កិច្ចការពារអធិបតេយ្យភាពក្នុងការផ្សារភ្ជាប់ជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ

19:03 | 06/08/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ក្នុងនាមជាប្រទេសជាប់ឆ្នេរសមុទ្រដែលមានប្រជាជនប្រមាណ ១/៣ នាក់រស់នៅតាមតំបន់ឆ្នេរសមុទ្រ ហើយមាន ខេត្ត / ក្រុង២៨ ដែលជាប់ឆ្នេរសមុទ្រ បានរួមចំណែកជាង ៥០% នៃផលិតផលក្នុស្រុកសរុប ហេតុដូច្នេះវៀតណាមយល់ច្បាស់ពីតួនាទីដ៏សំខាន់របស់ សមុទ្រក្នុងយុទ្ធសាស្ត្រការពារសន្តិសុខ អធិបតេយ្យភាពនិងការអភិវឌ្ឍន៍ផងដែរ។

កិច្ចការពារអធិបតេយ្យភាពក្នុងការផ្សារភ្ជាប់ជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ

ការយល់ដឹងអំពីភារកិច្ចថ្មីៗក្នុងស្ថានភាពថ្មី

ពិតណាស់ថាដំណើរការនៃការដាក់ពង្រាយការការពារអធិបតេយ្យភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រថ្មីៗនេះ ក៏បង្ហាញពីការវិវត្តន៍សំខាន់ៗក្នុងការយល់ដឹងនិងសកម្មភាពដើម្បីការពារអធិបតេយ្យភាពសន្តិសុខនិងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រវៀតណាម។

ការវិវត្តបច្ចុប្បន្នឆ្លុះបញ្ចាំងពីការយល់ដឹងនៅក្នុងការអះអាងទាំងនេះ។ សមុទ្រខាងកើតកំពុងលេចចេញជាតំបន់នៃការប្រកួតប្រជែងយុទ្ធសាស្រ្តក្នុងចំណោមប្រទេសមហាអំណាចជាពិសេសការប្រកួតប្រជែងចិន - អាមេរិក។ ការប្រកួតប្រជែងនេះនៅតែមានភាពស្មុគស្មាញនិងមិនអាចទាយទុកជាមុនបាននៅក្នុងបរិបទនៃជំងឺរាតត្បាតជំងឺកូវីដ១៩ ដែលទំនងជាពន្លឿនដំណើរការនៃការផ្លាស់ប្តូរតុល្យភាពនៃកម្លាំងក្នុងចំណោមមហាអំណាចនៅលើពិភពលោក។ ប្រទេសចិនឈានដល់គោលដៅចំនួនពីរគឺគោលដៅក្នុងរយៈពេល ១០០ ឆ្នាំ និងគោលដៅ «សុបិនចិន» ដោយពង្រីកឥទ្ធិពលរបស់ខ្លួនឥតឈប់ឈរនៅលើសមុទ្រ ព្រមទាំងបង្កើនការប្រើប្រាស់ថាមពលចម្រុះ ដើម្បីគ្រប់គ្រងសមុទ្រខាងកើត និងរុញច្រានចោលប្រទេសមហាអំណាចផ្សេងទៀតចេញពីតំបន់ផងដែរ។

ប៉ុន្តែប្រទេសចិនក៏មានចំណុចខ្សោយជាច្រើនដែរនៅពេលដែលគោលជំហរនិងមានសកម្មភាពលើដែនសមុទ្រជាក់ស្តែងរបស់ខ្លួនដោយរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនេះដែរសហរដ្ឋអាមេរិកបានវាយប្រហារកាន់តែខ្លាំងឡើងនូវសកម្មភាពខុសច្បាប់របស់ចិននៅសមុទ្រខាងកើតនិងបានគាំទ្រយ៉ាងពេញទំហឹងនូវការគាំទ្រពីបណ្តាប្រទេសទាំងក្នុងនិងក្រៅតំបន់ផងដែរ។

ក្នុងបរិបទនៃស្ថានការណ៍ខាងលើនេះ បក្សកុម្មុយនីស្តវៀតណាម បានកំណត់ទស្សនៈថា“ វៀតណាមត្រូវតែក្លាយជាប្រទេសរឹងមាំលើសមុទ្រ អភិវឌ្ឍន៍ប្រកបដោយចីរភាព វិបុលភាព សន្តិសុខនិងសុវត្ថិភាព; អភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាព ផ្សារភ្ជាប់ជាមួយការធានាការពារជាតិនិងសន្តិសុខរក្សាឯករាជ្យអធិបតេយ្យភាព និងបូរណភាពទឹកដី ពង្រឹងកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិលើសមុទ្រ ដើម្បីរួមចំណែករក្សាបរិស្ថានប្រកបដោយសុខដុមរមនា និងមានស្ថិរភាពសម្រាប់ការអភិវឌ្ឍផងដែរ”។

ហេតុដូច្នេះ ទស្សនៈសំខាន់របស់បក្សក្នុងរយៈពេលបច្ចុប្បន្នគឺអនុវត្តភារកិច្ចពីរដែលអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយនិរន្តរភាព ព្រមទាំងធានាការពារសន្តិសុខ និងសន្តិសុខជាតិរក្សាឯករាជ្យអធិបតេយ្យនិងបូរណភាពទឹកដី។ សមិទ្ធិផលដែលវៀតណាមទទួលបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានបង្ហាញច្បាស់ពីការអនុវត្តត្រឹមត្រូវនៃទស្សនៈនិងគោលការណ៍របស់បក្សក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាពនិងការការពារអធិបតេយ្យភាពដ៏ពិសិដ្ឋនៃកោះសមុទ្ររបស់ប្រទេសជាតិផងដែរ។

កិច្ចការពារអធិបតេយ្យភាពក្នុងការផ្សារភ្ជាប់ជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ

ធានាសន្តិសុខអធិបតេយ្យភាពនិងរក្សាគោលនយោបាយកិច្ចការបរទេសឯករាជ្យ

នៅចំពោះមុខការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៅសមុទ្រខាងកើតក្នុងរយៈពេលកន្លងមកនេះ បក្សនិងរដ្ឋវៀតណាម បានអនុវត្តជាយុទ្ធសាស្ត្រជាមូលដ្ឋាន ដើម្បីធានាអធិបតេយ្យភាពនិងសន្តិសុខព្រមទាំងរក្សាបាននូវស្វ័យភាពនិងទំនាក់ទំនងខាងក្រៅដោយមិនត្រូវបានអូសចូលក្នុងជម្លោះភូមិសាស្ត្រនយោបាយរវាងប្រទេសធំៗផងដែរ​។

តាមរយៈសកម្មភាពដែលអាចបត់បែនបានប៉ុន្តែត្រូវតែធ្វើយ៉ាងប្តូរផ្តាច់ វៀតណាមបានរក្សាបរិយាកាសសន្តិភាពដោយគ្មានជម្លោះជាមួយចិន ព្រមទាំងការពារអធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះ Truong Sa (Spartly Island) និងរក្សាអធិបតេយ្យភាពនៅកោះ Truong Sa ក្នុង បរិបទដែលចិនកំពុងបង្កើនសកម្មភាពរបស់ខ្លួននៅសមុទ្រខាងកើតដោយរំលោភបំពានច្បាប់អន្តរជាតិដោយឥតឈប់ឈរ។ វៀតណាមក៏ជាមូលដ្ឋានការពារអធិបតេយ្យភាពនិងយុត្តាធិការរបស់ខ្លួននៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្រដោយអនុលោមស្របតាមច្បាប់អន្តរជាតិ។

លើវិស័យនយោបាយ - កិច្ចការបរទេស គោលនយោបាយរបស់វៀតណាមនៅសមុទ្រខាងកើត បានអនុវត្តដោយជោគជ័យនូវគោលនយោបាយរក្សាឯករាជ្យនិងស្វ័យភាពក្នុងកិច្ចការការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ វៀតណាមបានបើកចំហរជាសាធារណៈប្រឆាំងជំទាស់នឹងការទាមទារនិងការរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើតតាមរយៈយន្តការនិងវេទិកាជាច្រើនរួមទាំងការផ្ញើកំណត់ទូតជាច្រើនដោយបញ្ជាក់ពីគោលជំហរនិងរាល់ការទាមទារស្របច្បាប់របស់វៀតណាមទៅកាន់ទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិ ជាពិសេសវៀតណាមបានប្រើប្រាស់យន្តការអាស៊ានដើម្បីរិះគន់ការរំលោភបំពានច្បាប់អន្តរជាតិនៅសមុទ្រខាងកើតព្រមទាំងប្រកាន់ខ្ជាប់នូវសេចក្តីសុចរិតរបស់វៀតណាមនិងលើកស្ទួយស្មារតីគោរពច្បាប់ផងដែរ។

វៀតណាមក៏បានចរចានិងសម្រេចបាននូវជំហានសំខាន់ៗមួយចំនួនក្នុងការកំណត់ព្រំដែនសមុទ្រជាមួយប្រទេសដទៃទៀតដូច ជាកិច្ចព្រមព្រៀងស្តីពីដែនទឹកជាប្រវត្តិសាស្ត្ររវាងវៀតណាមនិងកម្ពុជា (ឆ្នាំ១៩៨២) អនុស្សារណៈសហប្រតិបត្តិការរួមគ្នា វៀតណាម - ម៉ាឡេស៊ី (ឆ្នាំ១៩៩២) កិច្ចព្រមព្រៀងស្តីពីការងារខ័ណ្ឌសីមាសមុទ្ររវាងវៀតណាម - ថៃ (ឆ្នាំ១៩៩៧) និងកិច្ចព្រមព្រៀងស្តីពីការកំណត់ព្រំដែនឈូងសមុទ្រតុងកឹងរវាងវៀតណាមនិងចិន (ឆ្នាំ២០០០) ជាដើម។

លើសពីនេះ កម្មវិធីសហប្រតិបត្តិការសមុទ្រអន្តរជាតិរបស់វៀតណាមត្រូវបានពង្រីកផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ មានប្រទេសជាច្រើនបានផ្តល់ជំនួយនិងបញ្ជូននាវាល្បាតដល់ប្រទេសវៀតណាមដូចជាសហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌាជាដើមព្រមទាំងសហការគ្នាក្នុងគម្រោងកសាងសមត្ថភាពជាច្រើនទៀតផង។ នាពេលថ្មីនេះ ក្នុងខែកក្កដា ឆ្នាំ ២០២០ បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Pompeo បានបញ្ជាក់ជាថ្មីអំពីគោលជំហររបស់សហរដ្ឋអាមេ រិកនិងបានចោទប្រកាន់ពីសកម្មភាពដែលបានរំលោភបំពានច្បាប់អន្តរជាតិរបស់ចិននៅក្នុង សមុទ្រខាងកើត។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានអះអាងថា“ វៀតណាមអបអរសាទរចំពោះគោលជំហររបស់ខ្លួនលើបញ្ហាសមុទ្រខាងកើតស្របតាមច្បាប់អន្តរជាតិ” និងបានបញ្ជាក់ជាសារជាថ្មីម្តងទៀតថា “អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ គឺជាក្របខ័ណ្ឌគតិយុត្តិនូវរាល់សកម្មភាពនៅលើសមុទ្រនិងមហាសមុទ្រ” ។

តាមរយៈសេចក្តីប្រកាសនេះ វៀតណាមបានគាំទ្រអាមេរិកយ៉ាងម៉ឺងម៉ាត់ក្នុងការបរិហារសកម្មភាពដែលរំលោភបំពានលើច្បាប់អន្តរជាតិរបស់ចិននៅសមុទ្រខាងកើត ប៉ុន្តែចៀសវាងបញ្ជូនសញ្ញាមិនពិតដែលថាប្រទេសវៀតណាមកំពុង«ដើរតាម»អាមេរិកនៅក្នុងបញ្ហាសមុទ្រខាងកើតនោះឡើយ។

កិច្ចការពារអធិបតេយ្យភាពក្នុងការផ្សារភ្ជាប់ជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ

ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាព

នាខែមីនាឆ្នាំ ២០២០ រដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ ២៦ / NQ-CP ស្តីពីផែនការរយៈពេល ៥ ឆ្នាំសម្រាប់ការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៣៦ និងបានខិតខំអនុវត្តន៍យុទ្ធសាស្ត្រនេះឲ្យបានល្អបំផុតផងដែរ។ យោងតាមក្រសួងផែនការនិងវិនិយោគបានឱ្យដឹងថាក្នុងរយៈពេលមួយឆ្នាំកន្លងមក ផលិតផលក្នុងតំបន់សរុប (GRDP) នៃខេត្តនានានៅតាមឆ្នេរសមុទ្របានកើនឡើងជាមធ្យមបើប្រៀបធៀបនឹងអត្រាកំណើនជាតិ។

តំបន់សេដ្ឋកិច្ចតាមតំបន់ឆ្នេរជាច្រើនត្រូវបានបង្កើតឡើងដើម្បីទាក់ទាញគម្រោងវិនិយោគបរទេសធំ ដូចជា Nghi Son, Vung Ang, Chu Lai និង Dung Quat ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនសមត្ថភាពផលិតកម្មឧស្សាហកម្មរបស់ប្រទេសទាំងមូល។ ទន្ទឹមនឹងនេះជួយសម្រួលដល់ការលើកកម្ពស់ឧស្សាហកម្មជាច្រើនទៀត។

អាស្រ័យទៅលើការអនុវត្តគោលនយោបាយនិងភារកិច្ចឱ្យបានត្រឹមត្រូវស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ឆ្នេរនិងនៅលើកោះត្រូវបានកែលម្អគួរឱ្យកត់សម្គាល់ទាំងសម្ភារៈនិងស្មារតីទៀតផង។ ប្រាក់ចំណូលរបស់មនុស្សម្នាក់នៅតាមតំបន់ឆ្នេរកើនឡើងខេត្តតាមឆ្នេរសមុទ្រហើយក៏បង្កើតការងារសម្រាប់ពលករមួយចំនួនធំនៅទូទាំងប្រទេសដែរ។

នាបច្ចុប្បន្នមនោគមវិជ្ជារបស់បក្សគឺអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយនិរន្តរភាពដែលផ្សារភ្ជាប់ជាមួយការធានាការពារជាតិនិងសន្តិសុខ។ គំនិតនេះត្រូវបានបង្កើតឡើងដោយផ្អែកលើបទពិសោធន៍អន្តរជាតិដោយព្យាករណ៍ពីស្ថានភាពនៅក្នុងប្រទេសនិងលើពិភពលោកជាក់ស្តែងនៃប្រទេសវៀតណាមរួមទាំងស្របតាមនិន្នាការនៃសម័យកាលផងដែរ។

ភាពជាក់ស្តែងនៃការអនុវត្តក្នុងរយៈពេលកន្លងទៅបានបង្ហាញថាដោយសារប្រកាន់ខ្ជាប់តាមគោលមាគ៌ាត្រឹមត្រូវ វៀតណាមបានធ្វើឱ្យមានវឌ្ឍនភាពជាច្រើនក្នុងការអភិវឌ្ឍកម្លាំងនិងការពារអធិបតេយ្យភាពនិងទឹកដី ដើម្បីបង្កើតកម្លាំងករក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រនិងនៅតំបន់ផ្សេងៗទៀត ព្រមទាំងបង្កើតបានជាការយល់ដឹងរួមនិងការមូលមតិគ្នាបន្តិចម្តងៗ អំពីតួនាទីរបស់ សមុទ្រសម្រាប់ការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសជាតិផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត