Trending now

និស្សិតកម្ពុជាអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីនៅលើទឹកដីវៀតណាម

16:29 | 15/04/2025 វិច្ឆិកា

ទោះបីស្ថិតនៅឆ្ងាយពីស្រុកកំណើត និស្សិតកម្ពុជានៅតែបានអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីដ៏កក់ក្តៅ ក្នុងបរិយាកាសនៃមិត្តភាព ការយកចិត្តទុកដាក់ និងសេចក្តីស្រឡាញ់ពីអាជ្ញាធរទីក្រុងហូជីមិញ និងយុវជនទីក្រុងហូជីមិញ។

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ វៀតណាម - កម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី វៀតណាម៖ សិក្ខាសាលាវិទ្យាសាស្ត្រ «ពង្រឹងចំណងសាមគ្គីភាពនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា ក្នុងស្ថានភាពថ្មី»
និស្សិតកម្ពុជាអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីនៅលើទឹកដីវៀតណាម
និស្សិតកម្ពុជាអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីនៅលើទឹកដីវៀតណាម

កាលពីពេលថ្មីៗនេះ សមាគមមិត្តភាពវៀតណាម-កម្ពុជា និងសមាគមមិត្តភាពវៀតណាម-ឡាវ នៃទីក្រុងហូជីមិញ បានសហការជាមួយអាជ្ញាធរ និងអង្គការសង្គមនានានៃសង្កាត់ទី១១ ខណ្ឌភូញ៉ាន រៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីកម្ពុជាឆ្នាំ ២០២៥។ សកម្មភាពនេះជា “អំណោយ” ដ៏កក់ក្តៅមួយ ឧទ្ទិសជូននិស្សិតនៃប្រទេសជាបងប្អូនទាំងពីរ ដែលកំពុងសិក្សា និងរស់នៅក្នុងទីក្រុងហូជីមិញ។

ថ្លែងក្នុងកម្មវិធីនេះ ឯកឧត្តម Ho Xuan Lam អនុប្រធាន និងជាអគ្គលេខាធិការនៃសហព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញ និងជាអនុប្រធានសមាគមមិត្តភាពវៀតណាម-ឡាវ បានមានប្រសាសន៍ថា ពិធីបុណ្យនេះមានគោលបំណងជួយឱ្យនិស្សិតឡាវ និងកម្ពុជា អាចរីករាយនឹងបរិយាកាសបុណ្យចូលឆ្នាំដ៏កក់ក្តៅរបស់ស្រុកកំណើត នៅលើទឹកដីទីក្រុងហូជីមិញ ដែលជា “ផ្ទះទីពីរ” ដ៏ទំនើប និងប្រកបដោយមនុស្សធម៌។

យោងតាមឯកឧត្តម Ho Xuan Lam ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក កម្មវិធី “គ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ” បានជួយឱ្យនិស្សិតដែលសិក្សាឆ្ងាយពីស្រុកកំណើតទទួលបានភាពកក់ក្តៅ និងសេចក្តីស្រឡាញ់ដូចជាសមាជិកគ្រួសារ ដែលបានផ្តល់កម្លាំងចិត្តដល់ពួកគេក្នុងការខិតខំសិក្សាដើម្បីទទួលបានលទ្ធផលល្អ ព្រមទាំងជំរុញឱ្យមានសេចក្តីស្រឡាញ់ និងចំណងមិត្តភាពរវាងយុវជនឡាវ កម្ពុជា និងប្រជាជនទីក្រុងហូជីមិញ។

“តាមរយៈកម្មវិធីនេះ ជាមួយនឹងសកម្មភាពដ៏មានអត្ថន័យ ចំណងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេស និងភក្តីភាពដ៏បរិសុទ្ធរវាងប្រទេសទាំងបី គឺវៀតណាម ឡាវ និងកម្ពុជា កាន់តែបានរឹងមាំ និងស្និទ្ធស្នាល” ឯកឧត្តម Ho Xuan Lam បានបញ្ជាក់៕

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ វៀតណាម - កម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ វៀតណាម - កម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

នាថ្ងៃទី ១ មេសា គណៈប្រតិភូស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានអញ្ជើញចូលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មីជូនចំពោះអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

វៀតណាម៖ សិក្ខាសាលាវិទ្យាសាស្ត្រ «ពង្រឹងចំណងសាមគ្គីភាពនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា ក្នុងស្ថានភាពថ្មី» វៀតណាម៖ សិក្ខាសាលាវិទ្យាសាស្ត្រ «ពង្រឹងចំណងសាមគ្គីភាពនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា ក្នុងស្ថានភាពថ្មី»

នោះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិ លើកទី ៣ ដែលរៀបចំដោយក្រសួងការពារប្រទេសវៀតណាមនាពេលថ្មីៗនេះ។ គម្រោងនេះ ដោយលោកនាយឧត្តមសេនីយ៍ បណ្ឌិត Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស ជាប្រធាន។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស អនុប្រធានគម្រោង បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលានេះ

វិច្ឆិកា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ