សម្តេចក្រឡាហោម ស ខេង បន្តអំពាវនាវអាជ្ញាធររាជធានី-ខេត្ត យកចិត្តទុកដាក់ឃោសនាអប់រំ វិធានការការពារជំងឺ COVID-19 ដល់ពលរដ្ឋមកពីក្រៅប្រទេស

22:05 | 26/03/2020

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលសម្តេច បានអញ្ជើញចុះត្រួតពិនិត្យមើលស្ថានភាពច្រកព្រំដែន អន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ អមដំណើរដោយលោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តឧត្តរមានជ័យ និងថ្នាក់ដឹកនាំខេត្តឧត្តរមានជ័យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាច្រើនរូបទៀត។

សម្តេចក្រឡាហោម ស ខេង។ (រូបថត៖ freshnewsasia)

សម្តេចក្រឡាហោម ស ខេង បានអំពាវនាវយ៉ាងដូច្នេះថា៖ «អាជ្ញាធរមូលដ្ឋាននីមួយៗ ត្រូវក្តាប់តួលេខឱ្យបានកន្លែងស្នាក់នៅ របស់បងប្អូនពលករ ដែលទើបនឹងវិលចូលមកផ្ទះសំបែងវិញនេះ។ ជាមួយគ្នានោះសម្តេច បានស្នើរដល់លោកអភិបាលរាជធានី ខេត្តទាំងអស់ សូមឱ្យយកចិត្តទុកដាក់ធ្វើការអប់រំ ឃោសនា ផ្សព្វផ្សាយនៅចំណុចក្តៅ (គោលដៅដែលក្តៅ) មានន័យថាមានបងប្អូនច្រើន មកពីក្រៅ មករស់នៅក្នុងភូមិរបស់ខ្លួនវិញ និយាយរួមគឺចាប់ពីមួយនាក់ឡើងទៅ»។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «មនុស្សម្នាក់អាចចម្លងបានយ៉ាងតិច ៥នាក់ បើសិនអ្នកនោះមានផ្ទុកជំងឺ COVID-19។ ហើយចាប់ពី១នាក់ ឡើងទៅ គឺជាចំណុចក្តៅហើយ មិនចាំបាច់ដល់២នាក់នោះទេ បើម្នាក់អាចចម្លងបាន៥នាក់នោះ ចុះ៥នាក់ បន្តចម្លងតទៀត តើយើងគុណទៅឃើញប៉ុន្មាន? [...] សម្រាប់យើងបើមានម្នាក់មានជំងឺនឹង ទៅកន្លែងណាមួយ ភូមិណាមួយ ឃុំណាមួយ យើងចាត់ទុកកន្លែងនោះជាគោលដៅក្តៅ ចឹងហើយត្រូវចាក់ផ្សាយសារអប់រំចុះឡើងៗ ឱ្យបានច្រើន»។

សម្តេចក្រឡាហោម ស ខេង ប្រគល់អំណោយ។ (រូបថត៖ freshnewsasia)

សម្តេចក្រឡាហោម ស ខេង បានបបន្ថែមទៀតថា «រហូតមកដល់ថ្ងៃនេះ យើងមិនទាន់មានអ្នកផ្ទុកជំងឺ COVID-19 ច្រើនរហូតរកកន្លែងដាក់ ពុំបាននោះទេ? ព្រោះពលករដែលមកនេះ យើងមិនអាចទុកគាត់រហូត១៤ថ្ងៃ បានអោយទៅនោះទេ ពេលដែលយើងពិនិត្យឆែកហើយ ឃើញធម្មតា គឺយើងឱ្យទៅហើយ ប៉ុន្តែពេលគាត់ទៅដល់មូលដ្ឋាន គឺយើងត្រូវឱ្យគាត់នៅដាច់ដោយឡែក ដោយមិនអោយគាត់ដើរទៅណាទេ?។ ត្រូវកត់ត្រាអត្តសញ្ញាណគោលដៅស្រុក ភូមិកំណើតដែលគាត់ស្នាក់នៅ ដើម្បីឱ្យទៅខេត្តខាងក្រោយ»។

ជាមួយគ្នានោះ មន្រ្តីរដ្ឋាភិបាល តំណារាស្រ្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចុះធ្វើសកម្មភាពអប់រំផ្សេព្វផ្សាយអំពីមេរោគឆ្លងកូរ៉ូណា និងវិធានការទប់ស្កាត់នៃជំងឺនេះ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីបង្ការកុំអោយរីករាលដាលតទៅទៀត។

(ប្រភពព័ត៌មាន: freshnewsasia)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង