ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន៖ សម្តេចតេជោ តែងតែគិតគូរខ្ពស់ចំពោះប្រជាពលរដ្ឋ ដោយមិនទុកឲ្យគ្រួសារពលរដ្ឋណាមួយនៅឯកការឡើយ

10:36 | 31/08/2020

ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ឈ្លាសវៃតែងតែគិតគូរខ្ពស់ ចំពោះប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនទុកឲ្យគ្រួសារពលរដ្ឋក្រីក្រណាមួយ នៅឯកការឡើយ ពិសេសជនងាយរងគ្រោះដោយសារជំងឺរាតត្បាតផ្សេងៗ ពិសេសជំងឺ Covid-19 ដែលរាលដាលពេញពិភពលោកនេះ។

ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន៖ សម្តេចតេជោ តែងតែគិតគូរខ្ពស់ចំពោះប្រជាពលរដ្ឋ ដោយមិនទុកឲ្យគ្រួសារពលរដ្ឋណាមួយនៅឯកការឡើយ

ក្នុងឱកាសចុះជួបសំណេះសំណាល និងនាំអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ ជិត២០០នាក់ នៅលើកំពូលភ្នំវត្តសំបុក ឃុំថ្មគ្រែ ស្រុកសំបូរ ខេត្តក្រចេះ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០នេះ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋទាំងអស់ និងអាជ្ញាធរសមត្ថកិច្ចនៅទូទាំងខេត្ត ដោយសម្តេចទាំងទ្វេរ តែងតែគិតគូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទាំងប្រទេសជាធំ។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្តទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសមានសុខសន្តិភាព និងបានដាក់ចេញនូវ វិធានការជាច្រើន ក្នុងន័យពង្រឹង និងធ្វើឲ្យប្រសើរឡើងនូវ ភូមិ ឃុំ មានសុវត្ថិភាព ក៏ដូចជា គោលនយោបាយគាំពារសង្គមផ្សេងៗ ដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន៖ សម្តេចតេជោ តែងតែគិតគូរខ្ពស់ចំពោះប្រជាពលរដ្ឋ ដោយមិនទុកឲ្យគ្រួសារពលរដ្ឋណាមួយនៅឯកការឡើយ

ជាពិសេសការដាក់ឲ្យអនុវត្តនូវការផ្តល់សាច់ប្រាក់ ជូនដល់ប្រជាពលរដ្ឋ ក្រ១ និងក្រ២ អំឡុងពេលដែលជំងឺ Covid-19 បាននិងកំពុងរាត្បាតនៅលើពិភពលោក ដោយមានអ្នកឆ្លងជាង២៤លាននាក់ និងស្លាប់ជិត១លាននាក់។ ដូច្នេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែចុះតាមដានដល់មូលដ្ឋានផ្ទាល់ជួយសង្គ្រោះបន្ទាន់ ចំពោះពលរដ្ឋដែលទីទ័លក្រ ដើម្បីផ្ដល់ជំនួយរបស់រាជរដ្ឋាភិបាល ក៏ដូចជំនួយសប្បុរសធម៌ ជូនដល់ពួកគាត់ភ្លាមៗ តែម្ដង។ អំណោយដែលលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាំយកមកចែកជូនប្រជាពលរដ្ឋទីទ័លក្រ និងជនពិការ យាយជី តាជី ជិត២០០គ្រួសារ នៅពេលនេះ ដោយក្នុងមួយគ្រួសារទទួលបាន ថវិកា៤ម៉ឺនរៀល និងគ្រឿងឧបភោគ បរិភោគ មួយចំនួនទៀត៕

(ប្រភពព័ត៌មាន: freshnews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង