ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រគល់ឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ១៩ ចំនួន៤ពាន់ឈុត ជូនក្រសួងសុខាភិបាល ដើម្បីចូលទប់ស្កាត់ជំងឺកូវីដ១៩

16:42 | 06/07/2020

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធនាំយកឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ-១៩ ចំនួន ៤,០០០ឈុត (Kits) ប្រគល់ជូនក្រសួងសុខាភិបាល។

ពិធីប្រគល់-ទទួល នៅស្តីការក្រសួងសុខាភិបាល។

ឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ-១៩នេះ ជាអំណោយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានធ្វើពិធីប្រគល់-ទទួល នៅស្តីការក្រសួងសុខាភិបាលដោយ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ បានអញ្ជើញទទួលផ្ទាល់។

សូមជម្រាបជូនថា ឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ-១៩នេះ ជាឧបករណ៍ផលិតឡើងតាមបច្ចេកវិជ្ជារបស់សាធារណរដ្ឋកូរ៉េ ប្រគល់ ជូនក្រសួងសុខាភិបាលជាប្រយោជន៍ សាធារណៈដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ-១៩។ លើសពីនេះទៀតការប្រគល់អំណោយជាសម្ភារនេះ គឺជាការបង្ហាញនូវកិច្ច សហប្រតិបត្តិការ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ប្រកបដោយសាមគ្គីភាព និងគុណធម៌ដែលអាចឆ្លើយតបទៅនឹងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ ដែលជាបញ្ហា ប្រឈមរបស់សកលលោក។

សូមបញ្ជាក់ដែរថា គិតមកដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ ប្រទេសកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុប១៤១នាក់។ ប៉ុន្តែអ្នកជំងឺសរុប ១៣១នាក់ហើយ ត្រូវបានព្យាបាលឱ្យជាសះស្បើយនៅសល់តែ ១០នាក់ទៀតប៉ុណ្ណោះកំពុងសម្រាកព្យាបាល ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពីកងទ័ពអាវសដ៏អង់អាចរបស់កម្ពុជា៕

(ប្រភពព័ត៌មាន: freshnews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ