កម្ពុជាធ្វើតេស្តអ្នកដំណើរតាមយន្តហោះជាង៣៦០០នាក់ ចាប់តាំងពីថ្ងៃទី១៦

18:24 | 08/06/2020 (បូកសរុបដោយឌីណា)

យុគសម័យ- ក្រសួងសុខាភិបាល បានអះអាងថា អ្នកដំណើរមកពីក្រៅប្រទេសដល់ទៅជាង ៣,៦០០នាក់ ត្រូវបានធ្វើត្រួតពិនិត្យរកវីរុសកូរ៉ូណា បន្ទាប់ពីពួកគេបានធ្វើដំណើរមកដល់កម្ពុជានៅក្នុងរយៈពេលជាង២០ថ្ងៃចុងក្រោយមកនេះ។

(រូបថត៖ Thmey Thmey.com)

លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានបញ្ជាក់​នៅក្នុង​សេចក្តី​ជូន​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​៧ ខែមិថុនា នេះ​ថា ក្រុម​មន្ត្រី​ជំនាញ​របស់​ក្រសួង បាន​ត្រួត​ពិនិត្យ និង​ធ្វើ​តេស្ត​លើ​អ្នក​ដំណើរ​សរុប​ ៣,៦៣៧​នាក់​ ក្នុង​នោះ​អ្នក​ដំណើរ​ជា​ស្ត្រី ៧៥៦​នាក់ ចាប់​តាំង​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា​កន្លង​មក​។ ក្នុងចំណោម​ការធ្វើ​តេស្ត​ជា​បន្តបន្ទាប់ លទ្ធផល​វិជ្ជមាន COVID-19 មាន​៣​នាក់ ក្នុងនោះ​ម្នាក់​បានជា​សះស្បើយ​។ រីឯ​ការ​តេស្ត​សំណាក​វិភាគ​សរុប​ទូទាំងប្រទេស មាន​ចំនួន​២១ ៧៤៩​សំណាក ដោយ​គិត​ចាប់តាំងពី​ខែមករា មក​។​

​គិត​ត្រឹម​ថ្ងៃអាទិត្យ ទី​៧ ខែមិថុនា កម្ពុ​ជាមាន​អ្នក​ឆ្លង​សរុប​១២៦​នាក់ ដែល​ក្នុងនោះ​ស្រី​៣៩​នាក់ និង​បុរស​៨៧​នាក់​។ អ្នកជំងឺ​១២៣​នាក់ បានជា​សះស្បើយ រីឯ​ករណី​៣​ចុងក្រោយ ស្ថិតក្រោម​ការព្យាបាល ដែល​ក្នុងនោះ​មាន​បុរស​ខ្មែរ​ដែល​បាន​វិលត្រឡប់​ពី​ហ្វីលីពីន និង​បុរស​ខ្មែរ​បារាំង (​សម្រាក​នៅ​ពេទ្យរុស្ស៊ី​) និង​បុរស​ខ្មែរ​ម្នាក់ទៀត​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

​បុរស​វ័យ​៣០​ឆ្នាំ ជា​ជនជាតិខ្មែរ​-​បារាំង ទើបតែ​រកឃើញ​មាន​ករណី​នាំចូល​កូ​វីដ​-១៩​នៅ​ថ្ងៃទី​៦ ខែមិថុនា ដោយសារ​លោក​បាន​ធ្វើដំណើ​រ​មកពី​ប្រទេស​បារាំង​តាមរយៈ​ការហោះហើរ​ពី​សាធារណៈរដ្ឋ​កូរ៉េ មកដល់​កម្ពុជា កាលពី​ថ្ងៃ​២៤ ខែឧសភា ឆ្នាំ​២០២០​។ ក្រោយ​មកដល់​កម្ពុជា ក្រុមគ្រូពេទ្យ​បាន​យក​សំណាក់​របស់គាត់​ទៅធ្វើ​តេស្ត​កូ​វីដ​-១៩ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។ ក្រោយ​ការធ្វើ​តេស្ត​រយៈពេល​១៣​ថ្ងៃ ឃើញថា​បុរស​វ័យ​យ​៣០​រូបនេះ ទទួលបាន​ផល​វិជ្ជមាន ហើយក៏​ត្រូវ​បញ្ចូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
បណ្តាអ្វីដែលអ្នកត្រូវការដឹងដើម្បីជៀសវាងអារម្មណ៍ឯកោនៅពេលមកទស្សនាហូឡង់ ដែលជាដែនដីនៃផ្កា tulip