រាត្រីប្រឡងទី២នៃពិធីបុណ្យបាញ់កាំជ្រួចផ្កាអន្តរជាតិដាណាំង២០១៨

21:58 | 27/05/2018 (ដោយ ស្រីព្រេជ)

រាត្រីប្រឡងទី២នៃពិធីបុណ្យបាញ់កាំជ្រួចផ្កាអន្តរជាតិដាណាំង២០១៨ (DIFF 2018) ដោយប្រធានបទ “ចំណាត់ស្ពានពេលវេលា” បានប្រព្រឹត្តទៅនៅតាមច្រាំងទន្លេ Han នាយប់ថ្ងៃទី២៦ ឧសភា ដោយឈុតសម្ដែងរបស់ក្រុមបារាំងនិងក្រុមអាមេរិក។

ទិដ្ឋភាពនៃរាត្រីប្រឡងទី២ (រូបថត៖ TTXVN)

បើករាត្រីប្រឡង ក្រុម Feerie មកពីប្រទេសបារាំង បាននាំទស្សនិកជនចូលរួមនាវាមិត្តភាពទៅកាន់ បារាំងនិងទៅជុំវិញពិភពលោក។ នាវានោះ ជាការគួបផ្សំរវាងចង្វាក់ភ្លេងដ៏ពិរោះរណ្ដំជាមួយនឹងកាំជ្រួចផ្កាចម្រុះពណ៌។ តាមរយៈឈុតសម្ដែងនេះ ក្រុម Feerie ចង់បង្ហាញនូវការតភ្ជាប់គ្នារវាងខឿនវប្បធម៌បារាំងជាមួយវៀតណាម។

គូប្រកួតប្រជែងរបស់ក្រុម Feerie ជាក្រុម Atlas PyroVision មកពីអាមេរិក។ ដោយប្រើប្រាស់បច្ចេក វិទ្យាទំនើបគួបផ្សំជាមួយនឹងបទភ្លេងដ៏ល្បីល្បាញនៅចន្លោះ៤០ដល់៥០ឆ្នាំមុននេះ ក្រុម Atlas PyroVision បានគូរនៅលើមេឃទីក្រុងដា ណាំងនូវស្ពាននានាដែលនាំទៅដល់ក្ដីសុបិន្ត បំណងប្រាថ្នាកដ៏ល្អប្រសើររបស់ប្រជាជាតិទាំងឡាយលើទូទាំងពិភពលោក ។

(រូបថត៖ TTXVN)

លោក Tran Manh Tan ភ្ញៀវទេសចរមួយរូបមកពីទីក្រុង Nam Dinh ភាគខាងជើងវៀតណាមបាន ចែករំលែកការចាប់អារម្មណ៍របស់ខ្លួននាពេលទស្សនារាត្រីប្រឡងខាងលើយ៉ាងដូច្នេះថា៖ “នេះជាលើកដំបូងដែលខ្ញុំមកដល់ទីក្រុងដាណាំងដើម្បីទស្សនាការប្រឡងបាញ់កាំជ្រួចផ្កា។ តូរ្យតន្ត្រីនិងកាំជ្រួចផ្កាបានលាយឡំជាមួយគ្នាដើម្បីបង្កើតឡើងរូបភាពដ៏ស្អាតអស្ចារ្យណាស់។ ខ្ញុំមិនទាន់បានទស្សនាឈុតសម្ដែងកាំជ្រួចផ្កាណាដ៏ស្អាតនិងគួរឲ្យចាប់អារម្មណ៍យ៉ាងដូច្នេះនៅឡើយ”។

រាត្រីប្រឡងជាបន្តនៃពិធីបុណ្យកាំជ្រួចផ្កាអន្តរជាតិដាណាំង២០១៨នឹងប្រព្រឹត្តទៅនាថ្ងៃទី២ មិថុនា៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត