លក្ខណវប្បធម៌ព្រលឹងក្នុងពេលបាយទទួលភ្ញៀវរបស់ជនជាតិ Thai នៅភាគពាយព្យ

21:13 | 11/05/2018

ជនរួមជាតិជនជាតិ Thai នៅតំបន់ភ្នំពាយព្យវៀតណាម បច្ចុប្បន្ននៅរក្សាបានទំនៀម ទម្លាប់ពីជំនាន់មួយទៅជំនាន់មួយ នោះគឺការចាកជ្រូចស្រាពីរបីដំណក់ដំបូង មុននឹង ផឹកក្នុងពេលបាយទទួលភ្ញៀវ។ នេះជាទំនៀមទម្លាប់មានអត្ថន័យជានិមិត្តរូប សំដៅ រំលឹកដល់អ្នកដែលចែកឋានទៅ ហើយទំនៀមទម្លាប់នេះបានក្លាយទៅជាលក្ខណៈវប្ប ធម៌ព្រលឹងដ៏វិសេសវិសាលរបស់ជនជាតិ Thai ផងដែរ។

តាំងពីយូរណាស់មកហើយ ជនជាតិ Thai គេមានទស្សនទានថា មនុស្សរស់នៅតែងតែមានជំនឿថា មនុស្សស្លាប់ទៅនៅមានព្រលឹងចាំជួយថែរក្សាជានិច្ច។ ពោលគឺព្រលឹងរបស់អ្នកស្លាប់នឹងទៅតាមថែរក្សាឲ្យមនុស្សរស់នៅគ្រប់ទិសទី។ ហេតុដូច្នេះបានជា ពីចាស់ដល់ក្មេង ទាំងបុរសនិងនារីជនជាតិ Thai មុននឹងចូលពេលបាយជួបជុំ គេតែងតែមិនភ្លេចបានឡើយ ការ ចាកជ្រូចស្រាពីរបីដំណក់ចេញពីកែវដំបូង (ដែលភាសា Thai គេហៅថា xia hinh, xia hang ) ដោយគេជឿថា ព្រលឹងរបស់អ្នកស្លាប់កំពុងនៅជុំវិញយើង។ ហេតុដូច្នេះ មុនពេលបាយ គេតែងតែឧទ្ទិសកុសល សុំព្រលឹងអ្នកចែកឋាន ប្រទានពរនូវសុខភាពល្អ បន្ទាប់មកទើបនំាគ្នាពិសារបាយជូនពរគ្នាទៅវិញទៅមក។ លោក Tong Van Xom នៅភូមិ Mong ឃុំ Hua La ទីក្រុង Son La ដែលជាអ្នកមានការយល់ដឹងច្បាស់អំពីទំនៀមទម្លាប់នេះបានឲ្យដឹងថា៖ “តាមទស្សនៈទានរបស់ជនជាតិ Thai គឺនៅកន្លែងណានៅពេលណាៗទាំងអស់ តែងតែមានព្រលឹងរបស់អ្នកស្លាប់ដើរតាមដែរ។ ពោលគឺពេលយើងទទួលទានម្ហូបអាហារ គឺព្រលឹងក៏ទាមទារចាំទទួលពិសារជាមួយដែរ។ ហេតុដូច្នេះ មុនពេលបាយត្រូវចាកជ្រូចស្រាពីរបីតំណក់ចុះលើដីដើម្បីព្រលឹងរបស់អ្នកស្លាប់គេនឹងទទួលទានមុនយើង។ គេបានទទួលទានហើយគេនឹងតាមថែរក្សាយើងព្រទានពរឲ្យយើងជួបតែសេចក្តីសុខ” ។

ស្ពុកបាយសម្រាប់ទទួលភ្ញៀវរបស់ជនជាតិ Thai

មិនត្រឹមតែចាកជ្រូចសា្រពីរបីតំណក់ដំបូងមុននឹងទទួលទានម្ហូបអាហារប៉ុណ្ណោះទេ មានអ្នកខ្លះគេបានយកបាយមួយម៉ាត់សាច់មួយដុំតូច ដាក់ឲ្យព្រលឹងអ្នកស្លាប់គេ ពិសារមុនដែរ។ ពេលគេទៅស្រែចំការក៏ដោយ ទោះបីជាមិនផឹកស្រា ប៉ុន្តែដល់ម៉ោងបាយគេក៏យកបាយមួយម៉ាត់បោះទៅក្រៅ ដើម្បីអញ្ជើញអ្នកតាព្រៃទទួលទានមុន។ នេះជាទំនៀមទម្លាប់សា មញ្ញាគ្មានការចាប់បង្ខំឡើយ ដែលពោរពេញទៅដោយលក្ខណៈមនុស្សសាស្ត្រ ដែលបានមរតកពីជំនាន់មួយទៅជំនាន់មួយ ។ លោក Quang Van Hung នៅភូមិ Hin ឃុំ Chieng An ទីក្រុង Son La ខេត្ត Son La បានឲ្យដឹងថា៖ “ទោះបីជានៅក្មេងប៉ុន្តែខ្ញុំក៏បានដឹងដែរថា មុននឹងផឹកស្រា ខ្ញុំតែងតែចាកជ្រូចស្រា ពីរបីតំណក់ដំបូងតាមទំនៀមទម្លាប់របស់ជនជាតិខ្លួនដោយគ្មានអ្នកណាក្រើនរំលឹកទេ ។ ធ្វើបានដូច្នេះ យើងមានអារម្មណ៍ស្រួលនិងនឹងនរក្នុងចិត្តណាស់”។

ជាពិសេស ក្នុងពេលបាយអញ្ជើញភ្ញៀវរបស់ជនជាតិ Thai ឬពេលដែលមាន សាច់ញ្ញត្តិមកទទួលអាហារជាមួយក្រុមគ្រួសារនោះ ម្ចាស់ផ្ទះតែងតែចាកស្រាពីរកែវ ដាក់ក្នុងស្ពុកបាយដើម្បីបង្ហាញនូវការរាក់ទាក់រួសរាយជាមួយភ្ញៀវ។ លុះត្រាដល់ពេល ដែលបញ្ចប់ពេលបាយ ម្ចាស់ផ្ទះនឹងអញ្ញើញភ្ញៀវទទួលទាននូវស្រាពីរកែវនេះនិងចាត់ទុកស្រាពីរកែវ ជាលាភសំណាងត្រូវ ចែកជូនគ្នាពិសារទាំងអស់។ លោក Tong Van Xom ភូមិ Mong ឃុំ Hua La ទីក្រុង Son La ខេត្ត Son La បានឲ្យដឹងថែមទៀតថា៖“ពេលមានភ្ញៀវមកលេងផ្ទះ ជាពិសេសគឺសាច់ញាត្តិសណ្តានខាងប្រពន្ធគឺម្ចាស់ផ្ទះតែងតែមានស្រាពីរ កែវដាក់ក្នុងស្ពុកបាយ។ មុនពេលចាកស្រាពីដបចេញ គេត្រូវចាកលើកែវពីរមុនសិន ដើម្បីបង្ហាញការគោរពចំពោះភ្ញៀវ ។ ម្យ៉ាងវិញទៀតគេជឿថាពេលភ្ញៀវមកលេងផ្ទះក៏មានព្រលឹងតាមពួកគេដែរ បានជាម្ចាស់នឹងចាកស្រាពីរកែវដើម្បីអញ្ជើញ ព្រលឹងទទួលទានមុន”។

ទំនៀមទម្លាប់ចាកជ្រូចស្រាពីរបីតំណក់ដំបូងមុនពេលទទួលទានឬចាកស្រាពីរកែវ ដាក់ក្នុងស្ពុកម្ហូបទទួលភ្ញៀវនៅតែបានជនជាតិ Thai រក្សារហូតមកដល់បច្ចុប្បន្ន។ ថ្វីត្បិតជាលក្ខណៈនិមិត្តរូបក៏ដោយ ប៉ុន្តែទំនៀមទម្លាប់នេះបានក្លាយទៅជាលក្ខណៈវប្បធម៌ព្រលឹងក្នុងអារម្មណ៍របស់ជនជាតិ Thai គ្រប់រូប៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត