កាកបាទក្រហមកម្ពុជាសហការជាមួយអាជ្ញាធរដែនដីដើម្បីប្រគល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋខ្វះខាតស្បៀងចំនួនជាង៣០០គ្រួសារនៅខេត្តបន្ទាយមានជ័យ

10:04 | 26/05/2020 (បកប្រែដោយសាមេត)

នាថ្ងៃទី២៤ ខែ ឧសភាឆ្នាំ ២០២០ នេះ កាកបាទក្រហមកម្ពុជា សមាជិកព្រឹទ្ធសភានិងអាជ្ញាធរដែនដីបានប្រគល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋខ្វះខាតស្បៀងចំនួនជាង៣០០គ្រួសារដែលជួបការលំបាកដោយសារដោយផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19 នៅក្នុងមូលដ្ឋានមួយចំនួនក្នុងក្រុងប៉ោយប៉ែត, ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានប្រគល់អំណោយមនុស្សធម៌ដល់ពលរដ្ឋ។

អំណោយមនុស្សធម៌នេះ ត្រូវបានក្រុមការងារចុះទៅចែកតាមគោលដៅរៀងៗខ្លួន​ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ រួមនឹងរដ្ឋបាលក្រុងប៉ោយ ប៉ែត​បាននាំយកស្បៀងអាហារ ទៅចែកជូនដល់ប្រជាពលរដ្ឋខ្វះខាតស្បៀងចំនួន ២៧០ គ្រួសារ​ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត​។

នៅរសៀលថ្ងៃនេះដែរ ឯកឧត្តម​ យូ​ ឡាណា​ អគ្គលេខាធិការរងទី២កាកបាទក្រហម កម្ពុជា​ តំណាងដ៏ខ្ពង់ខ្ពស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា បាននាំយកអំណោយ​មនុស្សធម៌របស់គណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និងរបស់សាខាកាកបាទ​ក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ ជូនគ្រួសាររងគ្រោះដោយសារ ខ្យល់កន្ត្រាក់​ ៧គ្រួសារ អគ្គិភ័យ​ ២គ្រួសារ​ ​ និងលង់ទឹកស្លាប់​ ១នាក់​ សរុបចំនួន​ ១០គ្រួសារ​​ ដែលគ្រួសារមួយៗទទួលបាន អង្ករ​ ៣០គីឡូក្រាម​ មី​ ១កេស​ ត្រីខ​ ១០កំប៉ុង​ ឃីត១​ កៅស៊ូតង់​ ១ផ្ទាំង និង ថវិកា​ ១០ម៉ឺន​រៀល។

​​ដោយឡែកនៅព្រឹកថ្ងៃនេះដែរឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការ ទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួប សំណេះសំណាល និងសួរសុខទុក្ខចែកអំណោយស្បៀងអាហារដល់បងប្អូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាតចំនួន ២៥​​​គ្រួសារ នៅឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ​​ផងដែរ៕

(បកប្រែដោយសាមេត)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
បណ្តាអ្វីដែលអ្នកត្រូវការដឹងដើម្បីជៀសវាងអារម្មណ៍ឯកោនៅពេលមកទស្សនាហូឡង់ ដែលជាដែនដីនៃផ្កា tulip