ប្រមុខកម្ពុជា៖ កម្ពុជាមានមាស ៣៦.៥តោន, រាជរដ្ឋាភិបាលកម្ពុជា មិនមែនមានមាយាទកញ្ជើធ្លុះនោះទេ

15:48 | 23/07/2020 (សរុបដោយវិច្ឆិកា)

តម្លៃមាសនៅប៉ុន្មានថ្ងៃចុងក្រោយនេះ បានហាក់កើនខ្ពស់គួរកត់សម្គាល់ រហូតដល់ទៅប្រមាណ ២.២៣០ ដុល្លារអាមេរិកគិតនៅថ្ងៃទី ២២ ខែកក្កដាឆ្នាំ២០២០នេះ នេះបើតាមមាសលក់ចេញពីហាងប្ដូរប្រាក់ប្រាក់ និងលក់គ្រឿងអលង្ការលីហួរ។ ការកើនឡើងតម្លៃមាសនៅក្នុងទីផ្សារកម្ពុជានេះ គឺដើរស្របទៅតាមតម្លៃទីផ្សារមាសពិភពលោក រួមទាំងប្រទេសជិតខាងរបស់កម្ពុជា ដូចជាថៃ និងវៀតណាមក៏បង្ហាញពីតម្លៃមាសហក់ឡើងថ្លៃដូចគ្នាដែរ។

តម្លៃមាសនៅកម្ពុជាហក់ឡើងថ្លៃក្រឺតៗដល់ប្រមាណ ២.២៣០ ដុល្លារក្នុងមួយតម្លឹង! (រូបភាព FX Empire)

នៅ​ក្នុង​សេចក្តី​បញ្ជាក់​ដែល​ធនាគារ​បាន​ចេញផ្សាយ​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ទុក​នៅ​ប្រទេស​ស្វី​ស​ចំនួន ១២,៤​តោន គឺជា​កេរ្តិ៍​មរតក​តាំងពី​មុន​សម័យ​សង្គ្រាម​មក​ម្ល៉េះ ខណៈ​មាស​ចំនួន​១៤,១​តោន​ទៀត​ដែល​បាន​ទុក​នៅ​ធនាគារកណ្តាល​អង់គ្លេស​នោះ​គឺ​សម្រាប់​វិនិយោគ​។ ធនាគារជាតិ​បញ្ជាក់​ទៀត​ថា សព្វ​ថ្ងៃនេះ មាស​និង​រូបិយប័ណ្ណ​បរទេស ឬ​ហៅ​ថា ជា​ទុនបម្រុង​អន្តរជាតិ​របស់​កម្ពុជា​ដែល​គិត​ជា​ដុល្លារ​អា​មេ​រិ​ក​មាន​ចំនួន ១៩,៥​ប៊ី​លាន គិត​ត្រឹម​ចុងខែ​មិថុនា ឆ្នាំ​២០២០​នេះ​។

អមដោយលិខិតបញ្ជាក់របស់ធនាគារជាតិនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា កម្ពុជាមានមាសសុទ្ធរហូតដល់ទៅ ៣៦.៥តោន មិនមែន ៣០តោនដូចការប្រកាសរបស់សម្តេចនាពេលកន្លងទៅនោះទេ។

បើតាមសម្តេចតេជោ ហ៊ុន សែន ការបញ្ជាក់ពីរឿងចំនួនមាសនេះ ដើម្បីឆ្លើយតបទៅនឹងការលើករបស់មនុស្សមួយចំនួនតូច ដែលបានវាយប្រហាររាជរដ្ឋាភិបាលថា យកមាសនេះទៅលក់ដោះស្រាយបញ្ហាជាតិបង្កដោយជំងឺកូវីដ១៩។

តាមរយៈទំព័រ Facebook នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ «ដើម្បីច្បាស់ពីមាស សូមមើលការពន្យល់របស់ធានាគារជាតិកម្ពុជានោះ បងប្អូនប្រាកដជាយល់ និងអបអរសាទរជាមួយទុនបម្រុងរបស់ជាតិយើងដែលកើនឡើងជាលំដាប់។ ប្រហែលមួយឆ្នាំមុនខ្ញុំធ្លាប់ប្រកាសថា មាសរបស់យើងមាន ៣០តោនតែតាមតួលេខថ្មីនេះ មាសរបស់យើងមានដល់៣៦.៥តោន។ នេះមិនមែនជាមាយាទស្រីកញ្ជើធ្លុះក្នុងការគ្រប់គ្រងសេដ្ឋកិច្ចជាតិនោះទេ»

យោងតាមសេចក្តីបំភ្លឺរបស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា មាសដែលជាកេរ្តិ៍មរតកតាំងពីមុនសម័យសង្គ្រាមនេះ ចំនួន ១២.៤តោន កំពុងរក្សាទុកនៅប្រទេសស្វីស, ១៤.១តោន កំពុងវិនិយោគនៅធនាគារកណ្តាលអង់គ្លេស ហើយមាស ១០តោន ត្រូវបានរក្សាទុកនៅកម្ពុជា។

ក្នុងសេចក្តីបំភ្លឺរបស់ធានាគារជាតិ ក៏បានឱ្យដឹងផងដែរថា បច្ចុប្បន្នកម្ពុជា ក៏មានទុនបម្រុងអន្តរជាតិប្រមាណជា ១៩.៥ប៊ីលានដុល្លារផងដែរ គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២០។

សម្តេចតេជោ ហុន ស៊ែន៖ កម្ពុជាមានមាស ៣៦.៥តោន, រាជរដ្ឋាភិបាលកម្ពុជា មិនមែនមានមាយាទកញ្ជើធ្លុះនោះទេ!

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងថា រាជរដ្ឋាភិបាលរបស់សម្តេចមិនមែនជារាជរដ្ឋាភិបាលកញ្ជើធ្លុះនោះឡើយ ហើយតែងតែខិតខំសន្សំប្រាក់ ដើម្បីបំពេញការចំណាយរបស់ជាតិ។ សម្តេចតេជោ ក៏ធ្លាប់បានបញ្ជាក់ដែរថា បច្ចុប្បន្នទោះបីយាយីពីជំងឺកូវីដ១៩យ៉ាងណាក្តី ក៏រាជរដ្ឋាភិបាលនៅមានចំណូលពីពន្ធដារ និងគយ សម្រាប់ការចំណាយចរន្តផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាក់ផងដែរថា ទោះបីរាជរដ្ឋាភិបាលអត់ចំណូលពេញមួយឆ្នាំ ក៏រាជរដ្ឋាភិបាលនៅតែមានប្រាក់សម្រាប់បើកបៀវត្សរ៍ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធផងដែរ។

សូមបញ្ជាក់ផងដែរថា ក្នុងកំលុងពេលកម្ពុជារងការរាតត្បាតពីជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងបញ្ចេញថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ជួសជុលការខូចខាតសេដ្ឋកិច្ច, ឧបត្ថម្ភដល់កម្មករ និយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ប្រមាណ ១៧ម៉ឺននាក់ ម្នាក់ៗ ៤០ដុល្លារក្នុងមួយខែ ព្រមទាំងឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រកម្រិត១ និង២ ប្រមាណ ៦១ម៉ឺនគ្រួសារ ស្មើនឹងថវិកាប្រមាណ ២៨លានដុល្លារអាមេរិកក្នុងមួយខែ។

តាមរយៈសកម្មភាពនេះ ស្តែងឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន មានទុនបម្រុង និងថវិកាជាតិគ្រប់គ្រាន់សម្រាប់ដោះស្រាយវិបត្តិរបស់ជាតិក្នុងកំលុងពេលនេះ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន