ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសេីរថ្លៃថ្លា និងប្រកបដោយសេចក្ដីសោមនស្សរីករាយនៃខួបកំណើតគម្រប់៦៨ឆ្នាំ ឈានចូល៦៩ឆ្នាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនសូមទេវតាឆ្នាំថ្មីតាមបីបាច់ថែរក្សាសម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ឋបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី អោយទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាវាងវៃ ជន្មាយុយឺនយូរ ដេីម្បីជាម្លប់សុខសន្តិភាព និងភាពសម្បូរសប្បាយរុងរឿងដល់ប្រជាជន និងប្រទេសជាតិទាំងមូល។
រីករាយនៃខួបកំណើតគម្រប់៦៨ឆ្នាំ ឈានចូល៦៩ឆ្នាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសេីរថ្លៃថ្លា និងប្រកបដោយសេចក្ដីសោមនស្សរីករាយនៃខួបកំណើតគម្រប់៦៨ឆ្នាំ ឈានចូល៦៩ឆ្នាំ (០៥សីហា ១៩៥២-០៥ សីហា ២០២០) របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមទេវតាឆ្នាំថ្មីតាមបីបាច់ថែរក្សាសម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ឋបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី អោយទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាវាងវៃ ជន្មាយុយឺនយូរ ដេីម្បីជាម្លប់សុខសន្តិភាព និងភាពសម្បូរសប្បាយរុងរឿងដល់ប្រជាជន និងប្រទេសជាតិទាំងមូល។
គួរបញ្ជាក់ថា ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ក្នុងខណៈដែលថ្ងៃទី ០៥ខែសីហា ឆ្នាំ២០២០ ស្អែកនេះ ជាខួបកំណើតគម្រប់៦៨ឈានចូល៦៩ឆ្នាំនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ថ្ងៃកំណើតពិតប្រាកដរបស់សម្ដេច គឺថ្ងៃ០៥ ខែសីហា ឆ្នាំ១៩៥២ត្រូវនឹងថ្ងៃអង្គារ៍១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦។
នៅលើផេកផ្លូវការ នាថ្ងៃទី ០៤ខែសីហា ឆ្នាំ២០២០ សម្ដេចតេជោបានសរសេរថា ថ្ងៃ៥ខែសីហា ឆ្នាំ២០២០ស្អែកនេះ ជាខួបកំណើតគម្រប់៦៨ឈានចូល៦៩ឆ្នាំរបស់ខ្ញុំ (៥សីហា១៩៥២-៥សីហា២០២០)។ សម្ដេចតេជោបន្តថា សូមអរគុណបងប្អូនដែលបានជូនពរខ្ញុំ ទោះបីខុសឆ្នាំក៏ដោយព្រោះខ្ញុំមានថ្ងៃកំណើតដល់ទៅពីរ គឺ ទីមួយៈ ថ្ងៃ៤មេសា១៩៥១ដែលខ្ញុំបានបកស្រាយម្តងរួចហើយ គឺថ្ងៃ៤មេសាយកថ្ងៃចូលបម្តើកងទ័ពតាមការអំពាវនាវ របស់សម្តេចឪសម្តេចព្រះនរោត្ដមសីហនុឆ្នាំ១៩៧០។
ឯឆ្នាំ១៩៥១ដោយអ្នកវាយអង្គុលីលេខវាយច្រឡំ និងយកទៅផ្សាយល្ងាចថ្ងៃ ៨ មករា១៩៧៩ ក្រោយពេលខ្ញុំត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីការបរទេស។ ពេលនោះខ្ញុំមិនបានកែតម្រូវទេ ព្រោះចង់ឱ្យខ្លួនមានអាយុច្រើនបន្តិចដោយសារកាន់ តំណែងជារដ្ឋមន្ត្រីការបរទេសអាយុមិនទាន់គ្រប់២៧ឆ្នាំផង។ទីពីរៈ ថ្ងៃកំណើតពិតប្រាកដរបស់ខ្ញុំ គឺថ្ងៃ៥សីហា១៩៥២ត្រូវនឹងថ្ងៃអង្គារ១៥កើត ខែស្រាពណ៏ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦។ សម្ដេចតេជោគូសបញ្ជាក់ថា ទោះជូនពរ៦៩ឆ្នាំ ឬ៧០ឆ្នាំគឺទទួលបានទាំងអស់ និងសូមអរគុណសម្រាប់ការស្រឡាញ់រាប់អាន។ការបញ្ជាក់របស់ខ្ញុំខាងលើសំដៅបញ្ជាក់តើថ្ងៃកំណើតពិតប្រាកដមួយណា។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន។
រីករាយនៃខួបកំណើតគម្រប់៦៨ឆ្នាំ ឈានចូល៦៩ឆ្នាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃពិធីចម្រើនជន្មាយុ គម្រប់៦៨ ឈានចូល ៦៩ឆ្នាំ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម កែវ រតនៈ ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងនិយោជិកទាំងអស់ សូមជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមទទួលបាន នូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ ដើម្បីដឹកនាំមាតុភូមិកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍ កាន់តែរីកចម្រើនបន្តទៀត ។
សូមបួងសួង ចំពោះគុណបុណ្យ ព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក មានទេវតាឆ្នាំថ្មី សូមតាមជួយថែរក្សា ការពារប្រោះព្រំ ជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រលាញ់ សូមប្រកបដោយ សុខភាពល្អ បរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ សូមបានសមប្រកប នូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។
(សរុបដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: information.gov.kh និង ហ្វេកប៊ុន Samdech Hun Sen)


មតិពីមិត្តអ្នកអាន