លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាទិញម៉ាស៊ីនសាបព្រោះស្រូវ ២ ពាន់គ្រឿងបន្ថែមទៀតពីអូស្ត្រាលី

10:08 | 24/07/2020 (សរុបដោយសាមេត)

នាពេលថ្ងៃទី ២១ ខែកក្កដាឆ្នាំ ២០២០ ក្នុងឱកាសចុះសំណេះសំណាលជាមួយកសិករនៅស្រុកព្រៃកប្បាស ខេត្តតាកែវដោយមានវត្តមានឯកអគ្គរដ្ឋទូតអូស្ត្រាលី លោក Pablo Kang លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះអូស្ត្រាលី តាមរយៈឯកឧត្តមអគ្គរដ្ឋទូត។ ទន្ទឹមនឹងនេះ លោកក៏បានបញ្ជាទិញម៉ាស៊ីនសាបព្រោះស្រូវចំនួន ២ ពាន់គ្រឿងបន្ថែមទៀតពីអូស្ត្រាលីសម្រាប់ចែកជូនដល់កសិករប្រើប្រាស់។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ភ្ជួរស្រែ​នៅពេល​លោក​ចុះ​ពិនិត្យ​ការបង្កបង្កើនផល​ស្រូវ​ក្នុង​ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវកាលពីថ្ងៃទី ២១ ខែកក្កដា

លោកហ៊ុន សែន ​រំឭក​ថា​ ក្នុង​ឆ្នាំ​ ២០០៦ លោក​បានធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​អូស្ត្រាលី​ក្នុង​អាណត្តិ​នាយករដ្ឋមន្ត្រី John Howard​។ លោក John Howard បាន​នាំ​លោក​ទៅ​មើល​តំបន់​កសិកម្ម​មួយ​ដោយសារ​តែ​អូស្ត្រាលី​ដឹងថា​កម្ពុជា គឺជា​ប្រទេស​កសិកម្ម និង​កំពុង​ស្វែងរក​ជំនួយ​ផ្នែក​កសិកម្ម​។ រាល់​ការចុះហត្ថលេខា​របស់​លោក​ជាមួយ​អូស្ត្រាលី គឺ​ពាក់ព័ន្ធ​នឹង​រឿង​កសិកម្ម​។

លោក​ ហ៊ុន សែន បញ្ជាក់ថា​៖ «​តំបន់​នេះ​អូស្ត្រាលី​បាន​ចូល​មក​ក្នុង​កម្មវិធី​គេ​ហៅថា ចង្វាក់​តម្លៃ​នៃ​វិស័យ​កសិកម្ម​របស់​យើង ដោយ​មាន​វិសាលភាព​នៅ​ខេត្តតាកែវ កំពត កំពង់ធំ ព្រៃវែង និង​កណ្ដាល​»​។

អូស្ត្រាលី​បាន​ជួយ​កម្ពុជា​លើ​វិស័យ​កសិកម្ម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ប្រព័ន្ធ​ស្រោចស្រព និង​ការបណ្ដុះបណ្ដាល​បច្ចេកទេស ការផ្ដល់​ពូជ និង​ការនាំ​ទំនិញ​ចូល​ទៅ​កាន់​ទីផ្សារ​។ លោក​ថ្លែងថា ជំនួយ​ដែល​លោក​សុំ​ពី​បរទេស រួមមាន​ពី​អូស្ត្រាលី ចិន កូរ៉េ ជាដើម​គឺ​ដើម្បី​យក​មក​កសាង​កម្ពុជា​។

លោក​ ហ៊ុន សែន បើក​ម៉ាស៊ីន​ច្រូតស្រូវ​ក្នុង​ខេត្ត​តាកែវ

រិឯខ្លួនវិញ ឯកអគ្គរដ្ឋទូត​អូស្ត្រាលី លោក Pablo Kang បានមានឱ្យដឹងថា អូស្ត្រាលី​បាន​ជួយ​គាំទ្រ​ដល់​វិស័យ​កសិម្ម​នៅ​កម្ពុជា​តាំងពី​ទសវត្សរ៍​ឆ្នាំ​ ១៩៩០​។ កាលពី​សម័យ​សង្គមរាស្ត្រនិយម អូស្ត្រាលី​ក៏​ធ្លាប់​បញ្ជូន​អ្នកជំនាញ​កសិកម្ម​មក​កម្ពុជា​ផងដែរ​។ នៅ​ចុង​ទសវត្សរ៍ ១៩៩០ អូស្ត្រាលី​បាន​ជួយ​ដល់​ការបង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​។

លោក​បន្តថា បច្ចុប្បន្ន​នេះ​អូស្ត្រាលី​កំពុង​អនុវត្ត​កម្មវិធី «​ចង្វាក់​តម្លៃ​នៃ​វិស័យ​កសិកម្ម​កម្ពុជា-អូស្ត្រាលី​» ​ហៅ​កាត់​ថា​ CAVAC ពី​ឆ្នាំ​ ២០១០ ដល់​ឆ្នាំ​ ២០២០ ​មាន​ទឹកប្រាក់​ ១០០ ​លាន​ដុល្លារ​។ កម្មវិធី​នេះ​ជួយ​ដល់​កសិករ​ក្នុង​ការបង្កើន​ផលិតភាព​ និង​ការប្រកួតប្រជែង​។

CAVAC បាន​កសាង​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​ឆ្នាំ​ ២០១៦ នៅ​ខេត្តព្រៃវែង តាកែវ កណ្ដាល ផ្គត់ផ្គង់​ទឹក​ដល់​គ្រួសារ​ចំនួន​ ១២ ០០០ ​គ្រួសារ គ្របដណ្ដប់​លើ​ផ្ទៃដី​ ៩ ​ពាន់​ហិកតា​។ អូស្ត្រាលី​នឹង​បន្ត​ធ្វើការ​ជាមួយ​កម្ពុជា​ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​ដល់​វិស័យ​កសិកម្ម​កម្ពុជា​។

លោក​បន្តថា ខណៈ​ពេល​ដែល​វិបត្តិ​ជំងឺ​កូវីដ ​១៩​ នេះ​កំពុង​ប៉ះពាល់​វិស័យ​ទេសចរណ៍​ និង​កាត់ដេរ វា​ជា​រឿង​សំខាន់​ដែល​កម្ពុជា​បន្ត​អភិវឌ្ឍ​ផលិតផល​កសិកម្ម ដែល​អាច​លក់ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ និង​បង្កើន​ចំណូល​ដល់​ប្រទេសជាតិ​។

កាលពី​ម្សិលមិញ​ដែរ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ទិញ​ម៉ាស៊ីន​សាបព្រោះ​ស្រូវ​ចំនួន ២០០០ ​គ្រឿង​ដែល​រួមមាន​ខ្នាតធំ ១ ០០០ គ្រឿង​និង ខ្នាតតូច ១ ០០០ គ្រឿង​។ ម៉ាស៊ីន​ទាំង ២ ០០០ គ្រឿង​នេះ​នឹងត្រូវ​ប្រគល់​ឲ្យ​ក្រសួង​កសិកម្ម​ចែកចាយ​ដល់​ពលរដ្ឋ​នៅ​តាម​កន្លែង​ដែល​ត្រូវការ​ប្រើប្រាស់ ហើយ​អ្នកក្រីក្រ​គ្មាន​ដីស្រែ​អាច​យក​ទៅ​ស៊ីឈ្នួល​ដើម្បី​បាន​ប្រាក់ចំណូល​៕

(សរុបដោយសាមេត)

(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន