សហរដ្ឋអាមេរិក និង​កម្ពុជា​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​យោធា​

12:18 | 23/09/2020

​ក្នុង​ដំណើរ​ឆ្ពោះទៅរក​ការ​រឹតចំណង​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា ឯកអគ្គរដ្ឋទូត​ស​អាមេរិក​ប្រចាំ​កម្ពុជា លោក Patrick Murphy បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក ទៀ បាញ់ កាលពី​ម្សិលមិញ ដើម្បី​ស្វែងរក​វិធី​ពង្រីក​កិច្ចសហប្រតិបត្តិការ​យោធា​។​

លោក Patrick Murphy បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក ទៀ បាញ់ ដើម្បី​ស្វែងរក​វិធី​ពង្រីក​កិច្ចសហប្រតិបត្តិការ​យោធា​។​ រូបថត​ សហការី

​​កិច្ចពិភាក្សា​ត្រូវបាន​ធ្វើឡើង​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​មានការ​ចូលរួម​ពី​​មន្ត្រីជាន់ខ្ពស់​ក្រសួង ក៏ដូចជា​អ្នកកា​ទូត​ពី​ស្ថានទូត​អាមេរិក​។​

​លោក Patrick Murphy បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter កាលពី​យប់មិញ​ថា លោក​បាន​ពិភាក្សា​ពី​វិស័សក្តានុពល​ជាច្រើន​នៃ​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ ដែល​បាន​ពង្រឹង​ក៏ដូចជា​កិច្ចខិតខំ​ប្រឹងប្រែង​ជា​បន្ត​​ដើម្បី​ការពារ​អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា​។​

​លោក ខៀវ ឆេន នាយក​ខុទ្ទកាល័យ លោក ទៀ បាញ់ បាន​ប្រាប់​កាសែត​ខ្មែរ​​ថា​ម​ស៍​បន្ទាប់ពី​កិច្ចប្រជុំ​កាលពី​ម្សិលមិញ​ថា ភាគី​ទាំងពីរ​ប្តេជ្ញា​បន្ត​កិច្ចសហប្រតិបត្តិការ​យោធា​ឡើងវិញ​បន្ទាប់ពី​ការ​គម្រាមកំហែង​កូ​វីត​១៩ បាន​ថយចុះ ។​

​លោក​បាន​និយាយថា​៖ «​យើង​បាន​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​»​។ លោក​បន្តថា​៖ «​បន្ទាប់ពី​កូ​វីត​១៩ ធូរស្រាល ក្រសួងការពារជាតិ និង​ក្រសួងការពារជាតិ​អាមេរិក នឹង​ពង្រឹង​កិច្ច​​សហប្រតិបត្តិការ​យោធា​ដែលមាន​ស្រាប់​»​។​

​នៅពេល​សួរថា​តើ​ភាគី​ទាំងពីរ​បាន​ពិភាក្សា​អំពី​ការបន្ត​សមយុទ្ធ​យោធា​រួមគ្នា​រវាង​ប្រទេស​ទាំងពីរ​ដែរឬទេ លោក ខៀវ ឆេន ថា​មិនមាន​ទេ ប៉ុន្តែ​ទោះយ៉ាងណា លោក​ថា​ក្រុមការងារ​មកពី​ប្រទេស​ទាំងពីរ​នឹងធ្វើ​ការ​លើ​បញ្ហា​នេះ​។​

​លោក​និយាយថា​៖ «​ជំហរ​របស់​យើង​គឺ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា ជាពិសេស​សកម្មភាព​ដែល​ត្រូវបាន​រំខាន​ចាប់តាំងពី​ចុងឆ្នាំ ២០១៩ និង ២០២០ នៅពេលដែល​យើង​កំពុង​ប្រឈមមុខ​នឹង​ជំងឺ​កូ​វីត​-១៩» ។​

​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​លោក Arend Zwartjes បាន​ថ្លែង​តាម​អ៊ីមែល​កាលពី​ម្សិលមិញ​ថា ក្នុងជំនួប​នោះ​ភាគី​ទាំង​ពីរបាន​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​យោធា​ដោយនិយាយ​ថា​វា​ជា «​កិច្ចប្រជុំ​ប្រកបដោយ​ផល​ផ្លែ​»​។​

​លោក​និយាយថា​៖ «​លោក​ឯកអគ្គរដ្ឋទូត Patrick Murphy បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៅ​ថ្ងៃ​ចន្ទ ។ ពួកគេ​បាន​ពិភាក្សា​ពី​វិស័យ​សក្តានុពល​ជាច្រើន​នៃ​កិច្ចសហប្រតិបត្តិការ​យោធា ហើយ​លោក​ឯកអគ្គរដ្ឋទូត Patrick Murphy បាន​សម្តែង​នូវ​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ក្នុងការ​គាំទ្រ​អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា​»​។

លោក Arend Zwartjes បាន​បន្ថែមថា​៖ «​យើង​សង្ឃឹមថា យើង​អាច​ស្វែងរក​វិធី​ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​យោធា​និង​យោធា​» ។​

​នៅ​ឆ្នាំ ២០១៧ សមយុទ្ធ​យោធា​រួមគ្នា​ជាមួយ​សហរដ្ឋអាមេរិក​ត្រូវបាន​លុបចោល ដែល​មនុស្ស​ជាច្រើន​ថា ការលុបចោល​នេះ​ដោយសារតែ​ទំនាក់ទំនង​​ការទូត​មាន​ភាព​តានតឹង​។​

​យ៉ាងណាក៏ដោយ ក្រសួងការពារជាតិ​បាន​និយាយ​នៅពេលនោះ​ថា ការលុបចោល​នៃ​សមយុទ្ធ​យោធា​អាចឱ្យ​រដ្ឋាភិបាល ផ្តោតលើ​យុទ្ធនាការ​ជាតិ​ប្រឆាំង​គ្រឿងញៀន​រយៈពេល ៦ ខែ និង​ការបោះឆ្នោត​ឃុំ​-​សង្កាត់​ឆ្នាំ ២០១៧ ។​

​លោក ខៀវ ឆេន បាន​និយាយថា​៖ «​ការគាំទ្រ​របស់​សហរ​ដ្ឋ​អាមេរិក​គឺ​ផ្តោតលើ​ការបណ្តុះបណ្តាល​យោធា ជាពិសេស​កងកម្លាំង​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆ័​ត្រ​របស់​អង្គការសហប្រជាជាតិ ដោយ​បញ្ជូន​សិក្ខាកាម​របស់​យើង​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក ក៏ដូចជា​សមយុទ្ធ​យោធា​រួមគ្នា​»​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែមេសា បាន​មានប្រសាសន៍ថា ​រដ្ឋាភិបាល​បាន​ស្វាគមន៍​ការធ្វើ​សមយុទ្ធ​យោធា​ជាមួយ​សហរដ្ឋអាមេរិក បន្ទាប់ពី​ពួកគេ​ត្រូវបាន​ផ្អាក​អស់​រយៈពេល​ប្រហែល ៣ ឆ្នាំ​។​

​ការលើកឡើង​របស់លោក ហ៊ុន សែន ត្រូវបាន​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​ការរិះគន់​មួយចំនួន​ដែល​បាន​ចោទប្រកាន់ថា កម្ពុជា​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​ជាមួយ​ប្រទេស​ចិន បើទោះជា​មានការ​រីក​រា​ល​ដាល​នៃ​ជំងឺ​កូ​វីត ១៩ ក៏ដោយ​។​

​លោក ហ៊ុន សែន ថា កម្ពុជា​ស្វាគមន៍​សមយុទ្ធ និង​អ្វី​ក៏ដោយ​ដែល​សហរដ្ឋ​​អាមេរិក​ស្នើសុំ​។​

​លោក ហ៊ុន សែន ក៏បាន​អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក​បញ្ឈប់​ការយក​លេស​ថា​កម្ពុជា​បាន​បដិសេធ​ជំនួយ​យោធា​របស់ខ្លួន ឬ​បញ្ឈប់​សមយុទ្ធ​យោធា​ជាមួយ​​ខ្លួន​។​

​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​កាលពីមុន​បាន​និយាយថា ការដែល​កម្ពុជា​អាច​នឹង​ផ្តល់​មូល​ដ្ធា​ន​ទ័ព​ដល់​ចិន​នៅក្នុង​ប្រទេស​កម្ពុជា ដែល​អាចមាន​ឥទ្ធិពល​ខ្ពស់​ខាង​សេដ្ឋកិច្ច និង​នយោបាយ​ចិន​នៅ​កម្ពុជា ត្រូវបាន​គេ​ចាត់ទុកថា​ជាការ​ព្រួយបារម្ភ​ពិត​។

​ជំនួប​រវាង​លោក ទៀ បាញ់ និង​លោក Patrick Murphy ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោក ទៀ បាញ់ បានធ្វើការ​រិះគន់​ជា​សាធារណៈ​ដល់​សហរដ្ឋអាមេរិក​បន្ទាប់ពី​ក្រសួង​រតនាគារ​របស់​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី ១៥ ខែកញ្ញា បានដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន Union Development Group នៅ​​កម្ពុជា​ដោយ​លោក ទៀ បាញ់ បានចាត់ទុក​រឿងនេះ​ថា​ជា «​មហិច្ឆតា​ភូមិសាស្ត្រ​នយោបាយ​» របស់​សហរដ្ឋអាមេរិក​៕

(ប្រភពព័ត៌មាន: khmertimeskh.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន