ត្រឹមថ្ងៃទី១៧ ខែមិថុនា ការបង្កបង្កើនផលស្រូវរដូវវស្សាទូទាំងប្រទេស សម្រេចបានជាង១.៣លានហិកតាស្មើ៥៣% ខណៈការនាំចេញកសិផលមានជាង៣លានតោន !

11:04 | 18/06/2020

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា គិតមកត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចបាន ១,៣៧៦,៤៥៨ហិកតា ស្មើនឹង៥៣.១៨% នៃផែនការចំនួន ២,៥៨៨,១៣០ហិកតា។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ (រូបថត៖ freshnewsasia)

លោករដ្ឋមន្ដ្រីបន្តថា ការងារបង្កបង្កើនផលស្រូវរដូវវស្សានៅទូទាំងប្រទេសមាន ស្រូវស្រាលចំនួន ៤៩១,០៩០ហិកតា, ស្រូវកណ្តាលចំនួន ៥៩៤ ៩២២ ហិកតា ស្រូវធ្ងន់ចំនួន ២៤៧ ៤១៣ ហិកតា, ស្រូវចម្ការចំនួន១១ ៧១៧ ហិកតា ស្រូវឡើងទឹកចំនួន ៣១ ៣១៦ ហិកតា។

លោករដ្ឋមន្ត្រីបន្ថែមថា សម្រាប់ដំណាំឧស្សាហកម្មវិញការបង្កបង្កើនផល សម្រេចបាន ៥៥៤ ១៥១ ហិកតា ស្មើនឹងផែនការ ៨៧៥ ២០០ ហិកតា ក្នុងនេះមាន៖ ពោតក្រហម ៧៨ ៣៣៦ ហិកតា, ដំឡូងមីចំនួន ៤៣៨ ២១៧ ហិកតា សណ្តែកបាយចំនួន ១៣ ៥២៦ ហិកតា សណ្តែកដីចំនួន ៣ ២៩០ ហិកតា, សណ្តែកសៀងចំនួន ១ ២៣១ ហិកតា និងអំពៅចំនួន ៩ ៩៧៧ ហិកតា ។

សម្រាប់ការនាំចេញផលិតផលកសិកម្មវិញ ក្នុងរយៈពេល ៥ខែ១៧ថ្ងៃ ក្រសួងបានពិនិត្យឃើញថា មានការកើនឡើងល្អប្រសើរ លើលែងតែម្សៅដំឡូងមីតែប៉ុណ្ណោះ។ ចំពោះបរិមាណនៃការនាំចេញសរុប សម្រេចបាន ៣,២៤១,៥២៩តោន ដែលក្នុងនេះមានផលិតផលសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១៖ អង្ករ សម្រេចបាន ៣៨៨ ៨២៧ តោន ទៅកាន់ ៥៥ ប្រទេស។
២៖ ស្រូវ សម្រេចបាន ៩៤៦ ៦៥១ តោន ទៅកាន់ប្រទេសវៀតណាម (ក្រៅផ្លូវការ)។
៣៖ គ្រប់ស្វាយចន្ទី សម្រេចបាន ១៩៣ ២០០ តោន ទៅកាន់ប្រទេស វៀតណាម, ជប៉ុន, រុស្សី, ចិន, ហុងកុង និងថៃ ។
៤៖ ចេកស្រស់ សម្រេចបាន ១២៩ ៦៦២ តោន ទៅកាន់ប្រទេស ចិន វៀតណាម និងជប៉ុន ។
៥៖ ក្រូចថ្លុង សម្រេចបាន ៩ ៩០០ តោន ទៅកាន់ប្រទេសថៃ ។
៦៖ ដំណាប់ស្វាយ សម្រេចបាន ៤ ០៣០ តោន ទៅកាន់ប្រទេស ចិន, ជប៉ុន, ថៃ, កូរ៉េ និងវៀតណាម។
៧៖ ម្សៅដំឡូងមី សម្រេចបាន ១១ ០៩៦ តោន ទៅកាន់ប្រទេស ឥណ្ឌា, ចិន, ប៊ែលហ្សិក និងអ៊ីតាលី។
៨៖ ស្វាយស្រស់ ៤៥ ៨៩៩ តោន ទៅកាន់ប្រទេស ថៃ, វៀតណាម, បារាំង, រុស្សី, កូរ៉េ និងហុងកុង ។
៩៖ ម្រេច ២ ៧៩៦ តោន ទៅកាន់ប្រទេស ជប៉ុន, ប៊ែលហ្សិក, ហូឡង់,បារាំង, អាល្លឺម៉ង់, ស្វីស,វៀតណាម, អាមេរិច, រុស្ស៊ី, អង់គ្លេស, ឥណ្ឌា, បេឡារូស, កូរ៉េ, ឆេក, ណូវែហ្សែឡង់ និងប្រទេសអូស្ត្រាលី៕

(ប្រភពព័ត៌មាន: freshnews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង