ប្រតិកម្មរបស់វៀតណាមចំពោះការដែលចិនបញ្ជូនប្រភេទយន្តហោះទម្លាក់គ្រាប់បែកទៅកាន់ប្រជំកោះឋ Hoang Sa (Paracel Islands)

17:39 | 20/08/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ក្រសួងការបរទេសវៀតណាមបានអត្ថាធិប្បាយថា ការបញ្ជូនអាវុធគ្រប់ប្រភេទក៏ដូចជាយន្តហោះចម្បាំងទៅកាន់ប្រជុំ Hoang Sa (Paracel Islands) មិនត្រឹមតែរំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងបង្កភាពស្មុគស្មាញដល់ស្ថានភាពនៅសមុទ្រខាងកើតទៀតផង។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងបរទេសវៀតណាម នារសៀលថ្ងៃទី ២០ ខែសីហា អ្នកយកព័ត៌មានបានចោទសួរថាតើប្រតិកម្មរបស់វៀតណាមយ៉ាងមេចដែរនៅពេលមានព័ត៌មានថា ប្រទេសចិនបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកប្រភេទ H6J ទៅកាន់ប្រជុំកោះ Hoang Sa នាដើមខែសីហាកន្លងមក។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានថ្លែងថា “វៀតណាមបានបញ្ជាក់ម្តងហើយម្តងទៀតប៉ុន្តែក៏បានបញ្ជាក់ជាថ្មីទៀតថាប្រជុំកោះ Hoang Sa និង Truong Sa គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់ពីទឹកដីរបស់វៀតណាមនោះឡើយ”។

វៀតណាមមានមូលដ្ឋានគតិយុត្តនិងភស្តុតាងប្រវត្តិសាស្ត្រគ្រប់គ្រាន់ដើម្បីអះអាងពីអធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះ Hoang Sa និងប្រជុំកោះ Truong Sa ស្របតាមច្បាប់អន្តរជាតិ។ ការដែលចិនបញ្ជូនយន្តហោះទំលាក់គ្រាប់បែបទៅកាន់ប្រជុំកោះ Hoang Sa មិនត្រឹមតែរំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងធ្វើអោយស្មុគស្មាញដល់ស្ថានភាពនៅសមុទ្រខាងកើតទៀតផង។ អ្នកនាំពាក្យរូបនេះបានលើកច្បាស់ទៀតថា "វៀតណាមអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ចូលរួមនិងមានទំនួលខុសត្រូវក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខនៅក្នុងសមុទ្រខាងកើតផងដែរ"៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: /vietnamnet.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត