អភិបាលរងខេត្តបាត់ដំបង ចែកអំណោយដល់ប្រជាពលរដ្ឋ នៅស្រុកកំរៀង

10:03 | 26/05/2020

នៅក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ៧ភូមិក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ប្រមាណ ២២៩គ្រួសារ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង និង ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំរៀង បានថ្លែងថា សូមកុំចាញ់បោកមេខ្យល់លួចឆ្លងដែនដោយខុសច្បាប់ ចូលប្រទេសថៃ ដែលនាំឱ្យមានទុក្ខទោសដល់ខ្លួន ។

អភិបាលរងខេត្តបាត់ដំបង ចែកអំណោយដល់ប្រជាពលរដ្ឋ នៅស្រុកកំរៀង។

នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីលោក តូច ឈួនសៅរិទ្ធិ ប្រធានក្រុមការ ងារចុះមូលដ្ឋានឃុំកំរៀង ឯកឧត្តម អ៊ុត ក្លឹង អនុប្រធាមក្រុមការងារចុះមូលដ្ឋានឃុំ អភិបាលរងស្រុក មេឃុំ ភូមិ និងសហការីជាច្រើនរូបទៀត។


លោក សឿម ប៊ុនរិទ្ធិ បានគូសបញ្ជាក់បន្ថែមទៀតថា អាជ្ញាធរថៃបានកំណត់ឱ្យបងប្អូនប្រជាពលរដ្ឋមុនឆ្លងដែនទៅថៃ ត្រូវមានលុយតម្កល់នៅធនាគារ ៥ម៉ឺនដុល្លារអាម៉េរិក និង មានលិខិតបញ្ជាក់ថាគ្មាន ជំងឺកូវីដ-១៩ ទើបអាជ្ញាធរថៃឱ្យចូលក្នុងប្រទេសថៃបាន ពីព្រោះអាជ្ញាធរថៃខ្លាចមានការឆ្លងជំងឺដល់បងប្អូនប្រជាពលរដ្ឋខ្លួនផងដែរ ។ នៅក្នុងនោះ លោក អភិបាលរងខេត្ត ក៏ផ្សព្វផ្សាយអំពីការគោរពច្បាប់ចរាចរណ៍ថ្មី ដែលផាកពិន័យយ៉ាងធ្ងន់ធ្ងរចំពោះ អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ដើម្បីការពារសុខសុវត្ថិភាពអាយុជីវិត ។ មិនតែប៉ុណ្ណោះត្រូវខិតខំយកចិត្តទុកដាក់ក្នុងការងារបង្កបង្កើនផល និងដាំដំណាំរួមផ្សំនៅជុំវិញផ្ទះ ដើម្បីកាត់បន្ថយការចំណាយ និងបង្កើនកម្រិតជីវភាពក្នុងគ្រួសារ។


ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាលរងខេត្តបាត់ដំបង ក៏បានក្រើនរម្លឹក និងផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការរីករាលដាល និងការពារខ្លួន កុំឱ្យឆ្លងវីរុសកូវីដ-១៩ ដោយលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុល ជែល និងពាក់ម៉ាសពេលចេញពីផ្ទះ ឬទៅកាន់ទីសាធារណៈ។

ក្រោយពីបញ្ចប់ពិធីសំណេះសំណាល និង ចែកអំណោយ រួចមក លោកអភិបាលរងខេត្ត និងក្រុមការងារ បានចុះពិនិត្យការសាងសងរបងសាលាបឋមសិក្សាជ្រៃ និងវិហារ ដែលជាការផ្តួចផ្តើមសាងសង់របស់ក្រុមការងាររាជរដ្ឋាភិបាល នៅមូលដ្ឋានស្រុកកំរៀង និង ពិនិត្យអណ្តូងទឹកស្នប់ ដែលជាជំនួយរបស់សប្បុជនជប៉ុន តាមរយៈលោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តផងដែរ ៕


(ប្រភពព័ត៌មាន: akp.gov.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង