កម្ពុជានាំចេញផលិតផលជលផល ជាង៣៥០០តោនកាលពីឆ្នាំ២០២០

11:09 | 06/01/2021 (បូកសរុបដោយឌីណា)

ក្នុងរយៈពេលពេញមួយឆ្នាំ២០២០ កម្ពុជាបាននាំចេញផលិតផលជលផល ចំនួន ៣, ៥៩០តោន គិតជាទឹកប្រាក់មានចំនួន ៨,៣៣៤,០០០ ដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ការនាំចេញផលិតកម្មកសិកម្ម ក្នុងឆ្នាំ២០២០ ដែលផ្សព្វផ្សាយដោយ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម។

រូបភាពពីហ្វេសប៊ុកលោក វេង សាខុន

តាម​របាយការណ៍​ដដែល នៅក្នុង​ឆ្នាំ​២០២០​កន្លងទៅនេះ កម្ពុជា​ផលិត​បាន​ផលិតផល​ជលផល​ចំនួន ៩៣៦,៣០០ តោន​ក្នុងនោះ​មាន​ផលិតផល​ទឹកសាប ជាង​៤១​ម៉ឺន​ផលិតផល​សមុទ្រ ជាង​១២​ម៉ឺន​តោន និង​ផល​វារីវប្បកម្ម​ជាង ៤០​ម៉ឺន​តោន​។​ កម្ពុជា កំពុងជម្រុញបង្កើនការនាំចេញ ផលិតផលផ្នែកជលផលសមុទ្រ ចំនួន ៤មុខ រួមមានផលិតកម្មទឹកត្រី បង្គាក្រៀម បង្គាបង្កក នឹងសាច់ក្តាមបង្កក។

​តម្លៃ​សរុប​នៃ​ផលិតផល​នេសាទ មាន​ចំនួន​១,៨៧២.៦​លាន​ដុល្លារ ក្នុងនោះ តម្លៃ​នៃ​ផលិតផល​ទឹកសាប និង​សមុទ្រ មាន​ចំនួន ១,០៧១. ៨​លាន ដុល្លារ និង​តម្លៃ​សរុប​នៃ​ផលិតផល​វារីវប្បកម្ម ចំនួន ៨០០.៨​លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​ដដែល​។​

​ក្រៅពី​ផលិតផល​ជលផល ក្នុង​វិបត្តិ​កូ​វីដ​-១៩ កម្ពុជា​ក៏បាន​នាំចេញ ផលិតកម្ម​សត្វ រួមមាន​គោក្របី ជ្រូក បក្សី និង​ស៊ុតមាន់​ទា មានតម្លៃ​សរុប ជាង ១,៨​ពាន់​លាន​ដុល្លារ ខណៈ​នាំចេញ​ក្នុង​ផ្នែក​នេះ មាន​ទឹកប្រាក់​ជាង ៦១,៣​លាន​ដុល្លារ​ផងដែរ​./.

(បូកសរុបដោយឌីណា)

(ប្រភពព័ត៌មាន: postnews.com.kh , thmeythmey.com)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន