កម្ពុជាពង្រឹងផលិតផលគ្រាប់ស្វាយចន្ទីកែច្នៃដើម្បីនាំចេញ

14:58 | 30/07/2020 (បូកសរុបដោយឌីណា)

ក្នុងមួយឆ្នាំៗ កម្ពុជាបាននាំចេញផលិតផលកសិកម្មបានរាប់លានតោន ប៉ុន្ដែ ក្នុងចំណោមផលិតផលទាំងនោះ ត្រូវបាន​គេមើលឃើញថា គឺមាន​ភាគច្រើនជាផលិតផលវត្ថុធាតុដើម និងពាក់កណ្ដាលសម្រេច ខណៈដែលផលិតផលសម្រេច សម្រាប់ការនាំចេញ គឺនៅមានតិចតួចនៅឡើយ។ អ្នកជំនាញ បានមើលឃើញថា ក្នុងចំណោមផលិតផលកសិកម្មសំខាន់ៗជាច្រើនមុខ គ្រាប់ស្វាយចន្ទី ជាផលិតផលសក្ដានុពលមួយសម្រាប់ផលិតជាផលិតផលសម្រេចដើម្បីនាំចេញលើ​ទីផ្សារ។

កម្ពុជា មាន​សមត្ថភាព​ផលិត​គ្រាប់ស្វាយចន្ទី បាន​ប្រមាណ ២០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ ។ (រូបថត៖ Thmey Thmey.com)

រាជរដ្ឋាភិបាល​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ រួមគ្នា​ជំរុញ​ការកែច្នៃ​គ្រាប់ស្វាយចន្ទី​នៅ​កម្ពុជា​ឲ្យ​ស្របតាម​ស្តង់ដារ​គុណភាព​សម្រាប់​ការនាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។ នេះ​បើ​ផ្អែក​តាម​ខ្លឹមសារ​នៃ​ការចុះកិច្ចសន្យា​ផលិតកម្ម​កសិកម្ម ស្តីពី​ការទិញ​-​លក់​ផលិតផល​គ្រាប់ស្វាយចន្ទី​កែច្នៃ និង​អនុស្សារណៈ​យោគយល់ រវាង​វិស័យ​សាធារណៈ ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​អ្នក​ផលិត ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី ១៧ ខែកក្កដា នៅ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​។

​ផលិតផល​កសិកម្ម​កែច្នៃ ពិសេស​គ្រាប់ស្វាយចន្ទី ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងច្រើន ពី​អ្នកវិនិយោគ​ក្នុងស្រុក និង​បរទេស​។ ទោះជា​យ៉ាងនេះ​ក្តី កម្ពុជា​នៅ​មិនទាន់​អាច​គ្រប់គ្រង​គុណភាព អនាម័យ និង​កែច្នៃ​កសិផល​មួយ​ប្រភេទ​នេះ​បាន​ច្រើន​នៅឡើយ​។ ដើម្បី​ជំរុញ​ផលិតកម្ម កម្ពុជា​ត្រូវការ​ចាំបាច់​បច្ចេកទេស​កែច្នៃ និង​រោងចក្រ​កែច្នៃ​ខ្នាត​ធំ ដែលមាន​គុណភាព និង​អនាម័យ​ត្រឹមត្រូវ​។

​កម្ពុជា មាន​សមត្ថភាព​ផលិត​គ្រាប់ស្វាយចន្ទី បាន​ប្រមាណ ២០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ ប៉ុន្តែ​គ្រាប់ស្វាយចន្ទី​ស្រស់​មួយ​ភាគ​ធំ ត្រូវបាន​នាំចេញ​ទៅកាន់​តែ​ប្រទេស​វៀតណាម ដែលជា​ហេតុ​ធ្វើ​ឲ្យ​គ្រាប់ស្វាយចន្ទី​កម្ពុជា​បាត់បង់​តម្លៃបន្ថែម​យ៉ាងច្រើន រួមទាំង​កេរ្តិ៍ឈ្មោះ​គ្រាប់ស្វាយចន្ទី​កម្ពុជា​ដែលមាន​រសជាតិ​ឆ្ងាញ់​លេខ​១​ផង​នោះ​។

​តាមរយៈ​កិច្ចព្រមព្រៀង​ខាងលើ​នោះ ក្រុមហ៊ុន​ឯកជន​បានកំណត់​ថា​នឹង​កែច្នៃ​គ្រាប់ស្វាយចន្ទី​ស្រស់​របស់​កម្ពុជា ឲ្យ​បាន​៥០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ ដោយ​អនុលោម​តាម​គោលការណ៍ GMP,GHPHACCP និង​ប្រព័ន្ធ​សុវត្ថិភាព​ចំណីអាហារ​អន្តរជាតិ ISO22000​។ លើសពីនេះ ក្រុមហ៊ុន​នឹង​ជំរុញ ការនាំចេញ​ផលិតផល​ស្វាយចន្ទី​កែច្នៃ​ឲ្យ​បាន ១០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ​ផងដែរ​។

​លោក គង់ ភា​ជ ប្រធាន​នាយកដ្ឋាន​ក​សិ​-​ឧស្សាហកម្ម​រូបនេះ សង្ឃឹមថា ក្រៅពី​គ្រាប់ស្វាយចន្ទី កម្ពុជា នឹង​អាចមាន​លទ្ធភាព​កែច្នៃ​បាន​កាន់តែច្រើន នូវ​ផលិតផល​កសិកម្ម​ជាច្រើន​មុន​ទៀត សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក និង​ការនាំចេញ ដើម្បី​ឲ្យ​ស្របតាម​ផែនការ​របស់​រាជរដ្ឋាភិបាល ដែល​បានកំណត់​ការនាំចេញ​ផលិតផល​កសិកម្ម​កែច្នៃ​ឲ្យ​បាន​១២​ភាគរយ ក្នុងចំណោម​កសិផល​ដែល​នាំចេញ​សរុប នៅត្រឹម​ឆ្នាំ​២០២៥​នោះ​។ បើតាម​ប្រធាន​នាយកដ្ឋាន​ក​សិ​-​ឧស្សាហកម្ម​ផលិតផល​កែច្នៃ​នាំចេញ ដែលមាន​សក្ដានុពល​ក្នុងពេល​បច្ចុប្បន្ន មាន ដូចជា ផ្លែស្វាយ ស្វាយចន្ទី ដំឡូង​មី អង្ករ និង​ម្រេច​ជាដើម​៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng