កម្ពុជា និងវៀតណាម កំពុងក្ដោបក្ដាប់ឱកាសនាំចេញអង្ករទៅទីផ្សារអូស្ត្រាលី ខណៈតម្រូវការកំពុងកើនឡើង

10:57 | 02/11/2020

ប្រទេសកម្ពុជា និងវៀតណាម កំពុងស្រវាចាប់ក្ដោបយកឱកាសរៀងៗខ្លួន ក្នុងការផ្គង់ផ្គង់ការនាំចេញអង្ករទៅអូស្ត្រាលី ខណៈដែលប្រទេសអូស្ត្រាលី កំពុងតែប្រឈមនឹងបញ្ហាកង្វះខាតខ្លាំអក្នុងការផ្គត់ផ្គង់អង្ករក្នុងស្រុក ដែលត្រូវបង្ខំឲ្យក្នុងការនាំចូលអង្ករកាន់តែច្រើនថែមទៀត ពីក្រៅប្រទេស នៅមុនថ្ងៃបុណ្យChristmas នាពេលខាងមុខនេះ។ ក្នុងនោះ ទាំងភាគីកម្ពុជា និងវៀតណាមសុទ្ធតែបង្ហាញថា នឹងក្ដោបយកឱកាសនេះ។

កម្ពុជា និងវៀតណាម កំពុងក្ដោបក្ដាប់ឱកាសនាំចេញអង្ករទៅទីផ្សារអូស្ត្រាលី ខណៈតម្រូវការកំពុងកើនឡើង

តាម​ការរាយការណ៍​របស់​ភ្នាក់ងារ​ព័ត៌មាន​វៀតណាមបាន​ឲ្យដឹងថា​លោក រ៉ប ចូឌិន យក​ប្រតិបត្តិ​ក្រុមហ៊ុន SunRice ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​អង្ករ​ធំជាងគេ​បំផុត​របស់​អូស្ត្រាលី បាន​ប្រកាស​នាពេល​ថ្មីៗនេះថា ប្រទេស​អូស្ត្រាលី កំពុង​រង​ការ​ខ្វះខាត​យ៉ាង​ច្រើន នៃការផ្គត់ផ្គង់​អង្ករ​ក្នុងស្រុក ដែល​តម្រូវឲ្យ​ប្រទេសនេះ ត្រូវការ​នាំចូលអង្ករ​បន្ថែមទៀត​ពីក្រៅប្រទេស ពិសេស​ពីប្រទេសវៀតណាម ហើយ​ខាង​ភាគីកម្ពុជាវិញ​ក៏កំពុង​ស្រវា​ចាប់យក​ឱកាសនេះ​ដូចគ្នាដែរ​។​

តាមប្រភពព័ត៌មាន​បាន​ឲ្យដឹងថា បញ្ហា​ដែលធ្វើឲ្យ​អូស្ត្រាលី មាន​ការ​ខ្វះខាត​ខ្លាំង​នៃការ​ផ្គត់ផ្គង់​អង្ករ​ក្នុងស្រុក​នេះ គឺដោយសារតែ​កំណើន​សេដ្ឋកិច្ច​មានការធ្លាក់ចុះ​នៅក្នុង​ពេល​មាន​វិបត្តិ​កូវីដ-១៩ និងរួមផ្សំ​ដោយ​ផលប៉ះពាល់​នៃ ការប្រែប្រួល​អាកាសធាតុ បានធ្វើឲ្យ​ប៉ះពាល់​ដល់​ការផលិត​នៅក្នុងស្រុក។

អូស្ត្រាលី​មានតម្រូវការ​អង្ករ​ប្រចាំឆ្នាំ ប្រហែល ៣០ម៉ឺនតោន ហើយក្នុងនោះ មាន​ប្រហែល​ពាក់កណ្ដាល​គឺជាការ​នាំចូល​ ដែលមាន​ជាមធ្យម​ប្រមាណ ជាង​១៧​ម៉ឺនតោន នៅឆ្នាំ២០១៨-២០១៩។ ការនាំចូល​អង្ករ​ភាគច្រើន​របស់អូស្ត្រាលី គឺជាប្រភេទអង្ករ​គ្រាប់វែង ផលិតផលនៅប្រទេស​ដូចជា​វៀតណាម ថៃ ប៉ាគីស្ថាន និងឥណ្ឌា ហើយនៅរយៈ​ចុងក្រោយនេះ កម្ពុជាយើង​ក៏មាន​សន្ទុះការនាំចេញអង្ករ​ទៅអូស្ត្រាលី​កើនឡើងដែរ។

បើតាម​ការអះអាង​របស់​លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធ​ស្រូវអង្ករ​កម្ពុជា បាន​លើកឡើងថា ទីផ្សារអូស្ត្រាលី នៅប៉ុន្មាន​ឆ្នាំចុងក្រោយនេះ មានកំណើន​គួរឲ្យកត់សម្គាល់។ តួយ៉ាង នៅ៩ខែ ដំបូងឆ្នាំ២០២០នេះ ការនាំចេញអង្ករ​ទៅអូស្ត្រាលី កើនដល់ ទៅ ៦២% ធៀបនឹងរយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។ យ៉ាងណាមិញ លោកថា នៅពេល​ដែល​អូស្ត្រាលី​ជួបបញ្ហា​កង្វះខាត​អង្ករ​បែបនេះ វាក៏ជាឱកាសថ្មី​មួយ​ទៀតដែរ សម្រាប់​កម្ពុជា​ក្នុងការ​នាំចេញអង្ករ​ទៅកាន់​ប្រទេស​មួយនេះ។

លោក លន់ យ៉េង បន្ថែមទៀតថា រដ្ឋាភិបាល​អូស្ត្រាលី ក៏មាន​ការ​ជួយ​គាំទ្រ​ដល់​វិស័យ​កសិកម្ម​របស់​កម្ពុជា​គួរឲ្យ​កត់សម្គាល់ដែរ​នៅមួយរយៈចុងក្រោយនេះ។ ហើយអ្វីដែល​គួរឲ្យចាប់អារម្មណ៍ ថ្មីៗនេះ ក៏មាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​អង្ករ​ធំមួយ​របស់អូស្ត្រាលី ក៏បាន​មកចាប់ដៃគ្នា​ជាមួយនឹង​ក្រុមហ៊ុន​ក្នុងស្រុក Amru Rice ដើម្បី​ដាំដុះ​ស្រូវសរីរាង្គ​សម្រាប់​ការនាំចេញផងដែរ។ អគ្គលេខាធិការ​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា សង្កត់ធ្ងន់ទៀតថា ទីផ្សារអូស្ត្រាលី សម្រាប់​កម្ពុជា គឺនៅជាចំណុចចាប់ផ្ដើម​នៅ​ឡើយ ប៉ុន្ដែ អ្វីដែល​គួរឲ្យកត់សម្គាល់នោះ គឺយើងបាន​ជោគជ័យ​មួយកម្រិតហើយ​នៅដំណាក់កាល​ដំបូងនេះ ដើមឈាន​ទៅរក​កំណើននាំចេញ​កាន់តែខ្ពស់​នៅពេលអនាគត។

តាមការព្យាករ​របស់ស្ថាប័នជំនាញ ដោយសារតែ​មូលដ្ឋាន​ផ្លាស់ប្តូរ​នៃតម្រូវការ​ទឹក និង​ផលចំណូល​ត្រឡប់មកវិញ​ទាប​សម្រាប់​ផលិតកម្ម​ស្រូវ នោះមានន័យថា អូស្ត្រាលី នឹង​ដោះដុះស្រូវ​កាន់តែតិច ហើយ​ផ្លាស់ប្តូរ​មកដាំដំណាំ​កបាសវិញ​ដែល​អាច​ទាញប្រយោជន៍​ពី​ការអភិវឌ្ឍបច្ចេកវិទ្យា និងទទួលបាន​អត្ថប្រយោជន៍​ភាគច្រើន​ពី​ជម្លោះពាណិជ្ជកម្ម​រវវាង​អាមេរិក និងចិន។

ស្ថាបនិក​ និងជានាយក​គ្រប់គ្រង​ក្រុមហ៊ុនកសិ​-ពាណិជ្ជកម្ម​Lefarm របស់វៀតណាម គឺលោក ង្វៀន លី បាន​លើកឡើងថា ចំពោះ​និន្នាការទីផ្សារ​អង្ករ​របស់អូស្តាលី វាគឺជាចលនា​ធម្មជាតិ​មួយ ដែល​ឆ្ពោះទៅរក​ការនាំចូល​ជំនួស​ឲ្យ​ការផលិតក្នុងស្រុក។ សំណួរ គឺថា តើ​អូស្ត្រាលី នឹង​ផ្ដោតតែលើ​ការ​​នាំចូល​ពីវៀតណាម ឬក៏​មានការសហការសម្រាប់​យុទ្ធសាស្ត្រា​រយៈពេលវែង ប្រកបដោយចីរភាព ដើម្បី​ចែករំលែក និងសហអភិវឌ្ឍ ជាមួយវៀតណាម ដើម្បីគ្រប់គ្រង​តម្រូវការ និងការផ្គត់ផ្គង់​ឲ្យាន់​​កាន់តែប្រសើរ ឬក៏យ៉ាងណា?​

សូមបញ្ជាក់ថា ប្រទេស​វៀតណាម រំពឹងថា​នឹងអាច​នាំចេញអង្ករទៅក្រៅប្រទេស​សរុប កើនឡើងដល់ ជាង​៦លាន​តោន​នៅឆ្នាំ២០២០នេះ​និងអាចកើនដល់ ជិត​៨លានតោន​នៅឆ្នាំ២០២៣ -២០២៤ខាងមុខ។ ការរំពឹងទុក​សន្ទុះកើនឡើង​ការនាំចេញអង្កររបស់​វៀតណាមនេះ គឺ​ដោយសារតែ​តម្លៃអង្ករ​វៀតណាម​មានភាពប្រកួត​ប្រជែង​ធៀបនឹង​ប្រទេស​នៅក្នុង​តំបន់​ដូចជា​ថៃ ខណៈរដ្ឋាភិបាល​វៀតណាម ក៏មាន​ការបង្កើន​ការផលិតប្រភេទ​ពូជ​ស្រូវ​កូនកាត់ ​ឲ្យបាន​ដល់ ៥០% ដើម្បី​ជំរុញផលិតកម្ម និងសមត្ថភាព​នាំចេញ​នាពេល​អនាគត៕

(ប្រភពព័ត៌មាន: Cambonomist)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng