នាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន បានប្រកាសថា នៅរយៈពេលដំបូងនេះ កម្ពុជានឹងទិញវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាជន១៣ លាននាក់ ស្មើនឹង៨០% នៃ ចំនួនប្រជាជនសរុប មិនមែន១០លាននាក់ដូចការលើកឡើងកាលពីមុននោះទេ។ ការអះអាងបែបនេះ គឺស្របពេលដែលថវិកាដែលបានមកពីសប្បុរសជន, ដៃគូអភិវឌ្ឍន៍ និងថវិកាដែលរាជរដ្ឋាភិបាលបម្រុងទុកនោះ គឺមានរាប់រយលានដុល្លារអាមេរិករួចទៅហើយ។
ថវិកាបានមកពីការបរិច្ចាគរបស់សប្បុរសជន និងប្រាក់ខែមន្ត្រីរាជការ កើនដល់ជាង ១០លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំង Covid-19 (រូបភាព៖ហ្វេសប៊ុកសម្តេច ហ៊ុន សែន)
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសថា នៅរយៈពេលដំបូងនេះ កម្ពុជានឹងទិញវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាជន១៣ លាននាក់ ស្មើនឹង៨០% នៃ ចំនួនប្រជាជនសរុប មិនមែន១០លាននាក់ដូចការលើកឡើងកាលពីមុននោះទេ។ ការអះអាងបែបនេះ គឺស្របពេលដែលថវិកាដែលបានមកពីសប្បុរសជន, ដៃគូអភិវឌ្ឍន៍ និងថវិកាដែលរាជរដ្ឋាភិបាលបម្រុងទុកនោះ គឺមានរាប់រយលានដុល្លារអាមេរិករួចទៅហើយ។
ទោះយ៉ាងណា សម្តេច ហ៊ុន សែនបានលើកឡើងថា សម្រាប់ពេលវេលាដឹកយកវ៉ាក់សាំងនោះ មកកាន់កម្ពុជា គឺមិនទាន់ដឹងច្បាស់នៅឡើយទេ ដោយរងចាំការទទួលស្គាល់ពី អង្គការ WHO សិន។
គួរបញ្ជាក់ថា តាមតួលេខបណ្ដោះអាសន្ន បានឲ្យដឹងថា មានពលរដ្ឋ១៨.៨២៨នាក់ បានពាក់ព័ន្ធនឹងព្រឹត្តការណ៍សហគមន៍២៨វិច្ឆកា ដោយក្នុងនោះ មាននៅទូទាំង២៥រាជធានីខេត្ត ក្នុងនោះ អ្នកនៅភ្នំពេញ មាន១៤.៦៨១ នាក់៕
(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន