គ.ជ.ប ចេញសេចក្តីប្រកាសថា លទ្ធផលចុងក្រោយអ្នកបោះឆ្នោតទូទាំងប្រទេសមានចំនួន៨២,១៧%

22:08 | 29/07/2018 (យោងតាម freshnewsasia.com និង akp.gov.kh សរុបព័ត៌មានដោយស្រី ព្រេជ)

យុគសម័យ - គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលចុងក្រោយ ដោយបានបញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋបានទៅចូលរួមបោះឆ្នោតនៅទូទាំងប្រទេសមានចំនួនជិត ៧លាននាក់ ស្មើ៨២,១៧%។ ចំនួននេះមានការកើនឡើងយ៉ាងខ្លាំងលើសពីឆ្នាំ២០១៣ តែមាន ៦៩,៦១%តែប៉ុណ្ណោះ។

មិនត្រឹមតែចំនួនប្រជាពលរដ្ឋដែលចូលរួមបោះឆ្នោតប៉ុណ្ណោះទេ ដែលកើនឡើងខ្ពស់ជាងឆ្នាំ២០១៣ សម្រាប់គណបក្សនយោបាយឯណោះវិញ ក៏មានចំនួនកើនឡើងខ្ពស់ជាងឆ្នាំ២០១៣ដែរ។ នៅអាណត្តិនេះ គណបក្សនយោបាយដែលចួលរួមក្នុងការបោះឆ្នោត មានរហូតដល់២០គណបក្ស​ ចំណែកឆ្នាំ២០១៣​ មានត្រឹម៨គណបក្សប៉ុណ្ណោះ។

បន្ទាប់ពីការបោះឆ្នោតត្រូវបានបញ្ចប់នោះ អ្នកសង្កេតការណ៍អន្តរជាតិដែលមកពីស្ថាប័នធំៗ ធ្វើសន្និសីទសារព័ត៌មានរួមគ្នាដោយវាយតម្លៃថា បរិយាកាសនៃការបោះឆ្នោតនៅ ក្នុងនៅពេលនេះ គឺមានភាពស្ងប់ស្ងាត់ សន្តិភាព និងគ្មានអំពើហិង្សា ដែលផ្តល់បរិយាកាស ល្អដល់ប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោត។

ក្នុងសន្និសីទសារព័ត៌មានរួមគ្នានៅល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អ្នកសង្កេតការណ៍អន្តរជាតិដែលមកពីស្ថាប័នចំនួន៧ធំៗ បានប្រកាសរួមគ្នាថា ការបោះឆ្នោតនៅកម្ពុជានៅថ្ងៃនេះ គឺបានប្រព្រឹត្តទៅដោយរលូន ដោយមានការសម្រួលបរិយាកាសល្អពីសំណាក់អាជ្ញាធរមាន សមត្ថកិច្ចដើម្បីបង្កើតនូវភាពល្អប្រសើរសម្រាប់បក្សនយោបាយដែលចូលរួមនៅក្នុងការបោះឆ្នោតជាតិមួយនេះ។

ក្រុមអ្នកសង្កេតការណ៍អន្តរជាតិដែលមកពីអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល អន្តរជាតិ, អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ី ប៉ាស៊ីហ្វិក និងសន្នីសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយជាដើមនោះ បានអបអរសាទរចំពោះប្រទេស និងប្រជាពលរដ្ឋកម្ពុជាដែល សម្រេចបានជោគជ័យនៅក្នុងការបោះឆ្នោតមួយនេះ ហើយជូនពរឱ្យកកម្ពុជាជោគជ័យនៅក្នុងការពង្រឹងអធិបតេយ្យភាព និងការអភិវឌ្ឍប្រទេសផងដែរ៕

(យោងតាម freshnewsasia.com និង akp.gov.kh សរុបព័ត៌មានដោយស្រី ព្រេជ)

(យោងតាម freshnewsasia.com និង akp.gov.kh សរុបព័ត៌មានដោយស្រី ព្រេជ)

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត