ការ​ជំរុញ​សម្រាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​

12:18 | 23/09/2020

យោងតាមតួលេខពីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការនាំចេញរបស់កម្ពុជាតាមរយៈតំបន់សេដ្ឋកិច្ចពិសេសដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង បានកើនឡើងដល់ជាង ១២៤,៨៧ លានដុល្លារក្នុងខែសីហា ដែលកើនឡើងជាង ៥៧ លានដុល្លារក្នុងខែកក្កដា។

តំបន់​សេដ្ឋកិច្ច​ពិសេស តា​យ សេង ក្នុង​ក្រុង​បាវិត ខេត្តស្វាយរៀង​។ សហការី

​ផលិតផល​ដែល​ត្រូវបាន​នាំចេញ​ភាគច្រើន​គឺ​សម្លៀកបំពាក់ ស្បែកជើង កង់​និង​គ្រឿងបន្លាស់ ហើយ​ភាគច្រើន​ត្រូវបាន​បញ្ជូនទៅ​ទីផ្សារ​សហរដ្ឋអាមេរិក និង​អឺរ៉ុប​។​

​តួលេខ​បង្ហាញថា​តម្លៃ​នាំចេញ​រួមគ្នា​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ៤ ក្នុង​ខេត្ត​បាន​កើន​ដល់​ប្រមាណ ៦៨០ លាន​ដុល្លារ​ក្នុង​រយៈពេល ៨ ខែ​ដំបូង​។​

​ខេត្ត ស្វាយរៀង ជា​បណ្តាញ​ច្រក​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​របស់​ប្រទេស​ដែលមាន​ច្រកទ្វារព្រំដែន​ថ្មី​សម្រាប់​ការដឹកជញ្ជូន​ទំនិញ ដែល​រំពឹងថា​នឹង​បើក​ដំណើរការ​ក្នុងពេល​ឆាប់ៗ​នេះ ដើម្បី​សម្រួល​ដល់​វិស័យ​ពាណិជ្ជកម្ម និង​ទេសចរណ៍ ខណៈ​ការសិក្សា​លើ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ – បាវិត​កំពុងដំណើរការ​។ បន្ទាប់ពី​ក្រុមហ៊ុន China Railway International Group Co Ltd បានដាក់​លទ្ធផល​នៃ​ការសិក្សា​បច្ចេកទេស​ទៅ​រដ្ឋាភិបាល​។​

​ក្រសួង​កំពុង​រង់ចាំ​លទ្ធផល​នៃ​របាយការណ៍​សិក្សា​ហិរញ្ញវត្ថុ​ពី​ក្រុមហ៊ុន​នៅ​ពាក់កណ្តាល​ខែតុលា ដើម្បី​យក​ជា​មូលដ្ឋាន​សម្រាប់​ការសម្រេចចិត្ត​របស់ខ្លួន​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួង​ដឹកជញ្ជូន​វៀតណាម ក៏បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការជំរុញ និង​សិក្សា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ – បាវិត និង​ផ្លូវ​ល្បឿន​លឿន​ហូជីមិញ – ម៉ុក​បៃ​ផងដែរ​។​

​លោក គី សេរី​វឌ្ឍន៍ ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន នៃ​រាជបណ្ឌិត្យសភាកម្ពុជា បានអោយដឹងថា ខេត្ត​នេះ​ផ្តល់​សក្តានុពល​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​វៀតណាម និង​ទីផ្សារ​អន្តរជាតិ​ផ្សេងទៀត ហើយនឹង​ក្លាយជា​កន្លែង​ទាក់ទាញ​សម្រាប់​ផលិតកម្ម​។​

​លោក​បន្តថា​៖ «​យើង​មាន​ច្រកទ្វារ​អន្តរជាតិ​បាវិត​ជា​ច្រក​ទេសចរណ៍​ដែល​ហិរញ្ញវត្ថុ​ហូរ​ចូល​ពី​ប្រទេស​វៀតណាម​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​តាម​ច្រក​នេះ​»​។​

MWPT ក៏​គ្រោង​នឹង​បើក​ច្រកព្រំដែន​អន្តរជាតិ​ថ្មី​មួយ​ឈ្មោះថា​ព្រៃ​វ៉រ ក្នុង​ខេត្ត​ស្វាយ​រៀ​ងេះ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​កុងតឺន័រ​នៅក្នុង​ក្រុង​បាវិត​។​

​យោងតាម​តួលេខ​ពី MWPT ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​តាម​ទម្លាប់​មាន​ចន្លោះ​ពី ២៥០ ទៅ ៣០០ កុងតឺន័រ​ឆ្លងកាត់​ក្នុង​មួយថ្ងៃ ប៉ុន្តែ​កំឡុងពេល​មាន​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ មានតែ ៧០ កុងតឺន័រ​ឆ្លងកាត់​ក្នុង​មួយថ្ងៃ​ប៉ុណ្ណោះ​។​

​លោក​ថា ដោយមាន​ច្រកព្រំដែន​មួយ​ផ្សេងទៀត ព្រៃ​វ៉រ នឹង​ជំរុញ​ការដឹកជញ្ជូន​ទំនិញ​ចេញ និង​ចូល​ប្រទេស​កម្ពុជា​និង​វៀតណាម និង​ទីផ្សារ​អន្តរជាតិ​។​

​លោក​បន្ថែមថា​៖ «​ដូច្នេះ រាល់​ការផលិត​ផលិតផល​នៅក្នុង​ខេត្ត​ដូចជា​សម្លៀកបំពាក់ ស្បែកជើង កង់​និង​គ្រឿងបន្លាស់ ត្រូវបាន​បញ្ជូន​ទៅកាន់​ទីផ្សារ​អន្តរជាតិ តាមរយៈ​កំពង់ផែ​ទឹក​ជ្រៅ​របស់​វៀតណាម និង​ជា​ឱកាស​សម្រាប់​ប្រជាជន​នៅក្នុង​ខេត្ត ព្រោះ​វា​និង​បង្កើត​ការងារ​ជាច្រើន​»​។​

​ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​រង​ផលប៉ះពាល់​ដោយ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ។​

​តួលេខ​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន (JETRO) បាន​បញ្ជាក់ថា ចាប់ពី​ខែមករា ដល់​ខែកក្កដា ការនាំចេញ​របស់​កម្ពុ​ជា​ទៅ​ជប៉ុន​មានតម្លៃ ៩១៤ លាន​ដុល្លារ ធ្លាក់ចុះ ៣ ភាគរយ​។ ទោះជា​យ៉ាងណា ការនាំ​ចេញទៅ​អាមេរិក​ក្នុងអំឡុង​ពេលនេះ​នៅតែ​បន្ត​កើនឡើង​។​

​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​បាន​កើនឡើង ១៧ ភាគរយ​ក្នុង​រយៈពេល ៧ ខែ​ដំបូង​នៃ​ឆ្នាំនេះ ចំនួន ៣.៥៧០ លាន​ដុល្លារ នេះ​បើ​យោងតាម​ការិយាល័យ​ស្ថិតិ​របស់​សហរដ្ឋអាមេរិក​។​

​របាយការណ៍​បាន​បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែកក្កដា ការដឹកជញ្ជូន​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​លើ​ពិភពលោក​បាន​កើនឡើង​ដល់ ៣.៤០០ លាន​ដុល្លារ កើនឡើង​ចំនួន ២៤ ភាគរយ​។​

​លោក​និយាយថា មូលហេតុ​ដែល​ការនាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មួយចំនួន​បាន​ធ្លាក់ចុះ គឺ​ដោយសារតែ​ក្រុមហ៊ុន​អាកាសចរណ៍​បិទ​ជើងហោះហើរ និង​ដឹកជញ្ជូន​កំឡុងពេល​មាន​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ។​

​លោក​បន្តថា​៖ «​វា​មិន​រង​ផលប៉ះពាល់​ដោយ​ភាព​តានតឹង​រវាង​អាមេរិក និង​ចិន​ទេ ហើយ​កំពុង​ផ្តល់នូវ​ការផ្លាស់ប្តូរ​វិជ្ជមាន​ស​ម្រា​ប់​ប្រទេស​នេះ ដូចជា​ការផ្លាស់ប្តូរ​រោងចក្រ​ពី​ប្រទេស​ចិន​មក​ប្រទេស​កម្ពុជា​»៕

(ប្រភពព័ត៌មាន: khmertimeskh.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
បណ្តាអ្វីដែលអ្នកត្រូវការដឹងដើម្បីជៀសវាងអារម្មណ៍ឯកោនៅពេលមកទស្សនាហូឡង់ ដែលជាដែនដីនៃផ្កា tulip