ឱកាសសម្រាប់វិស័យធនាគារ​ហិរញ្ញវត្ថុនិងសេវាទូទាត់តាមឌីជីថល ​​នៅកម្ពុជា​ក្នុងបញ្ហា Covid-19

15:54 | 16/03/2020 (សរុបដោយវិច្ឆិកា)

អ្នកជំនាញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុជើងចាស់មួយរូបនៅកម្ពុជា គឺលោក បណ្ឌិត អុិន ចាន់នី បានគូសបបញ្ជាក់កាលពីពេលថ្មីៗនេះថា ទន្ទឹមនឹងមានបញ្ហានៃ Covid-19 នៅទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរនោះ លោកសង្កេតឃើញថា នៅក្នុងបញ្ហានេះ វាក៏មានឱកាសដែរ​ សម្រាប់​វិស័យធនាគារ​ និងហិរញ្ញវត្ថុ​នៅកម្ពុជា​។ ឱកាស គឺនៅត្រង់ថា វានឹងជួយជំរុញឲ្យមានការទូទាត់តាមឌីជីថល កាន់តែច្រើន ជំនួសឲ្យការទូទាត់ដោយកាន់ប្រើប្រាស់ក្រដាសប្រាក់។

ក្នុងបញ្ហា Covid-19 ក៏អាចជាឱកាសសម្រាប់វិស័យសេវាទូទាត់តាមឌីជីថលា។


លោក បណ្ឌិត អុិន ចាន់នី ប្រធាននាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា បាន​ឲ្យដឹងថា សម្រាប់​វិស័យ​ធនាគារ និងហិរញ្ញវត្ថុ ស្របតាមនិន្នា​ការ​​បច្ចុប្បន្ន ដែលមនុស្សម្នា​កំពុង​បាម្ភ​ពីបញ្ហា​សុខភាពខ្លាំង ការប្រើប្រាស់ការទូទាត់​តាម ឌីជីថល​នឹងអាច​ជំនួស​​ឲ្យការកាន់​ក្រដាស​ប្រាក់​ ហើយវានឹង​មានសន្ទុះកើនឡើងកាន់តែខ្លាំងឡើង។ លោកបណ្ឌិត បានលើក​ ឧទាហរណ៍​ជាក់ស្ដែងថា នៅប្រទេសចិន ធ្លាប់មានបទពិសោន៍​នៃការ​ផ្ទុះការ​ពេញនិយម​ប្រើប្រាស់​ការទូទាត់​តាម​ឌីជីថល​នេះ ភ្លូកទឹកភ្លូកដី​ កាលពីអំឡុង​ពេល​កើតនូវជំងឺ សា កាលពីអំឡុង​ឆ្នាំ២០០២-២០០៣។

លោក បណ្ឌិត អុិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា បាន​គូសបញ្ជាក់​កាលពីពេល​ថ្មីៗនេះថា វិស័យ​បច្ចេកវិទ្យា ឬការទូទាត់​តាម ឌីជីថល អាចនឹងជួយ​ឲ្យ​អ្នកប្រើប្រាស់ ក៏ដូចជា​ពលរដ្ឋ​ កាន់តែមាន​ទំនុកចិត្ត​ និងសុវត្ថិភាព​ជាងមុន​ស្របពេល​ដែល​បច្ចុប្បន្ន ប្រជាពលរដ្ឋ​កំពុងតែខ្វាយខ្វល់​ពីបញ្ហាសុខភាព ដែលអាច​ឆ្លង​នូវជំងឺផ្សេង។ លោក បណ្ឌិត បន្ថែមថា កាលៈទេសៈ ដែលពលរដ្ឋ​មានការយកចិត្តទុកដាក់ និងព្រួយបារម្ភ ពីបញ្ហាសុខភាពផ្ទាល់ខ្លួននេះ វា​ក៏នឹងធ្វើឲ្យ​សេវា​ទូទាត់​តាម ឌីជីថល កាន់តែមានភាព​សំខាន់​សម្រាប់​ពួកគេ ហើយវាក៏ជាឱកាស​ដែលវិស័យនេះ អាច​នឹង​រីកធំកាន់តែខ្លាំងផងដែរ។

លោក បណ្ឌិត អុិន ចាន់នី មានប្រសាសន៍ថា «ខ្ញុំរំឭកបន្ដិចថា កាលនៅប្រទេសចិន ដែលឌីជីថល​ចាប់ផ្ដើម​ដើរដំណើរ​នៅពេលដែល ដំណើរការល្អហ្នឹង មានការប្រើប្រាស់​ទូលំទូលាយហ្នឹង នៅពេលដែល​មានព័ត៌មាន​ពីជំងឺសារ ណ៎! ហើយមនុស្ស​មានការ​ខ្វាយខ្វល់​ពីការកាន់ក្រដាសប្រាក់​។ អញ្ចឹង​ធ្វើឲ្យ WeChat, Alipay ពេលនោះ ចាប់ផ្ដើមដើរ​យ៉ាងសកម្ម​។»

ប្រធាននាយក​ប្រតិបត្តិ​​ធនាគារ​អេស៊ីលីដារូបនេះ បាន​បញ្ជាក់បន្ថែមទៀតថា «អញ្ចឹង​ការ​ប្រើប្រាស់​ក្រដាស​ប្រាក់ហ្នឹង​ក៏អាច​ជាចំណែក​មួយដែរ​។ ខ្ញុំមិនចង់​យកឱកាសនេះ ទៅផ្សាយថា​កាន់ក្រដាសប្រាក់ទៅ​ឆ្លង (Covid-19) អត់ទេ! ព្រោះវត្ថុ​ដែលមានការប៉ះហើយ​បញ្ជូនពីដៃមួយទៅដៃមួយ​ដែលយើងខ្វល់ហ្នឹង​ គួរតែ​ប្រើ​មធ្យោបាយ​ឌីជីថលទៅ កុំឲ្យមានការសង្ស័យ។ ឌីជីថល​អាចជួយ​ក្នុងការទូទាត់​បង់ថ្លៃសេវាអីផ្សេងៗ ជៀសវាង​ការប្រើអ្វី​ដែលធ្វើឲ្យ​យើងខ្វល់​​»។

លោក បណ្ឌិត អុិន ចាន់នី ប្រធាននាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា។

ទោះយ៉ាងណា អ្នកជំនាញ​ធនាគារ​រូបនេះ សង្កត់ធ្ងន់ថា ការលើកឡើងខាងលើនេះ មិនមែន​បានន័យថា ក្រដាស​ប្រាក់​ វាជាប្រភពចម្លងមេរោគ Covid-19 នោះទេ ប៉ុន្ដែ បើ​សិន​ជា​អ្នកប្រើប្រាស់​មានការ​ខ្វាយខ្វល់ ឬសង្ស័យ គឺអាច​ជ្រើសរើស​ប្រើ​ការទូទាត់​តាមឌីជីថល ដែលមានសុវត្ថិភាព និងទំនុកចិត្តខ្ពស់។ មិនតែប៉ុណ្ណោះ ពលរដ្ឋ​ក៏មិនគួរ​មានការ​ភ័យខ្លាច​ខ្លាំងហួសហេតុពេក​រហូត​មិនហ៊ាន​ចេញលក់ដូរ ឬ​ប្រកបរបអាជីវកម្ម​របស់ខ្លួន​នោះដែរ។

បើតាមរបាយការណ៍ពី ធនាគារជាតិនៃ​កម្ពុជាធ្លាប់​បាន​ឲ្យដឹងថា ការទូទាត់ប្រាក់​​តាម​ប្រព័ន្ធ​ឌីជីថល នៅកម្ពុជា​ក្នុងឆ្នាំ២០១៩ នេះ មានកំណើនរហូតដល់ជាង៣៧ភាគរយ ជាមួយ​នឹង​ទំហំ​ទឹកប្រាក់ប្រមាណជាង ២ពាន់លានដុល្លារ និងរំពឹងថា បន្តកំណើតរហូតដល់ជាង ៥៧ ភាគរយ ក្នុងឆ្នាំ២០២០ ជាមួយនឹងទំហំទឹកប្រាក់ជាង ៣ពាន់លានដុល្លារ។

ធនាគារអេស៊ីលីដា ដែលជាធនាគារធំជាងគេ​ និង​នាំមុខគេមួយ​នៅកម្ពុជា ក្នុងការប្រើប្រាស់​បណ្ដាញ​បណ្ដាញ​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិកនេះ នាពេលកន្លងទៅថ្មីៗនេះ ក៏ទើបតែ​បាន​ចាប់ផ្តើម​ដាក់ឲ្យ​ដំណើរការ ការទូទាត់​តាម​រយៈ​ប្រព័ន្ធ QR ឆ្លងដែន ជាមួយនឹង​ធនាគារSCB របស់ថៃផងដែរ ខណៈដែល​អ្នកដែលប្រើប្រាស់​កម្មវិធី​ធនាគារ​ឌីជីថល គឺ អេស៊ីលីដា ទាន់ចិត្ត របស់​ធនាគារនេះ បច្ចុប្បន្ន​មាន​រហូតដល់​រាប់លាន​នាក់៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន