សកម្មភាពរំលឹកខួបលើកទី១២៨នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ

20:06 | 15/05/2018

នាថ្ងៃទី១៥ ខែឧសភា គណៈកម្មាធិការឃោសនាមជ្ឈិម ក្រសួងវប្បធម៍ កីឡា និងទេសចរណ៍ បានប្រព្រឹត្តទៅពិធី បើកពិព័រណ៍ក្រោមប្រធានបទ "គំរូសាមញ្ញនានាតែពោរពេញទៅដោយក្តីថ្លៃថ្នូរ" លើកទី ៦ នៅសារមន្ទីរហូជីមិញ។

លោក Vo Van Thuong រួមទាំងតំណាងនានាទស្សនាការតាំងពិព័រណ៍ (រូបថតៈThanh Tùng/TTXVN )

តាមរយៈរូបភាពនិងអត្ថបទគណៈកម្មការរៀបចំពីព័រណ៌បានឧទ្ទេសនាមដល់ ទស្សនិកជនគំរូដ៏ឆ្នើមចំនួន ១២៨ នាក់នៅតាមស្ថាប័ន អង្គភាព និងមូលដ្ឋាននានា។ គំរូនិមួយៗគឺជារឿងមួយគួរឲ្យរំភើបចិត្តនិងពោរពេញទៅដោយមនោសញ្ចេត នាមនុស្សធម៌យ៉ាងជ្រាលជ្រៅអំពីមនុស្សសាមញ្ញាដែលបានជំនះពុះពារលើគ្រប់កាលៈទេសៈ វាសនា ហ៊ានគិត ហ៊ានធ្វើនិងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីផលប្រយោជន៍របស់សហគមន៍ សុខសន្តិភាពនិងវិបុលភាពរបស់ប្រទេសជាតិ។

ទន្ទឹមនឹងនេះ ពិព័ណ៌នេះក៏ឧទ្ទេសនាមដល់ទស្សនិកជនអំពីវណ្ណកម្ម ដែលបានទទួលរង្វាន់ក្នុងការតែងនិពន្ធ ផ្សព្វផ្សាយ វណ្ណកម្មអក្សរសាស្រ្ត សិល្បៈ សារព័ត៌មាន ដោយមានប្រធានបទ " សិក្សានិងធ្វើតាមសតិអារម្មណ៍សិលធម៌ និង ឬកពារលោកប្រធានហូជីមិញ លើកទី ១ (ឆ្នាំ ២០១៦-២០១៨) "។

ពិព័រណ៍នេះ បើកទ្វារទទួលភ្ញៀវ ដល់ចុងខែកញ្ញា ឆ្នាំ២០១៨ នៅសារមន្ទីរ ហូជីមិញ ផ្លូវ Ngoc Ha និង ផ្លូវ Doi Can ខ័ណ្ឌ Ba Dinh រដ្ឋធានីហាណូយ ដោយមានតាំងបង្ហាញរូបថត អត្ថបទជិត ៣០០ ដែលបញ្ជាក់ពីការសិក្សា និងធ្វើតាមគំរូរបស់លោកប្រធានហូជីមិញ ដែលត្រូវបាន បក្ស រដ្ឋ បានបំផុសចលនាប្រឡងប្រណាំង "រស់ ប្រយុទ្ធ ធ្វើការ និងសិក្សាតាមគំរូរបស់លោកប្រធាន ហូជីមិញដ៏មហិមា! " បន្ទាប់ពីលោកប្រធានហូជីមិញទទួលមរណាភាព៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត