Trending now
ផ្លូវល្បឿនលឿន នឹងរួមចំណែកច្រើនដល់ការលើកកម្ពស់វិស័យអចលនទ្រព្យនៅក្រុងបាវិត
ការសិក្សាពីគម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញទៅកាន់ក្រុងបាវិត ដែលជាច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា វៀតណាម កំពុងមានដំណើរទៅមុខយ៉ាងរលូន ខណៈអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យមានសុទិដ្ឋិនិយមថា ផ្លូវថ្មីនេះនឹងរួមចំណែកច្រើនក្នុងការលើកកម្ពស់សក្តានុពលទីផ្សារអចលនទ្រព្យនៅក្រុងបាវិត។
ការប្រមូលពន្ធមូលធនរបស់កម្ពុជាគឺជាវិធានការយុទ្ធសាស្ត្រដើម្បីស្តារសេដ្ឋកិច្ចឡើងវិញនិងទប់ស្កាត់ការផ្ទុះវិស័យអចលនទ្រព្យក្នុងបរិបទនៃ COVID-19
រាជរដ្ឋាភិបាលកម្ពុជានឹងអនុវត្តគោលនយោបាយប្រមូលពន្ធចំណេញលើមូលធនចំនួន ២០% ចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២០ ខាងមុខ។ គោលនយោបាយនេះត្រូវបានអ្នកសេដ្ឋកិច្ចចាត់ទុកថា ជាវិធានការយុទ្ធសាស្ត្រដើម្បីស្តារសេដ្ឋកិច្ចឡើងវិញនិងទប់ស្កាត់ការផ្ទុះវិស័យអចលនទ្រព្យក្នុងបរិបទនៃជំងឺរាតត្បាត COVID-19 នៅតែមានភាពស្មុគស្មាញនិងមិនអាចទាយទុកជាមុនបាន។
អ្នកសេដ្ឋកិច្ច៖ ការប្រមូលពន្ធមូលធន ជាយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចឡើងវិញ និងទប់ស្កាត់ការផ្ទុះវិស័យអចលនទ្រព្យ
អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសមុនហើយថា រាជរដ្ឋាភិបាល នឹងប្រមូលពន្ធលើការចំណេញអចលនទ្រព្យ និងពន្ធប្រាក់ចំណេញមូលធន ចំនួន២០ភាគរយ នៅដើមឆ្នាំ២០២១។ អគ្គនាយកដ្ឋានពន្ធដារ បានអះអាងថា គម្រោងដាក់ឱ្យអនុវត្តការយកពន្ធមូលធននេះ ធ្វើឡើងស្របពេលដែលសេដ្ឋកិច្ចកម្ពុជា ឈរនៅក្នុងកម្រិតមួយសមរម្យ។
អ្នកវិនិយោគអចលនទ្រព្យកំពុងសម្លឹងមើលសក្តានុពល នៃការអភិវឌ្ឍវិស័យលំនៅដ្ឋាននៅតំបន់ជាយរាជធានីភ្នំពេញ
បច្ចុប្បន្នតំបន់ទំនប់កប់ស្រូវ ដែលស្ថិតនៅជាយខាងលិចរាជធានីភ្នំពេញ កំពុងមានសន្ទុះខ្លាំងក្នុងការសាងសង់បុរីលំនៅដ្ឋាន ពោលគឺមិនក្រោម ៣០គម្រោងឡេីយ ក្នុងនោះមានលំនៅដ្ឋានប្រមាណជិត១០,០០០ខ្នង ត្រូវបានសាងសង់រួច និងមានសំណង់បុរីជាច្រើនទៀតកំពុងមមាញឹកក្នុងការរចនារូបរាងឡើងជាបន្តបន្ទាប់។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។