លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានធ្វើទស្សនកិច្ចនៅប្រទេសប្រ៊ុយណេ។ ក្នុងនោះលោកបានជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ត្រី Dato Seri Pahlawan Awang Khairul Hamed bin Awang Haji Lampoh មេបញ្ជាការកងទ័ពជើងគោកប្រ៊ុយណេ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត
នៅក្នុងជំនួបនោះ លោកឧត្តមសេនីយ៍ត្រី Dato Seri Pahlawan Awang Khairul Hamed bin Awang Haji Lampoh បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពជើងគោកកម្ពុជាដែលដឹកនាំដោយឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត។ លោកបានចាត់ទុកថាជំនួប មេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរនាពេលនេះ គឺជាការបង្ហាញអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំក្នុងវិស័យយោធារវាងប្រទេសទាំងពីរ។ កងទ័ពប្រ៊ុយណេ នឹងបន្តទំនាក់ទំនង និងគាំទ្រកងទ័ពកម្ពុជាទៅថ្ងៃអនាគត។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកឧត្តមសេនីយ៍ត្រី Dato Seri Pahlawan Awang Khairul Hamed bin Awang Haji Lampoh
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ជំនួបនេះ ជាការបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ហើយលោកសង្ឃឹមថា កងទ័ពនៃប្រទេសទាំងពីរនឹងមានសកម្មភាពជាទ្វេភាគី និងពហុភាគីបន្ថែមទៀតនៅថ្ងៃអនាគត៕
(ប្រភព៖ kleykley.sabay.com.kh សរុបដោយហេង វុធ្ធី)

