កម្ពុជានាំចេញស្រូវជាង ១ លានតោនទៅប្រទេសវៀតណាម

10:59 | 02/11/2020

ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ បាន​អះអាងថា លទ្ធផល​នៃ​ការនាំចេញ​អង្ករ​ដែល​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ភូតគាម​អនាម័យ ក្នុង​រយៈពេល ១០ខែ​ដើមឆ្នាំ២០២០ សម្រេចបាន ៥៣៦.៣០៥ តោន ពោល​គឺមាន​កំណើន​គ្រប់​គោលដៅ​ទាំងអស់ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៩ ។

កម្ពុជានាំចេញស្រូវជាង ១ លានតោនទៅប្រទេសវៀតណាម

ការនាំចេញ​អង្ករ​រយៈ១០ខែ​ដើមឆ្នាំ២០២០នេះ គឺមាន​ការកើនឡើង​ប្រមាណ ៧៨.៣៦៥ តោន ស្មើនឹង +១៧,១១% ដែល​ធៀប​ទៅនឹង​រយៈពេល ១០ខែ​ដើមឆ្នាំ២០១៩ មាន​ចំនួន ៤៥៧ .៩៤០ តោន ។ អង្ការ​ដែល​បាន​នាំចេញ​ទាំងនោះ​មាន​អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន ៤២១.១៣២ តោន, អង្ក​រស​ចម្រុះ​គ្រប់​ប្រភេទ​មាន​ចំនួន ១០៩.០១២ តោន និង​អង្ករ​ចំ​ហ៊ុយ​មាន​ចំនួន ៦.១៣៨ តោន។

ប្រទេស​ដែល​បាន​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា​ក្នុង​រយៈពេល ១០ខែ​នេះ មាន​ចំនួន ៦០ ប្រទេស៖ នៅក្នុង​សហភាព​អ៊ឺរ៉ុប​មាន​ប្រទេស​ចំនួន ២៤ ក្នុងចំណោម ២៨ប្រទេស ប្រទេស​ចិន (រួមទាំង កោះ​ហុងកុង, ម៉ាក់​កាវ និង​តៃវ៉ាន់), ប្រទេស​សមាជិក​អាស៊ាន​ចំនួន ៦ និង​នៅ​ទ្វិ​ប​ដ៏ទៃទៀត​ចំនួន ២៩ប្រទេស ។ ទន្ទឹមនឹងនេះ​ក៏មាន​ក្រុមហ៊ុន​ចំនួន ១០ ក្នុងចំណោម ៧២ក្រុមហ៊ុន ដែល​បាន​នាំចេញ​អង្ករ​ច្រើនជាងគេ ។

សូមបញ្ជាក់ថា ការនាំចេញ​អង្ករ​កម្ពុជា​ក្នុង​រយៈពេល ១០ខែ​ដើមឆ្នាំ​ដូចគ្នា​ប្រៀបធៀប​ទៅនឹង​ឆ្នាំ២០១៩ មាន​កំណើន​នៅ​គ្រប់​គោលដៅ​នាំចេញ​ទាំងអស់ ដោយ​ការនាំ​ចេញទៅ​សហភាព​អ៊ឺរ៉ុប​មាន​ចំនួន ២៤ ប្រទេស មាន​បរិមាណ​សរុប​ចំនួន ១៧៤ ៣៩១ តោន​កើន​ចំនួន ៣២,៥១% និង​ប្រទេស​ចិន​មាន​បរិមាណ​សរុប​ចំនួន ១៩៤ ៤៥១ តោន កើនឡើង​ចំនួន ៣៦,២៦% ចំណែក​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​មាន​បរិមាណ​សរុប​ចំនួន ៧១ ៨៨២ តោន កើនឡើង​ចំនួន ១៣,៤០%, និង​ចុងក្រោយ​គោលដៅ​ដ៏ទៃទៀត ចំនួន ២៩ប្រទេស មាន​បរិមាណ​សរុប​ចំនួន ៩៥ ៥៨១ តោន បាន​កើនឡើង​ចំនួន ១៧,៨៣% ។

ការនាំចេញ​ស្រូវ​ទៅតាម​បណ្តា​ច្រក​នៃ​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម សម្រាប់​រយៈពេល ៩ខែ២៨ថ្ងៃ ដើមឆ្នាំ២០២០ (មកទល់​ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២០) មាន​បរិមាណ​សរុប​ចំនួន ១ ៤២៧ ២២៦ តោន៕

(ប្រភពព័ត៌មាន: vov.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន