និស្សិតកងទ័ពកម្ពុជាសិក្សានៅវៀតណាម ធ្វើទស្សនកិច្ច និងគោរពវិញ្ញាណក្ខន្ធយុទ្ធពលីកម្ពុជា នៅទីតាំងបង្កើតចលនាតស៊ូ ផ្តួលរំលំរបបប្រល័យពូជសាសន៍

15:03 | 30/11/2020

និស្សិតយោធាកម្ពុជា ៦០រូប មកពី៣ស្ថាប័ន គឺកងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពជើងអាកាស ដែលកំពុងបន្តការសិក្សានៅសាធារណៈរដ្ឋសង្គមនិយមវៀតណាម បានធ្វើដំណើរទៅទស្សនកិច្ច និងចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធពលីកម្ពុជា មានឈ្មោះថា ទីតាំងកេរ្តិ៍ដំណែលប្រវត្តិសាស្រ្ត ស្ថិតនៅក្នុងស្រុកកាមមី ខេត្តដុងណាយ ប្រទេសវៀតណាម។

និស្សិតកងទ័ពកម្ពុជាសិក្សានៅវៀតណាម ធ្វើទស្សនកិច្ច និងគោរពវិញ្ញាណក្ខន្ធយុទ្ធពលីកម្ពុជា នៅទីតាំងបង្កើតចលនាតស៊ូ ផ្តួលរំលំរបបប្រល័យពូជសាសន៍

សកម្មភាពនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែវិឆ្ឆិកា ឆ្នាំ២០២០ ដឹកនាំដោយកងអនុសេនាតូចគ្រប់គ្រងសិក្ខាកាមអន្តរជាតិ របស់សាលាមធ្យមសិក្សាការពារព្រំដែនទី២ ខេត្តបារៀ ប្រទេសវៀតណាម។

នេះគឺជាការធ្វើទស្សនកិច្ចទីតាំងប្រវត្តិសាស្រ្តមួយ ដើម្បីឲ្យនិស្សិតយោធាទាំងនោះបានស្វែងយល់ប្រវត្តិសាស្រ្តកម្ពុជាជាច្រើន អំពីដំណើរការនៃការបង្កើតអង្គភាព១២៥ ដែលជាអង្គភាពដំបូងរបស់សម្ដេចតេជោ ហ៊ុន សែន និងអមដំណើរដោយសមមិត្ត៤រូបទៀត បានធ្វើដំណើរដោយយកជីវិតធ្វើជាដើមទុក ដើម្បីឈានដល់ការបង្កើតចលនាតស៊ូមួយ (អង្គភាព១២៥) ដែលជាអង្គភាពដំបូងនៃកម្លាំងសាមគ្គីសង្គ្រោះជាតិកម្ពុជា បង្កើតឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨។

ចលនានេះហើយ ដែលជាចំណុចចាប់ផ្ដើមដំបូងគេបង្អស់ នៃចលនានៃចលនាតស៊ូរបស់កម្ពុជា មុននឹងឈានដល់ការបង្កើតរណៈសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា នាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដែលជាចលនារួមរបស់ជាតិឆ្ពោះទៅកាន់ការរំដោះប្រទេស និងប្រជាជន ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

និស្សិតកងទ័ពកម្ពុជាសិក្សានៅវៀតណាម ធ្វើទស្សនកិច្ច និងគោរពវិញ្ញាណក្ខន្ធយុទ្ធពលីកម្ពុជា នៅទីតាំងបង្កើតចលនាតស៊ូ ផ្តួលរំលំរបបប្រល័យពូជសាសន៍

សិក្ខាមកាមទាំងអស់ ដែលកំពុងបន្តការសិក្សានៅសាធារណៈរដ្ឋសង្គមនិយមវៀតណាមគ្រប់ជំនាញបាន ថ្លែងអំណរគុណដល់គណៈគ្រប់គ្រងរបស់សាលា ដែលបានបង្កើតទស្សនកិច្ចនេះឡើង។

ពួកគេថែមទាំងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះវីរភាពដ៏អង់អាចក្លាហានហ៊ានប្ដូរជីវិត និងយកជីវិតធ្វើជាដើមទុនរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំទាំងកម្លាំងកាយចិត្ត ឃ្លាតពីក្រុមគ្រួសារ និងប្រទេសជាតិ ដើម្បីស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋ ឲ្យរួចផុតពីរបប ប៉ុល ពត៕

(ប្រភពព័ត៌មាន: FreshNews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន