កម្ពុជានាំចេញអង្ករបានជិត៤៥ម៉ឺនតោន កើន៣១% ក្នុង៨ខែឆ្នាំនេះ

21:54 | 31/08/2020 (សរុបដោយវិច្ឆិកា)

របាយការណ៍ផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះបានបញ្ជាក់ថា នៅរយៈពេល៨ខែ ឆ្នាំ២០២០ កម្ពុជានាំចេញអង្ករបានជិត៤៥ម៉ឺនតោនកើនឡើង ៣១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។

៨ខែឆ្នាំនេះ កម្ពុជានាំចេញអង្ករបានជិត៤៥ម៉ឺនតោន កើន៣១%

របាយការណ៍ដដែលបញ្ជាក់ថា ប្រទេសចិននៅតែទិញអង្ករពីកម្ពុជាច្រើនជាងគេ គឺនៅ៨ខែឆ្នាំនេះ ចិនទិញអង្ករជិត១៦ម៉ឺនតោនពីកម្ពុជា ស្មើនឹង៣៦ភាគរយ នៃបរិមាណនាំចេញទាំងអស់ ខណៈប្រទេសនៅអឺរ៉ុបទិញអង្ករពីកម្ពុជាជិត១៥ម៉ឺនតោនស្មើនឹង៣៣ភារយនៃបរិមាណនាំចេញទាំងអស់ ។

ចំណែកប្រទេសនៅក្នុងតំបន់អាស៊ានទិញអង្ករកម្ពុជា ប្រមាណជាង៦ម៉ឺនតោន ស្មើនឹងជាង១៣ភាគរយ ហើយចំនួនជិត៨ម៉ឺនតោនទៀត ត្រូវបាននាំចេញទៅប្រទេស២៨ផ្សេងទៀត។

សូមជម្រាបថា កាលពីឆ្នាំ២០១៩ កម្ពុជានាំចេញអង្ករបានជាង៦៥ម៉ឺនតោន។ ចំណែកនៅឆ្នាំ២០២០នេះ អ្នកជំនួញអង្ករ និងមន្ត្រីរាជរដ្ឋាភិបាលរំពឹងថានឹងនាំចេញបានប្រមាណ៨០ម៉ឺនតោន ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន