ទោះបីមិនទាន់សម្រេចបាន ប៉ុន្តែការនាំចេញអង្ករ ១លានតោន នៅតែជាគោលដៅ អាទិភាពរបស់កម្ពុជា

16:57 | 21/07/2020

នៅក្នុងឱកាសចុះពិនិត្យការធ្វើស្រែ និងសំណេះសំណាលជាមួយកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ នាព្រឹកនេះដែរ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានលើកឡើងថា វិបត្តិកូវីដ១៩ អាចបំផ្លាញកម្ពុជាក្នុងកំរិតណាមួយ តែមិនអាចសម្លាប់ខ្មែរបានទេ។ សម្តេច តេជោ ហ៊ុន សែន បានជម្រុញឲ្យប្រជាកសិករខ្មែរបង្កើននូវផលិតកម្ម ដោយសារផលិតកម្មស្បៀង មានឱកាសចូលទីផ្សារនៅអំឡុងពេលនៃវិបត្តិកូវីដ១៩នេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យការធ្វើស្រែ និងសំណេះសំណាលជាមួយកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ ។ (រូបថត៖ facebook Samdech Hun Sen)

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបញ្ជាក់ថា ទោះបីជាពេលកន្លងមកកម្ពុជា មិនទាន់សម្រេចបាន ប៉ុន្តែការនាំចេញអង្ករឲ្យបាន ១លានតោន ក្នុងមួយឆ្នាំ ទៅកាន់ទីផ្សារអន្តរជាតិ នៅតែជាគោលដៅអាទិភាព របស់កម្ពុជាដដែល ខណៈកម្ពុជា សល់ស្រូវ៦លានតោន បើគិតជាអង្ករ ស្មើប្រមាណជា៤លានតោនកាលពីឆ្នាំ២០១៩។

សម្ដេចតេជោ រំលឹកថា នៅពេលដាក់ចេញគោលនយោបាយ កសិកម្មផលិតស្រូវ និងការនាំចេញអង្ករ របស់ កម្ពុជា កាលពីប៉ុន្មានឆ្នាំមុនកម្ពុជា មានស្រូវតិចតួចណាស់ ។ ហើយពេលនោះឥណ្ឌា បានផ្ដល់អង្ករ មកកម្ពុជាជាង២ម៉ឺនតោន កាលពីឆ្នាំ២០០២ ខណៈកម្ពុជាធ្វើជាប្រធានអាស៊ាន ស្របពេលដែល កម្ពុជា ជួបគ្រោះរាំងស្ងួត បន្ទាប់មកកម្ពុជា ក៏បានជួបគ្រោះទឹកជំនន់ឆ្នាំ២០០១ និងគ្រោះរាំងស្ងួត ឆ្នាំ២០០២ ។

សម្ដេចបន្ថែមថា នៅចុងឆ្នាំ២០១៩ កម្ពុជាសល់ស្រូវ៦លានតោន បើគិតជាអង្ករវិញ ប្រមាណជា៤លានតោន។ កម្ពុជាជាប្រទេសតូចមួយ ដែលមានកសិកម្មមិនទាន់លូតលាស់ ប៉ុន្ដែកម្ពុជាសល់រហូតស្រូវជាង៦លាន និងអង្ករជាង៤លានតោន ហើយនេះជាទំហំមួយដ៏ធំសម្រាប់កម្ពុជា។

ជាងនេះទៅទៀត សម្ដេចនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ទាំងនេះអាចនិយាយបានថា ជាកញ្ចប់នាំចេញ ផលិតកម្មស្រូវ និងការនាំអង្កររបស់កម្ពុជា។យើងជោគជ័យបានតែមួយទេ យើងបង្កើនផលិតផល ខ្វះខាត ទៅជាការសល់ស្រូវជាង៦លានតោន។ប៉ុន្ដែគោលដៅនៃការនាំចេញ១លានតោន មិនទាន់បានសម្រេចទេ យើងនាំចេញបានតិចណាស់ គឺមានតែឆ្នាំនេះទេ(ឆ្នាំ២០២០) យើងនាំចេញបានច្រើន ក្នុងរយៈពេល៦ខែ ជាង៤០ម៉ឺនតោន។តាមការព្យាករទុក គឺយើងអាចឈាននាំចេញអង្កររបស់យើង បាន១លានតោន ក្នុងរង្វង់ឆ្នាំ២០២១ ឬ២០២២»។

សម្ដេចនាយករដ្ឋមន្ដ្រី បញ្ជាក់ថា ដើម្បីឈានទៅដល់ការសម្រេចបាន នាំអង្ករចេញទៅក្រៅប្រទេស១លាន តោន មិនមែនធ្វើស្រូវរបៀបចាស់ទៀតឡើយ ត្រូវធ្វើស្រូវតាមបច្ចេកវិទ្យាទំនើប ៕

(ប្រភពព័ត៌មាន: SPM)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន