Cua Loជាឆ្នេរសមុទ្រដ៏ល្អស្អាតនៅភាគកណ្ដាលវៀតណាមដែលមានចំងាយ១៧គីឡូម៉ែត្រពីប៉ែកខាងកើតក្រុង Vinhខេត្ត Nghe An។ដោយមានឆ្នេរវែង ខ្សាច់សម៉ត់ និងទេសភាពធម្មជាតិស្រស់ត្រកាលនោះ តាំងពីយូរមកហើយឆ្នេរសមុទ្រCua Loបានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើននាក់មកសំរាកលំហែកាយ។
ឆ្នេរសមុទ្រCua Lo
Cua Lo ជាឆ្នេរសមុទ្រដ៏ល្អស្អាតនៅភាគកណ្ដាលវៀតណាមដែលមានចំងាយ១៧គីឡូម៉ែត្រពីប៉ែកខាងកើតក្រុង Vinh ខេត្ត Nghe An។ដោយមានឆ្នេរវែង ខ្សាច់សម៉ត់ និងទេសភាពធម្មជាតិស្រស់ត្រកាលនោះ តាំងពីយូរមកហើយឆ្នេរសមុទ្រCua Lo បានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើននាក់មកសំរាក់លំហែកាយ។
បើធ្វើដំណើរពីរដ្ឋធានីហាណូយទៅ Cua Lo ភ្ញៀវទេសចរអាចជិះឡាន ជិះយន្តហោះឬរថភ្លើងទៅកាន់ក្រុង Vinhជាមុន រួចបន្តដំណើរទៅ Cua Lo។ក្នុងទួទេសចរណ៍នៅឆ្នេរសមុទ្រ Cua Lo នេះក្រៅពីការសំរាកលំហែកាយងួតទឹកសមុទ្រ ភ្ញៀវនឹងបានទៅទស្សនាភ្នំ Hong Linh និងភូមិ Kim Lien ដែលជាស្រុកកំណើតរបស់លោកប្រធានហូជីមិញទៀតផង។ឆ្នេរសមុទ្រ Cua Lo មានប្រវែងប្រមាណ ១០ គីឡូម៉ែត្រ ទឹកសមុទ្រថ្លា យង់។ នៅលំហសមុទ្រមានកោះ Dao Ngu កោះ Dao Mat និងកោះ Lan Chau។ក្រៅពីនោះនៅមានតំបន់ទេសចរណ៍ះអេកូឡូស៊ី Cua Hoi Hang Bua ទៀតផង។ តាមលោកTran Van Binh ជាទេសចរមួយរូបបានឲ្យដឹងថា៖ “Cua Lo ជារមណីយដ្ឋានមួយកន្លែងនៅភូមិភាគកណ្ដាលដែលមានឆ្នេរសមុទ្រល្អស្អាត អាកាសធាតុត្រជាក់ស្រួល។ជាពិសេស នៅពេលមកសំរាកលំហែកាយនៅទីនេះ យើងក៏អាចទៅទស្សនាស្រុកកំណើតរបស់លោកប្រធានហូជីមិញបានដែរ។ដូច្នេះភ្ញៀវទេសចរអាចងួតទឹកសមុទ្រ ផងនិងស្វែងយល់ពីប្រវតិ្តសាស្រ្តផង។”
នៅតំបន់សំរាកលំហែកាយCua Lo ភ្ញៀវទេសចរនឹងបានជីះកប៉ាលទៅទស្សនាកោះថ្មនានាឬទស្សនាកេរដំណែលវប្បធម៌ប្រវតិ្តសាស្រ្តមួយចំនួនដូចជាព្រះវិហារគោរពបូជាឥស្សរជនលោក Nguyen Su Hoi និងលោក Nguyen Xi។ ស្ដីពីចំណាប់អារម្មណ៍របស់ខ្លួនពេលមកទស្សនា Cua Lo អ្នកស្រី Nguyen Thi Tam ជាអ្នកទេសចរមួយរូបមកពីក្រុងហាណូយបានថ្លែងថា៖ “នេះជាលើកដំបូងដែលខ្ញុំមកទស្សនាឆ្នេរសមុទ្រCua Loទីក្រុង Vinh។ទោះបីទើបតែចូលរដូវទេសចរណ៍ក្ដីតែបានមានភ្ញៀវជាច្រើនកុះករមកសំរាកលំហែកាយ។ទឹកសមុទ្រនៅតំបន់នេះថ្លាហើយប្រជាជនរាក់ទាក់ដែលធ្វើឲ្យខ្ញុំត្រេកអរណាស់”។
ទីរួមខេត្តCua Loត្រូវបានបង្កើតឡើងនាឆ្នាំ១៩៩៤ហើយនាឆ្នាំ២០១៤ត្រូវបាននាយករដ្ឋមន្ត្រីទទួលស្គាល់ជាទីនគរទេសចរណ៍សមុទ្រ។តាំងពីនោះមក Cua Loបានពង្រីកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគមនាគមន៍រួមជាមួយកន្លែងលេងកំសាន្តនិងសណ្ឋាគារ ជាច្រើន។ក្នុងនោះមានសំណង់ធំចំនួន៤គឺតំបន់ទេសចរណ៍ ពាណិជ្ជកម្ម កីឡា បុរីជនជាតិវប្បធម៌និងសួនច្បារសំរាប់កុមារនិងផ្សាររាត្រីមួយនៅភូមិ Huong Nghi Cua Lo ដែលនឹងបើកជាផ្លូវការនាពេលខ្លីខាងមុខនេះ។នាបច្ចប្បន្ននេះនៅ Cua Lo មានសណ្ឋាគារនិងផ្ទះសំណាក់ចំនួន២៨០ជាមួយ៧៥០០បន្ទប់ដែលអាចទទួល បានភ្ញៀវប្រមាណ២លាន៥សែននាក់ក្នុងមួយឆ្នាំៗ។ទន្ទឹមនឹងការវិនិយោកកសាងហេដ្ឋារចនាសម្ព័ន្ធ រដ្ឋអំណាចទីរួមខេត្តCua Loក៏ខិតខំប្រឹងប្រែងធានាបរិស្ថានទេសចរណ៍ផងដែរ។លោក Nguyen Manh Dung ជាកម្មាភិបាលទេសចរណ៍ខេត្ត Nghe An បានឲ្យដឹងថា ៖ “ទីរួមខេត្តCua Loកំពុងអនុវត្តគោលដៅមួយចំនួនក្នុងនោះមានការកសាងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ទំនើប កសាងបរិយាកាសទេសចរណ៍អរិយធម៌ដោយមានមនុស្សធ្វើសេវាទេសចរណ៍រាក់ទាក់រាប់អានភ្ញៀវ”។
នាសព្វថ្ងៃ Cua Loកំពុងសហការជាមួយខេត្តជិតខាងក្នុងការពង្រីកទេសចរណ៍ ។ក្នុងនោះមានការតភ្ជាប់ទួទេសចរណ៍ទស្សនាកេរដំណែលវប្បធម៌ប្រវតិ្តសាស្រ្តរវាងខេត្ត Nghe An ជាមួយខេត្តHa Tinh Thanh Hoa និងខេត្តQuang Binh៕

មតិពីមិត្តអ្នកអាន