អ្នកវិនិយោគអចលនទ្រព្យកំពុងសម្លឹងមើលសក្តានុពល នៃការអភិវឌ្ឍវិស័យលំនៅដ្ឋាននៅតំបន់ជាយរាជធានីភ្នំពេញ

13:39 | 04/09/2020 (ហេង វុធ្ធ)

បច្ចុប្បន្នតំបន់ទំនប់កប់ស្រូវ ដែលស្ថិតនៅជាយខាងលិចរាជធានីភ្នំពេញ កំពុងមានសន្ទុះខ្លាំងក្នុងការសាងសង់បុរីលំនៅដ្ឋាន ពោលគឺមិនក្រោម ៣០គម្រោងឡេីយ ក្នុងនោះមានលំនៅដ្ឋានប្រមាណជិត១០,០០០ខ្នង ត្រូវបានសាងសង់រួច និងមានសំណង់បុរីជាច្រើនទៀតកំពុងមមាញឹកក្នុងការរចនារូបរាងឡើងជាបន្តបន្ទាប់។

អ្នកវិនិយោគអចលនទ្រព្យកំពុងសម្លឹងមើលសក្តានុពល នៃការអភិវឌ្ឍវិស័យលំនៅដ្ឋាននៅតំបន់ជាយរាជធានីភ្នំពេញ

ជុំវិញកំណើនវឌ្ឍនភាពវិស័យលំនៅដ្ឋាននេះមានអ្នកវិនិយោគជាច្រើនបានបង្ហាញសុទិដ្ឋិនិយមចំពោះទីផ្សារលំនៅដ្ឋាននាពេលបច្ចុប្បន្ន ក៏ដូចជាបន្តទៅថ្ងៃអនាគត ដោយពិនិត្យឃើញថា លំហូរនៃចំនួនប្រជាជនចំណូលថ្មីមកកាន់រាជធានីភ្នំពេញ សុទ្ធតែមានតម្រូវការស្នាក់នៅជាហេតុធ្វើឲ្យតម្រូវការទីផ្សារលំនៅដ្ឋានមានការកើនឡើង ជាបន្តបន្ទាប់ ខណៈដែលទីផ្សារលំនៅដ្ឋាននៅកណ្តាលរាជធានីភ្នំពេញមានភាពចង្អៀត និងតម្លៃខ្ពស់ៗធ្វើឲ្យប្រជាជនមួយចំនួនធំមានការចាប់អារម្មណ៍ខ្លាំងក្នុងការទិញផ្ទះ ឬដីឡូតិ៍នៅតំបន់ជាយរាជធានីដែលមានតម្លៃសមរម្យ និងមានទីធ្លាធំទូលាយ។ ក្នុងនោះដែរ គេមើលឃើញថា គម្រោងបុរី KP ម៉ន ដានី កំពុងតែនាំមុខគេក្នុងការអភិវឌ្ឍលំនៅដ្ឋាននៅតំបន់ទំបន់កប់ស្រូវ ដែលមានផ្ទៃដីប្រមាណជាង១០០ហិចតា ហើយបាននិងកំពុងសាងសង់វីឡាប្រមាណ ៤,០០០វីឡា តាមរចនាប័ទ្មបែបស៊ីវិស័យ។

អ្នកវិនិយោគអចលនទ្រព្យកំពុងសម្លឹងមើលសក្តានុពល នៃការអភិវឌ្ឍវិស័យលំនៅដ្ឋាននៅតំបន់ជាយរាជធានីភ្នំពេញ

បើទោះបីជាស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ច ក៏ដូចជាបញ្ហាកូវីដ១៩ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះក៏ដោយ ក៏គម្រោងបុរី KP ម៉ន ដានី ហាក់ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន និងនៅតែមានការបន្ថែមល្បឿនក្នុងការសាងសង់ ព្រមទាំងមានការពង្រីកគម្រោងថែមទៀត។ យ៉ាងណាមិញការអភិវឌ្ឍលំនៅដ្ឋាន ក៏ដូចជាគម្រោងដីពុះឡូតិ៍នៅតំបន់ជាយរាជធានីនាពេលបច្ចុប្បន្ននេះនៅតែរក្សាបានតម្លៃល្អសម្រាប់ការវិនិយោគ និងរំពឹងទុក ទទួលបានផលចំណេញខ្ពស់នាពេលអនាគត ដែលកំពុងអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងលើហេដ្ឋារចនាសម្ពន្ធ និងវិស័យឧស្សាហកម្មផ្សេងៗដែលទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិ៕

(ហេង វុធ្ធ)

(ប្រភពព័ត៌មាន: khmerpostasia)

(ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព