រាល់អ្នកដំណើរទាំងអស់ រួមទាំងជនជាតិកម្ពុជា ដែលមកដល់កម្ពុជា ត្រូវតែអនុវត្តការធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ

16:40 | 26/05/2020 (សរុបដោយវិច្ឆិកា)

យោងតាមក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ តាមបណ្តាញតេឡេក្រាមថា រាល់អ្នកដំណើរទាំងអស់ រួមទាំងជនជាតិកម្ពុជា ដែលមកដល់ព្រះរាជាណាចក្រកម្ពុជា ត្រូវតែអនុវត្តការធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ដោយខ្លួនឯង នៅកន្លែងស្នាក់នៅ ឬគេហដ្ឋាន ដោយមានការឃ្លាំមើលជាប្រចាំពីអាជ្ញាធរមានសមត្ថកិច្ច ហើយក្នុងករណីមានការល្មើសនឹងវិធានការនេះ អ្នកដំណើរទាំងនោះនឹងប្រឈមមុខនឹងផ្លូវច្បាប់ ដូចជារងការផាកពិន័យ ឬអាចឈានទៅដល់បទល្មើសព្រហ្មទណ្ឌផងដែរ។

ល់អ្នកដំណើរទាំងអស់ រួមទាំងជនជាតិកម្ពុជា ដែលមកដល់ព្រះរាជាណាចក្រកម្ពុជា ត្រូវតែអនុវត្តការធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ដោយខ្លួនឯង នៅកន្លែងស្នាក់នៅ ឬគេហដ្ឋាន ដោយមានការឃ្លាំមើលជាប្រចាំពីអាជ្ញាធរមានសមត្ថកិច្ច។ (ប្រភព៖ TTXVN)

ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា៖ «យើងបានយកវត្ថុវិភាគសំណាកទាំងអស់ របស់អ្នកដំណើរដែលបានចូលមកកម្ពុជា ដើម្បីយកទៅធ្វើតេស្តពិសោធន៍ នៅវិទ្យាស្ថានជាតិប៉ាស្ទ័រ ហើយអ្នកដំណើរទាំងនោះត្រូវរងចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ ដោយតម្រូវឱ្យស្នាក់នៅកន្លែងដែលក្រសួងសុខាភិបាលបានរៀបចំឱ្យ ចំនួន២៤ម៉ោងជាមុនសិន ហើយក្នុងករណីដែលការធ្វើវិភាគពុំមានរកឃើញករណីវិជ្ជមានណាមួយលើអ្នកដំណើរទាំងអស់នោះទេ យើងនឹងអនុញ្ញាតឱ្យពួកគាត់ទៅទីតាំង ឬគេហដ្ឋាន ដែលពួកគាត់ស្នាក់នៅ ប៉ុន្តែតម្រូវឱ្យមានការធ្វើចត្តាឡីស័កខ្លួនឯងចំនួន១៤ថ្ងៃបន្ថែមទៀត ហើយបើក្នុងអំឡុងពេលចត្តាឡីស័កខ្លួនឯង១៤ថ្ងៃនេះ មានករណីល្មើសណាមួយនោះ គឺពួកគាត់នឹងរងការពិន័យ ឬអាចឈានទៅដល់បទល្មើសព្រហ្មទណ្ឌផងដែរ បើសិនជាករណីធ្ងន់ធ្ងរ»។

ម្យ៉ាងវិញទៀត ក្នុងករណីដែលអ្នកដំណើរទាំងនោះ ត្រូវបានរកឃើញថាមាន អ្នកណាម្នាក់មានវីរុសកូវីដ១៩ ក្នុងរយៈពេលនៃការរងចាំនោះ ឯកឧត្តម លី សូវ៉ាន់ បានបញ្ជាក់ថា៖ “យើងតម្រូវឱ្យធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ សម្រាប់អ្នកដំណើរនៅក្នុងយន្តហោះនោះទាំងអស់តែម្តង ដោយពួកគាត់មិនអាចត្រលប់ទៅកន្លែងស្នាក់នៅ ឬគេហដ្ឋាន បានជាដាច់ខាត ហើយតម្រូវឱ្យពួកគាត់ស្នាក់នៅមជ្ឍមណ្ឌល ដែលកំណត់ដោយអាជ្ញាធររាជធានីភ្នំពេញ ដោយតម្រូវឱ្យអ្នកដំណើរទាំងនោះ ចេញថវិកាដើម្បីបង់ថ្លៃស្នាក់នៅក្នុងពេលដាក់ខ្លួនឱ្យដាច់ដោយឡែកចំនួន១៤ថ្ងៃនេះ។”

ដោយឡែកករណីអ្នកជំងឺកូវីដ១៩ ទាំង០២នាក់ដែលត្រូវបានរកឃើញវិជ្ជមានប៉ុន្មានថ្ងៃមកនេះ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតវិញ គឺស្ថានភាពសុខភាពរបស់អ្នកជំងឺល្អប្រសើរនោះទេ ដោយពួកគាត់ពុំមានបញ្ហាសុខភាពផ្លូវចិត្ត ឬរោគសញ្ញាណាមួយគួរឱ្យបារម្ភនោះដែរ ព្រោះស្ថិតក្រោមការយកចិត្តទុកព្យាបាលដាក់ពីក្រុមគ្រូពេទ្យជំនាញៗរបស់កម្ពុជានៅថ្នាក់ជាតិ។ នេះបើតាមការអះអាងបន្ថែមរបស់ ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់។

គួររម្លឹកថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែឧសភា នេះ អ្នកជំងឺកូវីដ១៩ សរុបទាំងអស់នៅកម្ពុជា មានចំនួន១២៤នាក់ ក្នុងនោះ១២២នាក់ បានជាសះស្បើយ និង០២នាក់ កំពុងសម្រាកព្យាបាល បន្ទាប់ពីករណីដំបូងត្រូវបានរកឃើញលើបុរសអ្នកទេសចរជនជាតិចិន នៅខេត្តព្រះសីហនុ កាលពីចុងខែមករា ឆ្នាំ២០២០។

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន