបស់ស្នាដៃសិល្បៈនីមួយៗផងដែរ។ អាចនិយាយបានថាកម្មវិធី”ហាណូយរាត្រីថ្ងៃសៅរ៍”បានរួមចំណែកអភិរក្សនិងពង្រីកសិល្បៈប្រពៃណីជាតិដល់មហាជន៕


(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត