យុគសម័យ - កាលពីថ្ងៃទី ១៣ ខែកញ្ញា នាវាចម្បាំងអាមេរិក Wayne E. Meyer បាននាំមីស៊ីលនាំផ្លូវ ខិតមកជិតនឹងប្រជុំកោះ Hoang Sa របស់វៀតណាម ដែលកំពុងត្រូវចិនកាន់កាប់ដោយខុសច្បាប់។ នេះបើយោងតាមការដកស្រង់ព័ត៌មានពីកងទ័ពអាមេរិករបស់ទីភ្នាក់ងារសារព័ត៌មាន Reuters និង CNN។ ក្រសួងការពារជាតិចិន បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ដោយរិះគន់នាវាចម្បាំងអាមេរិក “រំលោភអធិបតេយ្យភាព” (?)។
នាវាចម្បាំងអាមេរិក USS Wayne E.Meyer ខិតមកជិតប្រជុំកោះ Hoang Sa (ក្នុងរូបថតៈ កងទ័ពអាមេរិក)
នាវាចម្បាំងអាមេរិកខិតមកជិតប្រជុំកោះ Hoang Sa តើចិនមានប្រតិកម្មយ៉ាងដូចម្ត៉េច
យោធាអាមេរិកបានបញ្ជាក់ជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters, CNN ថា នាវាពិឃាតបំពាក់មីស៊ីលនាំផ្លូវ Wayne E. Meyer បានមកជិត “បណ្តាកោះ” នៃប្រជុំកោះ Hoang Sa ដែលជាកាយវិការមួយត្រូវបានគេចាត់ទុកថា បញ្ឈឺចិត្តចិនតែម្តង។
បន្ទាប់ពីកាយវិការពោលខាងលើរបស់សហរដ្ឋអាមេរិកមក ក្រសួងការពារជាតិចិនបានចេញសេចក្តីប្រកាស ជាការឆ្លើយ តបភ្លាមៗថា “នាវាចម្បាំងរបស់អាមេរិកបានលុកលុយប្រជុំកោះ Hoang Sa ដោយគ្មានការអនុញ្ញាតពីចិន”។ នេះបើ យោងតាម CNN។
ក្នុងពេលជាមួយគ្នានោះ ប្រជុំកោះ Hoang Sa ជាកម្មសិទ្ធិអធិបតេយ្យភាពដែលមិនអាចប្រកែកបានរបស់វៀតណាម។
អ្នកនាំពាក្យនៃបញ្ជាការយោធាភាគខាងត្បូងនៃកងទ័ពចិន ក៏បានឡើងសម្លេងរិះគន់សហរដ្ឋ អាមេរិកចំពោះការចាត់វិធានការដើម្បីអនុវត្ត“ អនុត្តរភាពដែនសមុទ្រ” នៅលើសមុទ្រខាងកើតអស់រយៈពេលជាយូរមកហើយ។ សកម្មភាពបែបនេះកំពុង“ រំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព” របស់ចិននិងបង្ហាញថា ភាគីអាមេរិក “ខ្វះភាពស្មោះត្រង់ទាំងស្រុង” នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីថែរក្សាសន្តិភាព ស្ថិរភាពនិងសន្តិសុខក្នុងតំបន់។ នេះបើយោងតាមសារព័ត៌មាន CNN។
នាវាចម្បាំងរបស់អាមេរិក នឹងចិនពីរដងហើយ
ការដែលនាវាចម្បាំង Wayne E. Meyer របស់អាមេរិក បានខិតមកជិតប្រជុំកោះ Hoang Sa ដែលជាអធិបតេយ្យភាពរបស់វៀតណាម កំពុងត្រូវចិនកាន់កាប់នោះ បានប្រព្រឹត្តទៅចំទៅនឹងពេលដែល ភាពតានតឹងរវាងអាមេរិកនិងចិនកាន់តែកើនឡើង ដោយសារតែសង្គ្រាមពាណិជ្ជកម្មនិងការសម្រេចចិត្តរបស់វ៉ាស៊ីនតោន លក់អាវុធអោយតៃវ៉ាន់។
ជាលើកទី ២ ក្នុងរយៈពេល ២ សប្តាហ៍ ដែលនាវាចម្បាំង Wayne E. Meyer របស់អាមេរិក បានបង្ហាញខ្លួននៅសមុទ្រខាងកើតដើម្បីប្រឆាំងនឹងការទាមទារអធិបតេយ្យភាពមិនសមហេតុផលរបស់ចិន។
មុននេះ នាថ្ងៃទី ២៨ ខែសីហា នាវាចម្បាំង Wayne E. Meyer បានដើរយាមល្បាតក្នុងចម្ងាយ ១២ ម៉ាយល៍ ជុំវិញកោះ Chu Thap និងកោះ Vanh Khan ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម។ នេះជាលើកទីមួយហើយដែលនាវាចម្បាំងអាមេរិក បានចូលមកជិតអង្គភាពសិប្បនិម្មិតចំនួន ២ ដែលត្រូវប៉េកាំងកាន់កាប់ដោយខុសច្បាប់នៅសមុទ្រខាងកើត។
អ្នកនាំពាក្យ របស់កងនាវាចម្បាំងលេខ៧ នៃកងទ័ពជើងទឹកអាមេរិកលោកស្រី Reann Mommsen បានសង្កត់ធ្ងន់ទៅកាន់ Reuters ថា វត្តមានរបស់នាវាចម្បាំង USS Wayne E. Meyer ហាក់ដូចជាការបបួលប្រកួតរបស់សហរដ្ឋអាមេរិក ដោយបញ្ជាក់ថា មិនទទួលស្គាល់ការប្រកាសរបស់ក្រុងប៉េកាំងចំពោះអ្វីៗដែលគេហៅថា ជាមូលដ្ឋានត្រង់នៅប្រជុំកោះ Hoang Sa។
រូបភាពរបស់នាវាពិឃាត The USS Wayne E.Meyer សហរដ្ឋអាមេរិក (រូបថតៈ CNN)
នាវាចម្បាំង អាមេរិក Wayne E. Meyer មើលពីខាងលើ
លោកស្រី Mommsen ក៏បានចោទប្រកាន់ចិន ដែលកំពុងព្យាយាមទាមទារអធិបតេយ្យភាពនៅលើដែនទឹក តំបន់សេដ្ឋកិច្ចផ្តាច់មុខនិងខ្ពង់រាបបាតសមុទ្រជាច្រើន។ យ៉ាងណាមិញ អង្គភាពជាច្រើននៅក្នុងប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាម ត្រូវចិនកាន់កាប់ដោយខុសច្បាប់និងត្រូវបានកែលម្អជាកោះសិប្បនិម្មិតផងដែរ។
វៀតណាមតែងតែអះអាងជានិច្ច នូវអធិបតេយ្យភាពដែលមិនអាចប្រកែកបាន ចំពោះ ប្រជុំកោះ Hoang Sa និង Truong Sa ដោយមានភ័ស្តុតាងប្រវត្តិសាស្ត្រជាក់លាក់និងច្បាប់ច្បាស់លាស់។ ទន្ទឹមជាមួយគ្នានោះ វៀតណាមតែងតែគោរពនិងធានាសេរីភាពក្នុងការធ្វើនាវាចរណ៍ ព្រមទាំងស្វាគមន៍សកម្មភាពដែលរួមចំណែកដល់សន្តិភាពនិងសន្តិសុខក្នុងតំបន់នៃបណ្តាប្រទេសលើសមុទ្រខាងកើត។
សូមគូសបញ្ជាក់ថា នាពេលថ្មីៗនេះ ស្ថានភាពនៅសមុទ្រខាងកើត កាន់តែតានតឹងឡើង ខណៈពេលដែល ក្រុមនាវាស្ទង់ប្រេង Haiyang -8 រួមជាមួយនាវាអមការពាររបស់ចិនជាច្រើន បានរំលោភតំបន់ថ្មប៉ប្រះទឹក Tu Chinh ក្នុងដែនទឹកវៀតណាម ពីដើមខែកក្កដាឆ្នាំ ២០១៩។ វៀតណាមអះអាងថា នេះជាដែនសមុទ្រចំណុះអធិបតេយ្យភាពនិងយុត្តាធិការទាំងស្រុងរបស់វៀតណាម ដែលកំណត់ក្នុងបទប្បញ្ញត្តិនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។
| វៀតណាមប្រឆាំងនឹងចិន ចំពោះការដាក់ពង្រាយ UAV នៅសមុទ្រខាងកើត មិនត្រឹមតែរំលោភលើតំបន់ថ្មប៉ប្រះទឹក Tu Chinh ប៉ុណ្ណោះទេ នាពេលថ្មីៗនេះ ចិនថែមទាំងបានប្រកាសដាក់ពង្រាយនិងតំឡើងនូវប្រព័ន្ធយន្តហោះគ្មានមនុស្សបើក (UAVs) របស់ខ្លួន ដែលគ្របដណ្តប់ទូទាំងសមុទ្រខាងកើត។ នៅលើគេហទំព័រ Business Insider អ្នកជំនាញអន្តរជាតិជាច្រើន បានព្រមានថា ការដាក់ពង្រាយ UAV របស់ចិន អាចធ្វើឡើងដោយ “គោលដៅយោធា” តាមរយៈការ “ឃ្លាំមើលដែនសមុទ្រ” ឯណោះ។ នារសៀលថ្ងៃទី ១២ ខែកញ្ញា ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះការដាក់ពង្រាយប្រព័ន្ធ UAV របស់ចិន នៅសមុទ្រខាងកើត អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងថា នោះគឺជាសកម្មភាព “ខុសច្បាប់និងមោឃៈ”៕ |
(ប្រភព៖ thoidai.com.vn)



មតិពីមិត្តអ្នកអាន