នាថ្ងៃទី១៩ ខែសីហាឆ្នាំ ២០២០ នៅក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីអាស៊ាន អភិវឌ្ឍន៍ជនបទនិងលុបបំបាត់ភាពក្រីក្រក្រោមប្រធានបទ “ការកាត់បន្ថយភាពក្រីក្រ និងការកសាងភាពធន់ទៅនឹងជំងឺរាតត្បាត COVID-19” តាមប្រព័ន្ធអនឡាញ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនអាស៊ានដាក់ចេញវិធានការរួម ៦ ចំណុចដើម្បីកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ។
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅពេលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីអាស៊ាន អភិវឌ្ឍន៍ជនបទ និងលុបបំបាត់ភាពក្រីក្រ ក្រោមប្រធានបទ« ការកាត់បន្ថយភាពក្រីក្រ និងការកសាងភាពធន់ទៅនឹងជំងឺរាតត្បាត COVID-19" តាមប្រព័ន្ធអនឡាញ
យោងតាមតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ អំពីលទ្ធផលនៃកិច្ចប្រជុំនេះ វិធានការទាំង៦ចំណុច ដែលបានសម្រេចរួមគ្នានោះ រួមមាន៖ ១. គាំពារប្រជាជនក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ-១៩។ ២. គាំទ្រជីវភាពរស់នៅរបស់ប្រជាជននៅជនបទ ដើម្បីធានាបាននូវលំនឹងសេដ្ឋកិច្ចជនបទនិងប្រព័ន្ធស្បៀងអាហារ។ ៣. អនុវត្តតាមអភិក្រម គាំទ្រប្រជាជនក្រីក្រ ប្រកបដោយបរិយាប័ន្ន យេនឌ័រ និងការប្រែប្រួលអាកាសធាតុ។ ៤.ផ្ដោតលើការដោះស្រាយនូវឧបសគ្គនានាស្ត្រីនិងយុវជន។ ៥. ការលើកកម្ពស់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធជនបទ មានផ្នែករូបវ័ន្ត សេដ្ឋកិច្ច និងធនធានមនុស្ និងចំណុចទី៦ គឺការពង្រឹងការធ្វើសមាហរណកម្មគោលនយោបាយ ដើម្បីដោះស្រាយគម្លាតអភិបាលកិច្ច រវាងទីប្រជុំជន និងទីជនបទ រួមទាំងសហប្រតិបត្តិការអន្តរវិស័យក្នុងតំបន់អាស៊ាន។
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានចូលរួមក្នុងកិច្ចប្រជុំពិសេស ដែលដឹកនាំដោយ លោក Aung Thu រដ្ឋមន្ត្រីក្រសួងកសិកម្ម បសុសត្វ និងធារាសាស្ត្រ នៃប្រទេសមីយ៉ាន់ម៉ា និងមានការចូលរួមពីរដ្ឋមន្ត្រីទទួលបន្ទុកការងារអភិវឌ្ឍន៍ជនបទ នៅក្នុងតំបន់អាស៊ាន ថា រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងបរិបទ កូវីដ-១៩ ក៏បាន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធជនបទ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ និងការអភិវឌ្ឍជនជាតិដើមភាគតិចជាដើម។ បើតាមលោករដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ការធ្វើបែបនេះ គឺដើម្បីបង្កើនប្រាក់ចំណូល និងលើកកម្ពស់លក្ខខណ្ឌរស់នៅ របស់ប្រជាជននៅជនបទ៕
(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន